ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ផ្លូវការ​ ! ចាប់ពី​ឆ្នាំ​២០២២ នេះ​ដាក់​ទិវា​នយោបាយ​ឈ្នះ​-​ឈ្នះ ថ្ងៃ​ទី​២៩ធ្នូ ក្នុង​ប្រតិទិន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់​យក​ថ្ងៃ​ទី​២៩ ធ្នូ​ តាម​រយៈ​នយោបាយ​ឈ្នះ​ឈ្នះ ដាក់​ក្នុង​ប្រតិទិន ចាប់ពី​ឆ្នាំ​២០២២ តទៅ តែ​មិន​ឈប់​សម្រាក​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់​យក​ថ្ងៃ​ទី​២៩ ធ្នូ​ តាម​រយៈ​នយោបាយ​ឈ្នះ​ឈ្នះ ដាក់​ក្នុង​ប្រតិទិន ចាប់ពី​ឆ្នាំ​២០២២ តទៅ តែ​មិន​ឈប់​សម្រាក​នោះ​ទេ ។

យោង​តាម​សារាចរ​ណែនាំ​ចុះហត្ថលេខា ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៤ មក​រា ឆ្នាំ​២០២២ បាន​លើក​ឡើង​ថា ៖« ការ​កំណត់​យក​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ ថ្ងៃ​ទី​២៩ ខែធ្នូ ទៅ​ក្នុង​ប្រតិទិន​ប្រចាំឆ្នាំ​ដោយ​មិន​ឈប់​សម្រាក​សារាចរ​ណែនាំ​ស្តី​ពី អស់​រយៈពេល​២៣​ឆ្នាំ​កន្លង​មក​ព្រះរាជាណាចក្រ​កម្ពុជា​បាន​កំណត់​យក​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ ជា​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង​ដោយ​មិន​មានការ​បង្ហូរឈាម និង​ទទួល​បាន​សន្តិភាព​ពេញលេញ តាម​រយៈ​នយោបាយ​ឈ្នះ ឈ្នះ ជា​គោលនយោបាយ​ដ៏​ធំ​មួយ​ក្នុង ការ​ដឹកនាំ​ប្រទេស​កម្ពុជា បន្ទាប់​ពី​ឆ្លងកាត់​នូវ​ដំណាក់កាល​សង្គ្រាម ដំណាក់កាល​នៃ​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ដំណាក់កាល​សង្គ្រាម​ផង ចរចា​ផង​រហូត​ដល់​ការ​លេចឡើង​នៃ​វត្តមាន​របស់​នយោបាយ​ឈ្នះ​ឈ្នះ​» ។

សារាចរ​ណ​លើក​ឡើង​ទៀត ដើម្បី​ដឹងគុណ កត្តញ្ញូ និង​ចង​ចាំ​គុណូបការៈ​ដ៏​ថ្លៃថ្លា​នេះ រាជរដ្ឋាភិបាល​សូម​ធ្វើការ​ណែនាំ​ដូច​តទៅ ៖

១.​គ្រប់​ក្រសួង ស្ថាប័ន រាជធានី​ខេត្ត និង​គ្រឹះស្ថានសាធារណៈ​ឯកជន​ត្រូវ​កំណត់​យក​ទិវា​នយោបាយ ឈ្នះ​ឈ្នះ​ថ្ងៃ​ទី​២៩ ខែធ្នូ ទៅ​ក្នុង​ប្រតិទិន​ប្រចាំឆ្នាំ ដោយ​មិន​ឈប់​សម្រាក​ចាប់ពី​ឆ្នាំ​២០២២​តទៅ ។

២.​គ្រប់​ក្រសួង ស្ថាប័ន រាជធានី​ខេត្ត និង​គ្រឹះស្ថានសាធារណៈ ឯកជន ត្រូវ​រៀបចំ​ចង​បដា ពាក្យស្លោក ដើម្បី​អបអរសាទរ​ទិវា​នយោបាយ​ឈ្នះ ឈ្នះ ដែល​មាន​ខ្លឹមសារ​ថា «​អរគុណ​សន្តិភាព​! អរគុណ​នយោបាយ ឈ្នះ​ឈ្នះ​! ដឹងគុណ​ស្ថាបនិក ម​គ្គុ​ទ្ទេស​ក៏​ឯក និង​ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ ឈ្នះ​ដែល​នាំ​មក​នូវ​សន្តិភាព និង​ការ ឯកភាព​ជាតិ​ពេញលេញ​! ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ