ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ(កុងសែ)លក់​ត្បូ​ង​ក្នុង​ផ្សារ​ប៉ា​ហ៊ី ត្អូញត្អែរ​ពី​ការ​ធ្លា​ក់ចុះ​អតិថិ​ជនខ្លាំង

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិ​ន ៖ រហូតមកដល់​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ អាជីវករ ឬ​ឈ្មួញ (កុងសែ) បាន​និយាយ​រៀបរា​ប់​អះអាង​ថា ទាំង​ភ្ញៀវ​ក្នុង​ប្រទេ​ស…

ខេត្ត​ប៉ៃលិ​ន ៖ រហូតមកដល់​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ អាជីវករ ឬ​ឈ្មួញ (កុងសែ) បាន​និយាយ​រៀបរា​ប់​អះអាង​ថា ទាំង​ភ្ញៀវ​ក្នុង​ប្រទេ​ស ដែល​ធ្លាប់ធ្វើ​ដំណើរ​មក​ពី​តាម​បណ្តា​ខេត្ត​នានា ដូចជាខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប រហូតដល់​រាជធានី​ភ្នំពេ​ញ ព្រមទាំង​ភ្ញៀវ​បរទេស ដែល​តែងតែ​នាំគ្នានិយម​គាំទ្រ ចូល​មក​ទិ​ញ​ត្បូង​របស់​ពួក​គាត់ នៅក្នុង​ផ្សារ​ប៉ា​ហ៊ី ជា ហូរហែ លុះ​ពិភពលោក​ជួប​នូវ​វិបត្តិ​ជំងឺ​កូ​វីដ ១៩ ក៏​ធ្វើ​ឱ្យ​មានការ​ស្ងាត់​អតិ​ថិ​ជន ពោល​គឺ​មានការ​ថយ​ចុះ​ខ្លាំង​តែ​ម្តង​។

បើ​តាម​ការ​រៀបរាប់​ពី​ស្រ្តី​អាជីវករ​ម្នាក់ ឈ្មោះ ថូ សុ​ខុ​ន ហៅ​លីម ស៊ី​ម មាន​ប្តី ឈ្មោះ ហ៊ា​អ៊ុយ ជា​កុងសែ​ត្បូង រស់នៅ​ក្នុង​ក្រុង ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ភ្នាក់ងារ​យើង​ដឹង​ថា គ្រួសារ​របស់​គាត់បាន​ប្រកបមុខរបរលក់ដូរ​ត្បូង​ក្នុង​ផ្សារ​ប៉ាហ៊ី អស់​រយ:ពេល​ជាង២០ឆ្នាំ​មក​ហើយ ដោយ​ប្តី​របស់​គាត់​ជា​អ្នកជំនាញ​ខាង​មើល​គ្រាប់​ត្បូង សុទ្ធ ឬ​ក្លែងក្លាយ ជា​របស់​ជីក​រកបាន​នៅ​ទឹកដី​ខេត្ត​ប៉ៃលិន ឬ​យក​ពី​ខេត្តមណ្ឌលគី​រី និង​ខ្លះទៀត ជា​ត្បូង​ដែល​នាំមក​ពី​ប្រទេស​អា​ព្រិច គឺ​គាត់​មើល​ដឹង​ទាំង​អស់ ពោល​គឺ​របស់​ខ្លះ​ក្លែងក្លាយ​ស្រដៀងនឹង​របស់​ពិត បើ​អ្នក​មិន​ចេះ​មើល​ត្បូង គឺ​អាច​នឹង​ច្រឡំ​គ្នា ហើយ​ពេល​ទិញ​យក​ទៅ​លក់ដូរ​បន្ត អាច​នឹង​មានការ​ខាតបង់​ថវិកា​អស់​រាប់​ម៉ឺន​ដុល្លារ បើសិនជា​ឈ្មួញ​យក​របស់​មិន​សុទ្ធ​មក​លក់​ឱ្យ ខណ:ពេល​ដែល​យើង​មិន​ចេះ​ពិនិត្យ មើល​ឱ្យ​បាន​ច្បា​ស់​លាស់​។

គាត់​បន្ត​ទៀត​ថា បច្ចុប្បន្ន ការ​ប្រកបរបរ​លក់ដូរ​ត្បូង​មានការ​ធ្លាក់ចុះ​ជាង​មុន ដោយសារតែ​បញ្ហា​ជំងឺ​កូ​វីដ ១៩ ព្រោះ​ស្ងាត់​អតិ ថិជន ព្រោះ​ភាគច្រើន​មក​ពី​តាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេ​ញ ដោយ​ត្បូង​ដែល​លក់ដាច់​ជាងគេ​បំផុត គឺ​ត្បូងទទឹម (ពណ៌ ក្រហម) និង​ត្បូង​ក​ណ្តៀង (ពណ៌ខៀវ) ហើយ​កាលពី​ថ្ងៃម្សិល​ម៉ិ​ញ គាត់​លក់ដាច់​អស់​ខ្លះ​ៗ​ដែរ ព្រោះ​មាន​លោកជំទាវ​ម្នាក់ មក​ពី​រាជធានី​ភ្នំពេញ ចូល​មក​ទិញ​ត្បូង​ក្នុង​តូប​របស់​គាត់​អស់​ជាង២០០០ដុល្លារ​។ គាត់​បញ្ជាក់​ថា ប្តី​គាត់​ភាគច្រើន​ទិញ​កំទេច​ត្បូង​មក​ពី​ប្រទេស​ថៃ ដែល​ថៅកែ​ធំៗ​បាន​ជីកកកាយ​ត្បូង​ប៉ៃលិន​យក​ទៅ​ប្រទេស​គេ​កាលពី​សម័យ​សង្គ្រាម ដោយ​ទិញ​ម្តង​ៗ ចំនួន៣០ ទៅ៥០គីឡូក្រាម ហើយ​យក​មក​ច្​នៃ និង​លក់ដូរ​ឱ្យ​ជន​ជា​តិ​រ៉ូ​ស៊ី ដែល​កាលពី​មិនទាន់​មាន​កូ​វីដ ១៩ គាត់​លក់​ត្រឹមតែ​រយ:ពេល ៣ឆ្នាំ ទទួល​បាន​ចំណេញ​ជាង១០ម៉ឺន​ដុល្លារ​ឯណោះ​។

លើស​ពីនេះ ប្តី​គាត់​ជា​មនុស្ស​ដែល​ប្រកបរបរ​ទទួលទាន​ស្មោះ​ត្រង់ មិន​បោក​ប្រាស​អតិថិជន​ណា​នោះ​ឡើយ​។ ដូច្នេះ ពេល​បរទេស​សង្កេតឃើ​ញ ត្បូង​ដែល​គាត់​លក់ដូរ​សុទ្ធ​ល្អ ក៏​គេ​មក​ទិញ​ម្តង ៥ទៅ១០គីឡូក្រាម យក​ទៅ​ស្រុក​គេ​មិន​ចាំបាច់​កែច្នៃ​អ្វី នោះ​ឡើយ​។ គាត់​បន្ថែម​ទៀត​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន ប្តី​របស់​គាត់បាន​ច្នៃត្បូង​ទុក​លក់​ឱ្យ​ម៉ូយ​ដែ​លកុម្មង់​ទិញ​ជាង១ម៉ឺន​គ្រាប់​ថែមទៀត​ដែរ ខណ:ជំងឺ​កូ​វីដ ១៩ មានការ​ថយ​ចុះទៅ​វិញ​៕

អត្ថបទសរសេរ ដោយ