ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសឃាត់ខ្លួន​មុខសញ្ញា​ចោរឆក់ ០៦​នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​ទី​១ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ស្រាវជ្រាវ​មុខសញ្ញា​ចោរកម្ម និង​ឃាត់ខ្លួន​ជនសង្ស័យ ៦​នាក់ ពាក់ព័ន្ធ​ករណី​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​តាម​ផ្លូវ​សាធារណៈ នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​ទី​១ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ស្រាវជ្រាវ​មុខសញ្ញា​ចោរកម្ម និង​ឃាត់ខ្លួន​ជនសង្ស័យ ៦​នាក់ ពាក់ព័ន្ធ​ករណី​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​តាម​ផ្លូវ​សាធារណៈ នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ៦​នាក់ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២២ ស្ថិត​នៅ​ភូមិ​ប៉ប្រក់​ខាងត្បូង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ចំនួន​០៦​នាក់ រួម​មាន ៖
ទី​១- ឈ្មោះ ស៊ូ ដេ​វីត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ ជាងភ្លើង ស្នាក់​នៅ ភូមិ​ប៉ប្រក់​ខាងត្បូង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
ទី​២- ឈ្មោះ ជួន សូ​ម៉ា​ត្រា ហៅ​ចេក ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​ភូមិ​ប៉ប្រក់​ខាងត្បូង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
ទី​៣- ឈ្មោះ អៀង សាន់​ថៃ ហៅ​ឆៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។
ទី​៤- ឈ្មោះ សោម វិចិត្រ ហៅ​ចិត្ត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​សន្តិសុខ​ស្នាក់​នៅ​មិន​ពិតប្រាកដ ។
ទី​៥- ឈ្មោះ សំ សុ​ផាត ហៅ​ផា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជាង​កាត់​កញ្ចក់​ស្នាក់​នៅ ភូមិ​ប៉ប្រក់​ខាងត្បូង សង្កាត់​កា​កាប​ទី​១ ខណ្ឌ ពោធិ៍​សែន​ជ័យ ។
និង​ទី​៦- ឈ្មោះ ជួន វី​រៈ ហៅ​អូន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ​។

វត្ថុ​តាំង ដែល​សមត្ថកិច្ច​ដកហូត រួម​មាន ៖ ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី​ចំនួន​០១​គ្រឿង​, កាបូប​ចំនួន​០៤, អត្តសញ្ញាណប័ណ្ណ​ចំនួន ០៤​សន្លឹក​, កាត​ចាក់​វ៉ាក់សាំង​ចំនួន​០៧​សន្លឹក​, ប័ណ្ណ​ប​.​ស​.​ស ចំនួន​០២​សន្លឹក និង​ឧបករណ៍​ប្រើប្រាស់​សារធាតុ​ញៀន​មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន​ក្រុមជនសង្ស័យ ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍ កំពុង​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ