ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុរស​ម្នាក់ ស្រវឹងស្រា​ដុត​ផ្ទះបាយ​ម្ដាយចិញ្ចឹម ឆេះ​ខ្ទេច នៅ​ស្រុក​បាទី

2 ឆ្នាំ មុន

ខេត្តតាកែវ ៖ កម្លាំង​នគរបាល​ស្រុក​បាទី បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ក្រោយ​ពី​កូន​ផ្ទះបាយ​របស់​ម្តាយចិញ្ចឹម​ខ្លួន កាលពី​វេលា​ម៉ោង​១៦ និង​២០​នាទី ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២២…

ខេត្តតាកែវ ៖ កម្លាំង​នគរបាល​ស្រុក​បាទី បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ក្រោយ​ពី​កូន​ផ្ទះបាយ​របស់​ម្តាយចិញ្ចឹម​ខ្លួន កាលពី​វេលា​ម៉ោង​១៦ និង​២០​នាទី ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២២ បណ្តាល​ឲ្យ​ខូចខាត (​ដោយ​ចេតនា​) នៅ​ត្រង់​ចំណុច​ភូមិ​ថ្មី ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ ។

បើ​តាម​សេចក្ដីរាយការណ៍ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ មិន ទូច ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ដែល​រស់នៅ​ភូមិ​ថ្មី ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ នៅ​វេលា​កើតហេតុ ជន​បង្ក​បាន​ផឹកស្រា​ស្រវឹង រួច​ក៏​បាន​ដុត​ផ្ទះបាយ​របស់​ម្ដាយចិញ្ចឹម​ខ្លួន ឈ្មោះ ពុត ង៉ែត ភេទ​ស្រី អាយុ​៧៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បណ្ដាល​ឲ្យ​ឆេះ​ខូចខាត​ទាំងស្រុង ។

ផ្ទះបាយ​មាន​ទំហំ ៥​គុណ​៦ ម៉ែត្រ សង់​អំពី​ឈើ ប្រក់​ដំបូល​ស័ង្កសី ជញ្ជាំង​ស័ង្កសី ខូចខាត​សម្ភារៈ​រួម​មាន ធុង​ទឹក​០១ ទូ​ចាន​០១ នឹង​ឆ្នាំងបាយ​០១ អង្ក​១​បាវ នឹង​សម្ភា​រះ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ។

ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ ក្រោយ​កើតហេតុ លោក​ឧត្តមសេនីយ៍ទោ ឈាង ផា​ន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្តតាកែវ បាន​បញ្ជា​កម្លាំង​នគរបាល​ជំនាញ​ស្រុក​បាទី ចុះ​ឃាត់ខ្លួន​ជន​បង្ក មក​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ដើម្បី​កសាង​សំណុំរឿង​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ