ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហបុរីសម្ដែងឆន្ទៈធ្វើកិច្ចសហប្រតិបត្តិការរវាងប្រេសិតពិសេសជាមួយUN និងកម្ពុជាដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ការ​បរទេស​របស់​ប្រទេស​សិង្ហ​បុរី​បាន​សម្ដែង​ឆន្ទៈ​ក្នុង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រេសិត​ពិសេស​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ជាមួយ​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ។ការ​សម្តែង​ឆន្ទៈ​នេះ​ធ្វើ​ឡើង ក្នុង​ជំនួប​រវាង​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ការ​បរទេស​របស់​ប្រទេស​សិង្ហ​បុរី​បាន​សម្ដែង​ឆន្ទៈ​ក្នុង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រេសិត​ពិសេស​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ជាមួយ​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ។
ការ​សម្តែង​ឆន្ទៈ​នេះ​ធ្វើ​ឡើង ក្នុង​ជំនួប​រវាង​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម​បណ្ឌិត វី​វៀន បា​ឡាក់​គ្រី​ស្តូ​ណា​ន់ រដ្ឋមន្ដ្រី​ការ​បរទេស​សិង្ហ​បុរី នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២២ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ពី​លទ្ធផល​នៃ​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​រវាង​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ឯកឧត្តម​បណ្ឌិត វី​វៀន បា​ឡាក់​គ្រី​ស្តូ​ណា​ន់ រដ្ឋមន្ដ្រី​ការ​បរទេស​សិង្ហ​បុរី​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២២ ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ឯកឧត្តម​បណ្ឌិត វី​វៀន បា​ឡាក់​គ្រី​ស្តូ​ណា​ន់ (VIVIAN Balakrishnan) រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហ​បុរី ។

រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ពីរ​បាន​ទន្ទឹង​ដល់​ការ​រៀបចំ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន (AMM Retreat ដែល​ជា​កិច្ចប្រជុំ​ដ៏​ធំ​លើក​ដំបូង​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​ទាំង​១០ ក្រោម​ភាព​ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ របស់​កម្ពុជា ។ បន្ថែម​ពី​នេះ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​ការ​វិវិត្ត​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ។

ឯកឧត្តម ប្រាក់ សុ​ខុន បាន​ជម្រាប​ជូន ឯកឧត្តម​បណ្ឌិត វី​វៀន បា​ឡាក់​គ្រី​ស្តូ​ណា​ន់ អំពី​លទ្ធផល​នៃ​ដំណើ រ​ទស្សនកិច្ច​របស់ សម្តេច តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា កាលពី ថ្ងៃ​ទី ៧-៨ ខែមករា ឆ្នាំ​២០២២ ដែល​ជា ជំហាន​មួយ​ដ៏​សំខាន់ ដើម្បី​ត្រួសត្រាយ​ផ្លូវ​ស ម្រា​ប់​កិច្ច សន្ទនា​ប្រកបដោយ​បរិ​យា​ប័ន្ន​ក្នុង​ចំណោម​គ្រប់​ភាគី​ពាក់ព័ន្ធ​លើ​បញ្ហា​មី​យ៉ា​ន់​ម៉ា ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ថា កម្ពុជា​មាន​បំណងប្រាថ្នា​ដូច​គ្នា​នឹង​ប្រទេស​ជា​សមាជិក​អាស៊ាន និង​សហគមន៍​អន្តរជាតិ​ផ្សេង​ទៀត​ដែល​នឹង​ជួយ​មី​យ៉ា​ន់​ម៉ា​ឱ្យ​សម្រេច​បាន​សន្តិភាព និង​ការ​ផ្សះផ្សា​យូរអង្វែង ។

ឯកច្ឆន្ទ​៥​ចំនុច (5PC) ជា​ពិសេស​ការ​បញ្ចប់​អំពើ​ហិង្សា​ការ​បន្ត​កិច្ច​សន្ទនា​ប្រកប និង​ការ​ផ្តល់ ឯកឧត្តម ប្រាក់ សុ​ខុន ក៏​បាន​ជម្រាប​ជូន​ផង​ដែរ​អំពី​សំ ណោ​យន្តការ​អាស៊ាន Troika របស់ សម្តេច តេ​ជោ ក្នុង​ការ​ជួយ​ដល់​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ស្ដី​ពី​មី​យ៉ា​ន់​ម៉ា ដើម្បី​អនុវត្ត​ការ​ព្រមព្រៀង​ជា ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​ដែល​មាន​តម្រូវការ​ចាំបាច់ ។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម​បណ្ឌិត វី​វៀន បា​ឡាក់​គី​ស្តូ​ណា​ន់ បាន​កោតសរសើរ​ចំពោះ​សុច្ឆន្ទៈ​របស់​សម្ដេច​តេ​ជោ ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​មី​យ៉ា​ន់​ម៉ា និង​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​គាំទ្រ និង​ការ​ត្រៀមខ្លួន​របស់​សិង្ហ​បុរី​ក្នុង​ការ​ធ្វើការ​ជាមួយ​កម្ពុជា ដើម្បី​អនុវត្ត​ការ​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំនុច (5PC) ដែល​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ថែរក្សា និង​លើកកម្ពស់​ទំនុកចិត្ត និង​ភាព​ពាក់ព័ន្ធ​របស់​អាស៊ាន ។

ឯកឧត្តម ក៏​បាន​ស្វាគមន៍​ចំពោះ​ការ​សម្ដែង​ឆន្ទៈ​ក្នុង​កិច្ច​សហប្រតិបត្តិការ​រវាង ប្រេសិត​ពិសេស​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​មី​យ៉ា​ន់​ម៉ា និង​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ស្តី​ពី​មី​យ៉ា​ន់​ម៉ា​ផង​ដែរ ។ ទោះបីជា យ៉ាងនេះ​ក្តី ឯកឧត្តម វី​វៀន បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​កា​រវិ វត្ត​ចុង​ក្រោយបង្អស់​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដែល​មិន​អំណោយផល​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​វឌ្ឍនភាព​បន្ថែម​ទៀត​លើ 5PC និង​សម្រាប់​អ្នកតំណាង​នយោបាយ​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា នៅ​ក្នុង​កិច្ចប្រជុំ​អាស៊ាន ។

រដ្ឋមន្ត្រី​ទាំង​ពីរ បាន​អះអាង​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​ធ្វើការ​រួម​គ្នា​ក្នុង​ការ​ពង្រឹង​ម​ជ្ឈ​ភាព ឯកភាព និង​ភាព​ធន់​រឹង​មាំ​របស់​អាស៊ាន ស្រប​ពេល​ដោះស្រាយ​បញ្ហា​ប្រឈម​ទូទៅ និង​គោលដៅ​រួម ដើម្បី​ពង្រឹង សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅ​ក្នុង​តំបន់ និង​ពិភពលោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ