ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រើន​លើក​ច្រើន​សារ​តែង​រត់​រួច ពេល​នេះ​ក្របួច​ជាប់​ជា​បន្តបន្ទាប់​ដល់​៦​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

ចោរឆក់​៦​នាក់​ដែល​តែងតែ​ធ្វើ​សកម្មភាព​ឆក់​កាបូប ខ្សែ​.​ក ទូរស័ព្ទ ពី​អ្នកដំណើរ​តាម​ដងផ្លូវ​នានា​បាន​សម្រេច​ជា​ច្រើន​លើក​ច្រើន​សារ ហើយ​រត់គេច​ខ្លួន​រួច​ដោយ​សុវត្ថិភាព​រហូត​មក​នោះ ពេល​នេះ​ត្រូវ​បាន​

រាជធានី​ភ្នំពេញ ៖ ចោរឆក់​៦​នាក់​ដែល​តែងតែ​ធ្វើ​សកម្មភាព​ឆក់​កាបូប ខ្សែ​.​ក ទូរស័ព្ទ ពី​អ្នកដំណើរ​តាម​ដងផ្លូវ​នានា​បាន​សម្រេច​ជា​ច្រើន​លើក​ច្រើន​សារ ហើយ​រត់គេច​ខ្លួន​រួច​ដោយ​សុវត្ថិភាព​រហូត​មក​នោះ ពេល​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ប៉ុស្តិ៍​កា​កាប​ទី​១ ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២២ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ដែល​ជា​របស់​ជន​រង​គ្រោះ​ផង​ដែរ​។

បន្ទាប់​មក​ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ​នេះ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ផ្លូវច្បាប់​។

ក្រុម​ចោរឆក់​ទាំង​៦​នាក់ ដែល​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​បាន​នោះ ទី​១-​ឈ្មោះ ស៊ូ ដេ​វីត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជាងភ្លើង ទី​២- ឈ្មោះ ជួន សូ​ម៉ា​ត្រា ហៅ​ចេក ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទី​៣- ឈ្មោះ សំ សុ​ផាត ហៅ​ផា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជាង​កាត់​កញ្ចក់ អ្នក​ទាំង​៣​នាក់​នេះ ស្នាក់​នៅ​ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ទី​៤- ឈ្មោះ អៀង សាន់​ថៃ ហៅ​ឆៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ ទី​៥-​ឈ្មោះ សោម វិចិត្រ ហៅ​ចិត្ត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​សន្តិសុខ ទីកន្លែង​ស្នាក់​នៅ​មិន​ពិតប្រាកដ និង​ទី​៦- ឈ្មោះ ជួន វី​រៈ ហៅ​អូន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ​។

បើ​តាម​នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា នា​ពេល​កន្លង​មក និង​ក្នុង​ពេល​ថ្មី​ៗ​នេះ ក្រុម​ជនសង្ស័យ​ខាងលើ បាន​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​ពី​អ្នកដំណើរ​តាម​ផ្លូវ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួម​នឹង​ខណ្ឌ​ដទៃ​ទៀត​នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​សម្រេច​ជា​ច្រើន​លើក​ច្រើន​សារ ហើយ​ក្នុង​នោះ​រួម​មាន កាបូប ទូរស័ព្ទ​ដៃ ខ្សែ​.​ក និង​របស់របរ​ផ្សេង​ៗ​ទៀត ហើយ​តែងតែ​រត់គេច​ខ្លួន​រួច​ជា​បន្តបន្ទាប់ ចំណែក​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួម​នឹង​ប៉ុស្តិ៍​នានា​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ រហូត​មក​ពេល​នេះ​ទើប​ចាប់ខ្លួន​បាន​។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈ​ពេល​នោះ កម្លាំង​នគរបាល​បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី​ចំនួន​១​គ្រឿង​, កាបូប​ចំនួន​៤, អត្តសញ្ញាណប័ណ្ណ​ចំនួន​៤​សន្លឹក​, កាត​ចាក់​វ៉ាក់សាំង​ចំនួន​៧​សន្លឹក​, ប័ណ្ណ .​ប​.​ស​.​ស​. ចំនួន​២​សន្លឹក និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿង​ញៀ​.​ន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ