ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្ពុជារក​ឃើញ​អ្នក​ឆ្លង​អូ​មី​ក្រុង​ក្នុង​សហ​គមន៍ ៥នាក់ ​និង​មក​ពី​ក្រៅ១៧​នាក់បន្ថែមទៀត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​បញ្ជាក់​ថា បាន​បន្ត​រក​ឃើ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ប្រភេទ​បំប្លែង​ថ្មី​អូ​មី​ក្រុង​បន្ថែម​២២​នាក់ ដែល​ឆ្លង​ក្នុង​សហគមន៍​៥​នាក់ ខណៈ​គ្មាន​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​នេះ​ជាង​១០​ថ្ងៃ​ជាប់​គ្នា ។ ក្រសួងសុខាភិបាល​បាន​លើក​ឡើង នៅ​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​បញ្ជាក់​ថា បាន​បន្ត​រក​ឃើ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ប្រភេទ​បំប្លែង​ថ្មី​អូ​មី​ក្រុង​បន្ថែម​២២​នាក់ ដែល​ឆ្លង​ក្នុង​សហគមន៍​៥​នាក់ ខណៈ​គ្មាន​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​នេះ​ជាង​១០​ថ្ងៃ​ជាប់​គ្នា ។

ក្រសួងសុខាភិបាល​បាន​លើក​ឡើង នៅ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២២ យ៉ាង​ដូច្នេះ​ថា រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ បំប្លែង​ថ្មី ២២ នាក់​ទៀត (​អូ​មី​ក្រុង​ទាំងអស់​) ខណៈ​ព្យាបាល​ជា​សះស្បើយ ១១ នាក់ និង​ស្លា​.​ប់ «​គ្មាន​» ។

ក្រសួង​បាន​លើក​ឡើង​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​នោះ​មាន​ករណី​ឆ្លង​សហគមន៍ ៥​នាក់ (​អូ​មី​ក្រុង​) និង​អ្នកដំណើរ​ពី​បរទេស ១៧​នាក់ (​អូ​មី​ក្រុង​) ។

គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២២ កម្ពុជា​មាន​អ្នក​ឆ្លង​សរុប ១២០,៨៤៧​នាក់ និង​អ្នកជា​សះស្បើយ​១១៧,១២៩​នាក់ អ្នក​ស្លា​.​ប់ ៣,០១៥ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ