ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ-១៩ ៖ សម្រេចបញ្ចប់ផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យវាយនភណ្ឌ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​សម្រេច​បញ្ចប់​ការ​អនុវត្ត​វិធានការ​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​៤០​ដុល្លារ​អា​មេ​រិ​ក ក្នុង​១​ខែ សម្រាប់​កម្មករ និយោជិត ដែល​ព្យួរ​កិច្ចសន្យាការងារ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​សម្រេច​បញ្ចប់​ការ​អនុវត្ត​វិធានការ​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​៤០​ដុល្លារ​អា​មេ​រិ​ក ក្នុង​១​ខែ សម្រាប់​កម្មករ និយោជិត ដែល​ព្យួរ​កិច្ចសន្យាការងារ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ ដំណើរ និង​កាបូប គិត​ចាប់ពី​ខែមករា ឆ្នាំ​២០២២​តទៅ ។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចុះ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២២ ។

ការ​សម្រេច​បញ្ចប់​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​កម្មករនិយោជិត​រំ​ដែល​ព្យួរ​កិច្ចសន្យាការងារ ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប គឺ ដោយសារ ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​តាម​រោងចក្រ សហគ្រាស ត្រូវ​បាន​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ដែល​ធ្វើ​ឱ្យ​រោងចក្រ សហគ្រាស ភាគច្រើន​បាន​ចាប់ផ្តើម​មានដំណើរ​ការ​ជា​ប្រក្រតី​ឡើង​វិញ ។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ ។

ប្រភព​ដដែល​ក៏​បាន​បន្ត​ថា យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ជូនដំណឹង​ដល់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស និង​បងប្អូន​កម្មករនិយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប​ថា «​រាជរដ្ឋាភិបាល​បាន​សម្រេច​បញ្ចប់​ការ​អនុវត្ត​វិធានការ​រាជរដ្ឋាភិបាល ក្នុង​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​៤០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​សម្រាប់​កម្មករ និយោជិត​ដែល​ព្យួរ​កិច្ចសន្យាការងារ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប គិត​ចាប់ពី​ខែមករា ឆ្នាំ​២០២២​តទៅ ខណៈ​បងប្អូន​កម្មករនិយោជិត​ដែល​ព្យួរ​កិច្ចសន្យា ការងារ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ដដែល រហូត​ដល់​វិស័យ​នេះ​មាន​សភាព​ធូរស្បើយ​ជាង​នេះ​» ។

ដូច្នេះ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប ត្រូវ​អនុវត្ត​ការ​ព្យួរ​កិច្ចសន្យាការងារ ស្រប​តាម ខ្លឹមសារ​មាត្រា​៧១ និង ៧២ នៃ​ច្បាប់​ស្តី​ពី​ការងារ ឬ​តាម​ការ​ព្រមព្រៀង​គ្នា​រវាង​និយោជក និង​កម្មករនិយោជិត​។ នេះ​ជា​ការ​បញ្ជាក់​របស់​ក្រសួង​ការងារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ