ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូ​បូ​តា​ចែក​កា​តាប និង​សម្ភារ​សិក្សា​ចំនួន​២២.០០០​ឈុត ចូលរួម​អបអរសាទរ​ទិវា​កុមារ​នៅ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​រំលឹក​ទិវា​កុមារ ឆ្នាំ​២០១៦ នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ទិវា​កុមារ​អន្តរជាតិ ក្រុមហ៊ុន គូ​បូ​តា ខេ​ម​បូ​ឌា កាលពី​ពេល​ថ្មី​ៗ​នេះ បាន​រៀបចំ​យុទ្ធនាការ​ឆ្នាំ​ទី​២ របស់​ខ្លួន គឺ «​គូ​បូ​តា ចែករំលែក​ក្តី​សង្ឃឹម​នៃ​អនាគត​»

រាជធានី​ភ្នំពេញ ៖ ដើម្បី​រំលឹក​ទិវា​កុមារ ឆ្នាំ​២០១៦ នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ទិវា​កុមារ​អន្តរជាតិ ក្រុមហ៊ុន គូ​បូ​តា ខេ​ម​បូ​ឌា កាលពី​ពេល​ថ្មី​ៗ​នេះ បាន​រៀបចំ​យុទ្ធនាការ​ឆ្នាំ​ទី​២ របស់​ខ្លួន គឺ «​គូ​បូ​តា ចែករំលែក​ក្តី​សង្ឃឹម​នៃ​អនាគត​» ដោយ​ឧបត្ថម្ភ​សម្ភារ​សិក្សា​ដែល​មាន​តម្លៃ​សរុប​ជា​ទឹកប្រាក់​ស្មើនឹង​៣៨០​លាន​រៀល សម្រាប់​ប្អូន​ៗ​កុមារ​ដែល​មានការ​ខ្វះខាត និង​ស្ថិត​នៅ​តាម​តំបន់​ដាច់​ស្រយាល​ទូ​ទាំង​ប្រទេស ។ ជាក់ស្ដែង​កាលពី​រសៀល​ថ្ងៃ​ទី​២០ មិថុនា ក៏​មាន​រៀបចំ​ការ​ប្រគល់​កា​តាប និង​សម្ភារ​សិក្សា​ដល់​សិស្ស​ជា​ច្រើន មក​ពីសា​លា​ផ្សេង​ៗ​ក្នុង​ប្រទេស​កម្ពុជា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ផង​ដែរ ។

លោក សំ​ប៊ូ​ន ជី​ន​ថា​ណា​ផុ​ន អនុប្រធាន​ផ្នែក​លក់ និង​សេវាកម្ម​របស់​សាជីវកម្ម ស្យាម គូ​បូ​តា បាន​មាន​ប្រសាសន៍​ថា យុទ្ធនាការ «​ចែករំលែក​ក្តី​សង្ឃឹម​នៃ​អនាគត​» របស់ «​ក្រុមហ៊ុន គូ​បូ​តា ខេ​ម​បូ​ឌា​» លើក​នេះ​គឺជា​ឆ្នាំ​ទី​ពីរ​ហើយ ដែល​សកម្មភាព​នេះ ធ្វើ​ឡើង​ស្រប​តាម​គោលការណ៍​កិច្ចការ​សង្គម​នៅ​ក្នុង​តំបន់​តាម​បណ្តា​ប្រទេស​ដែល​ខ្លួន​ធ្វើ​អាជីវ​កម្ម​រួម​មាន​ប្រទេស​កម្ពុជា មី​យ៉ា​ន់​ម៉ា និង​ឡាវ ។

យុទ្ធនាការ​ក្នុង​តំបន់​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​អភិវឌ្ឍ​សង្គម និង​រួមចំណែក​ជួយ​ឱ្យ​កុមារ​ទទួល​បាន​សម្ភារ​សិក្សា ដើម្បី​ឱ្យ​ជីវិត​ពួក​គេ​មាន​ភាពល្អ​ប្រសើរ ។

ដោយសារ​តែ​មាន​កិច្ចសហការ​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ជាមួយ​ភ្នាក់ងារចែកចាយ​ស្របច្បាប់​របស់ គូ​បូ​តា នៅ​ក្នុង​ប្រទេស​កម្ពុជា ទើប គូ​បូ​តា អាច​ផ្តល់​អំណោយ​រួម​មានកា​តាប និង​សម្ភារ​សិក្សា​ចំនួន​២២.០០០​ឈុត​មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​ស្មើនឹង​៣៨០​លាន​រៀល ដោយ​ចាប់ផ្តើម​នៅ​ខែមិថុនា ២០១៦ ត្រូវ​នឹង​ឱកាស​ទិវា​កុមារ​នៅ​កម្ពុជា ក៏​ដូច​ជា​ទិវា​កុមារ​អន្តរជាតិ ដែល​គុណភាព​អប់រំ​របស់​កុមារ និង​យុវជន​ដែល​ពិភពលោក​ទទួលស្គាល់​ថា នឹង​មានការ​ប្រឈម​ចំពោះ​ការ​ដឹកនាំ​ប្រទេស​ជាតិ​នៅ​ពេល​អនាគត​។

លោក​បន្ត​ថា តាម​រយៈ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន គូ​បូ​តា ខេ​ម​បូ​ឌា ដែល​ប្រកាន់ខ្ជាប់​នូវ​ទស្សនវិស័យ​អាជីវកម្ម​របស់​ខ្លួន គឺ​ការ​ធ្វើ​អាជីវកម្ម​ស្របគ្នា​ជាមួយនឹង​ការ​ជួយ​ដល់​សង្គម​នៅ​ក្នុង​ក្រប​ខណ្ឌ​តំបន់​អាស៊ី​អាគ្នេយ៍ ជា​ពិសេស​ជួយ​លើ​វិស័យ​អប់រំ និង​កុមារ​តាម​រយៈ​ការ​បង្កើត «​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកវិទ្យា គូ​បូ​តា​» ដោយ​សហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បន្ថែម​លើ​គម្រោង «​គូ​បូ​តា ចែករំលែក​ក្តី​សង្ឃឹម​នៃ​អនាគត​» ក្នុងថ្ងៃនេះ ។

លោក​បន្ត​ថា ក្រុមហ៊ុន​តែងតែ​មើលឃើញ​ពីសារ​សំខាន់​នៃ​ការ​អភិវឌ្ឍ និង​ការ​គាំទ្រ​ដល់​កុមារ និង​សង្គម ហេតុនេះ​ហើយ​ទើប​យើង​បន្ត​ធ្វើ​សកម្មភាព​ប្រចាំឆ្នាំ ដើម្បី​ជួយ​អភិវឌ្ឍ​សង្គម និង​ជួយ​ជំរុញ​ដល់​សកម្ម​ភាពល្អ​ៗ​របស់​មនុស្សជាតិ ៕