ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ខណ្ឌចំនួន​២ សហការ​ចាប់​ជនសង្ស័យ៣​នាក់ ពាក់ព័ន្ធ​ឆក់​កាបូប​លុយ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​អធិការ​ដ្ខា​ន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន ០៣​នាក់ បានជា​បន្តបន្ទាប់់…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​អធិការ​ដ្ខា​ន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន ០៣​នាក់ បានជា​បន្តបន្ទាប់់ នៅ​វេលា​ម៉ោង​០២​រសៀល​នៅ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២២​នេះ ពាក់ព័ន្ធ​ករណី​ជិះ​ម៉ូតូ​ឆក់​កាបូប​លុយ តាម​ផ្លូវ​សាធារណៈ ។

ករណី​ជិះ​ម៉ូតូ​ឆក់​កាបូប​លុយ​នេះ ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​កាលពី​វេលា​ម៉ោង ១២​និង​៣០​នាទី​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​ខាងលិច​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ផ្លូវ​លេខ​៦១ ភូមិ​១០ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ ដែល​កម្លាំង​ចម្រុះ​ត្រូវ​ឃាត់ខ្លួន រួម​មាន ៖
ទី​១- ឈ្មោះ ផល ស៊ែម​ប៉ា​ទ្រី​ក ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវ​៨០ ភូមិ​២២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នុំពេញ ។
ទី​២- ឈ្មោះ សេង វិ​ច្ឆ័​យ ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​៨០ ភូមិ​២២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។
និង​ទី​៣- ឈ្មោះ​សុទ្ធ ជី​វ័​ន្ដ ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​៨០ ភូមិ​២២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ទ​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ