ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​2​ថ្ងៃ​ទៀត​យាន Juno នឹង​ទៅ​ដល់​ភព​ព្រ​ហ​ស្ប​ត្តិ៍

7 ឆ្នាំ មុន

ថ្ងៃ​ទី​៤ កក្កដា ២០១៦ គឺជា​ថ្ងៃ​ដែល​យាន Juno ទំហំ​ប៉ុន​ទីលាន​បាល់បោះ​របស់​អង្គការ​ណា​សា​ធ្វើ​ដំណើរ​ទៅ​ដល់​ភព​ព្រ​ហ​ស្ប​ត្តិ៍ (Jupiter) បន្ទាប់​ពី​បំពេញបេសកកម្ម​ពេញ​លេញ​ក្នុង​រយៈ​ចម្ងាយ​៦០០​លាន​គីឡូម៉ែត្រ​តាម​រយៈ​ប្រព័ន្ធ​ព្រះអាទិត្យ ។

ថ្ងៃ​ទី​៤ កក្កដា ២០១៦ គឺជា​ថ្ងៃ​ដែល​យាន Juno ទំហំ​ប៉ុន​ទីលាន​បាល់បោះ​របស់​អង្គការ​ណា​សា​ធ្វើ​ដំណើរ​ទៅ​ដល់​ភព​ព្រ​ហ​ស្ប​ត្តិ៍ (Jupiter) បន្ទាប់​ពី​បំពេញបេសកកម្ម​ពេញ​លេញ​ក្នុង​រយៈ​ចម្ងាយ​៦០០​លាន​គីឡូម៉ែត្រ​តាម​រយៈ​ប្រព័ន្ធ​ព្រះអាទិត្យ ។ ខណៈ​ពេល​ទៅ​ដល់​ភព​យក្ស​ធំ​ជាងគេ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ យាន Juno ត្រូវ​អ្នក​វិទ្យាសាស្ត្រ​សង្ឃឹម​ថា នឹង​ចុះ​ចត​កៀក​៣៧ ដងដោយ​ប្រមូល​យក​ទិន្នន័យ សំខាន់​ៗ​សម្រាប់​អ្នក​ស្រាវជ្រាវ​ពេល​ត្រឡប់​មក​កាន់​ផែនដី​វិញ ។ បើសិនជា អ្វី​ៗ​ដំណើរការ​ល្អ​ប្រសើរ​នោះ Juno នឹង​រុករក​ភព​ដែល​មាន​ឧស្ម័ន​ច្រើន​មួយ​នេះ​ជិត​ជាង​យាន​ផ្សេង​ទៀត​ធ្លាប់​បញ្ជូន​ទៅ​កាន់​ភព​នេះ​ដែរ រួម​ទាំង​យាន Pioneer 11 បញ្ជូន​កាលពី​ឆ្នាំ​១៩៧៤ ។

លោក Diane Brown នាយក​ប្រតិបត្តិ​កម្មវិធី​របស់​យាន Juno និយាយ​ថា «​ឆ្នាំ​មុន​យាន New Horizons របស់​ពួក​យើង​បាន​ហោះ​ជិត​ភព​ព្លុ​យ​តុង (Pluto) ព្រមទាំង​បាន​ថត​យក​រូបភាព​ដំបូង​គេ​សម្រាប់​មនុស្សជាតិ​ទាំងមូល ។ ឥឡូវនេះ​យាន Juno ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ចូល​ទៅ​ជិត​ភព​ព្រ​ហ​ស្ប​ត្តិ៍​ជាង​យាន​បេសកកម្ម​ផ្សេង​ទៀត​ក្នុង​ប្រវត្តិ​សាស្ត្រ​ដើម្បី​ទម្លាយ​អាថ៌​កំបាំង​ថា​តើ​មាន​អ្វី​លើ​ភព​នោះ​» ។

ទោះជា​យ៉ាងណា​ក៏​ដោយ វា​មិនមែន​ជា​បេសកកម្ម​ងាយស្រួល​នោះ​ទេ ពោល​ដើម្បី​រុករក​ទិន្នន័យ យាន Juno ត្រូវ​ហោះហើរ​ក្នុង​បរិយាកាស​របស់​ភព​ព្រ​ហ​ស្ប​ត្តិ៍​ដែល​ជា​កន្លែង​ពិបាក​ចូល​បំផុត ។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​យាន Juno នឹង​ជួប​ប្រទះ​បទ​ពិ​សោ​ន៍​ដោយ​ទទួល​រង​សម្ពាធ​ធំ​សម្បើម​ពី​ការ​វិល​យ៉ាង​រហ័ស​របស់​ភព ពោល​គឺ​រយៈពេល​១​ថ្ងៃ​របស់​ភព​ព្រ​ហ​ស្ប​ត្តិ៍​មាន​ត្រឹមតែ​១០​ម៉ោង​ប៉ុណ្ណោះ ធ្វើ​ឱ្យ​ភព​បង្កើត​បានជា​ដែន​ម៉ាញេ​៉​ទិ​កម​ហិមា កម្រិត​វិទ្យុសកម្ម និង​សម្ពាធ​បរិយាកាស​ខ្ពស់​ផង​ដែរ ។

យាន Juno ផលិត​ដោយ​ក្រុមហ៊ុន​អា​មេ​រិ​ក Lockheed Martin ក្នុង​ទំហំ​ទឹកប្រាក់​១,១ ពាន់​លាន​ដុល្លារ (២០១១) ។ វា​បាន​ចាក​ចេញពី​ផែនដី​កាលពី​ថ្ងៃ​ទី​៥ សីហា ២០១១ ពោល​គឺ​រយះ​ពេល​៥​ឆ្នាំ​នៃ​ការ​ហោះហើរ​ក្នុង​ចម្ងាយ​រាប់រយ​លាន​គីឡូម៉ែត្រ ។ ល្បឿន​អតិបរិមា​របស់ Juno គឺ​៣៨.០០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​៕