ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​៣​នាក់ រួម​ជាមួយ​ថ្នាំ​ញៀន​២៥​កញ្ចប់​ទៅ​តុលាការ

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ចំនួន​៣​នាក់ និង​ថ្នាំ​ញៀន​២៥​កញ្ចប់ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួនទៀត ត្រូវ​បាន​សមត្ថកិច្ច​នគរបាល ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ចំនួន​៣​នាក់ និង​ថ្នាំ​ញៀន​២៥​កញ្ចប់ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួនទៀត ត្រូវ​បាន​សមត្ថកិច្ច​នគរបាល ការិយាល័យ​ប្រឆាំង​គ្រឿងញៀន របស់​ស្នងការដ្ឋាននគរបាល​ខេត្ត ធ្វើការ​កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដាឆ្នាំ​២០១៦​នេះ ដោយ​ចោទប្រកាន់​ពី​បទ ជួញដូរ​នូវ​សារធាតុ​ញៀន ។ លោក ពៅ ស៊ី​ផា​ន់ ប្រធាន​ការិយាល័យ ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​នេះ​មាន​ទី​១.​ឈ្មោះ ឈី ឆុ​ន អាយុ​១៨​ឆ្នាំ ទី​២.​ឈ្មោះ ២​ឈ្មោះ ហ៊ុយ ហឿ​ន អាយុ​២៥​ឆ្នាំ និង​ទី​៣.​ឈ្មោះ ម៉ា​លី នេត្រា អាយុ​២១​ឆ្នាំ ។

វត្ថុ​តាង​ដែល​ដកហូត​បាន​រួម​មាន ថ្នាំ​ញៀន ម៉ា​ទឹកកក​២៥​កញ្ចប់ ទូរ​សព្ទ័​ដៃ​៣​គ្រឿង​និង​ម៉ូតូ​២​គ្រឿង  ។ លោក​បាន​បន្ត​ថា មុន​ពេល​មានការ​ចាប់​ឃាត់ខ្លួន សម​ត្ថិ​កិច្ច​បាន​កំណត់​មុខសញ្ញា​ចែកចាយ​ម្នាក់​ឈ្មោះ ឈី ឆុ​ន ដែល​កំពុង​ជិះ រថយន្ត​ដឹក​កម្មករ​រោងចក្រ ហើយ​ក៏​ស្ទាក់​ចាប់​បាន​នៅ​ចំណុច ឃុំ​ក្រាំង​ល្វា ស្រុក​ទឹកផុស ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​១​កញ្ចប់ និង​ទូរ​សព្ទ័​ដៃ​១​គ្រឿង ។ បន្ទាប់​មក​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា សមត្ថកិច្ច​បាន ចាប់​ជនសង្ស័យ​២​នាក់​ទៀត​នៅ​ក្នុង​រោងចក្រ ខេ​ម​ស្ព​រ័ ស្ថិត​ក្នុងភូមិ​ចំការ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​២៤​កញ្ចប់ ទូរ​សព្ទ័​ដៃ​២​គ្រឿង និង​ម៉ូតូ​២​គ្រឿង ។

លោក​ប្រធាន​ការិយាល័យ​បាន​បញ្ជាក់​ថា មួយ​រយៈ​កន្លង​ទៅ​នេះ​បញ្ហា​ថ្នាំ​ញៀន​ហាក់​បាន​ស្ងប់ស្ងាត់​មួយ​រយៈ ដោយសារ​តែ​សកម្មភាព របស់​សមត្ថកិច្ច​ប្រឹងប្រែង​បង្ក្រាប​បទ​លើ្ម​ស​នេះ​ជា​បន្តបន្ទាប់ ។ ចំណែក​បទល្មើស​ដែល​សមត្ថកិច្ច​របស់​លោក ចាប់​បាន និង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​នេះ គឺ​ដោយសារ​មានការ​សហ​ការណ៍​ជាមួយ ក្រុម​កម្មករ​ដែល​បាន​ផ្តល់​នូវ​ព័ត៌មាន ពី​ការ​លួចលាក់​ចែកចាយ​ថ្នាំ​ញៀន ក្បែរ​រោងចក្រ​ខាងលើ​នេះ ៕