ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​តិចតួច​! គ្រាន់តែ​ទារ​សំណង​២០០​ដុល្លារ បុរស​ចិន​ដេញ​វាយ​នារី​ម្នាក់​ផ្អើល​ពេញ​ផ្លូវ

2 ឆ្នាំ មុន
  • ភ្នំពេញ

គូស្នេហ៍​មួយគូ​បាន​បើករថយន្ត​តូ​យ៉ូ​តា​ព្រូស​មួយ​គ្រឿង មក​អែប​កៀន រួច​ឈប់​ទិញ​របស់របរ​ញ៉ាំ ក៏​ស្រាប់តែ​ត្រូវ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់ បើករថយន្ត​ទាំង​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា គូស្នេហ៍​មួយគូ​បាន​បើករថយន្ត​តូ​យ៉ូ​តា​ព្រូស​មួយ​គ្រឿង មក​អែប​កៀន រួច​ឈប់​ទិញ​របស់របរ​ញ៉ាំ ក៏​ស្រាប់តែ​ត្រូវ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់ បើករថយន្ត​ទាំង​ស្ថានភាព​ស្រវឹង​មក​បុក​រថយន្ត​តូ​យ៉ូ​តា​ព្រូស​នោះ បណ្តាល​ឱ្យ​រង​ការ​ខូចខាត ហើយ​ភាគី​ទាំង​ពីរ​បាន​ចរចា​គ្នា តែ​ខាង​ជនជាតិ​ចិន​មិន​និយាយ​អ្វី​ច្រើន ក៏​ទាញ​ដំបង​ដេញ​វាយ​នារី​រង​គ្រោះ​ផ្អើល​ពេញ​កន្លែង​កើត​ហេតុតែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២២ នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង ។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ គេ​ឃើញ​រថយន្ត​ព្រូស​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AO- 1281 បើកបរ និង​រួម​ដំណើរ​ដោយ​គូរ​ស្នេហ៍​មួយគូ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​កែង​ជាមួយនឹង​ផ្លូវ​លេខ​២៩៤ រថយន្ត​តូ​យ៉ូ​តា​ព្រូស​ក៏​បាន​ស៊ី​ញ៉ូ​អែប​កៀន ក្នុង​គោលបំណង​ឈប់​រថយន្ត​ទិញ​របស់​ញ៉ាំ ។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​ដែល​រថយន្ត​តូ​យ៉ូ​តា​ព្រូស​ស៊ី​ញ៉ូ​អែប​កៀន​នោះ ក៏​ស្រាប់តែ​ត្រូវ​រថយន្ត​ម៉ាក BMW ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 2X-5848 បើកបរ​ដោយ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់ ក្នុង​ទិស​ដៅ​ស្របគ្នា មក​បុក​ពីក្រោយ​ថ​យន្ត​តូ​យ៉ូ​តា​ព្រូ​ល បណ្ដាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​បន្តិចបន្តួច ចំណែក​រថយន្ត​បង្ក​វិញ បាន​ដាច់​កាឡេ​កង់​ខាង​មុខ​ទៅ​មុខ​លែង​រួច​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​កើតហេតុ ភាគី​ម្ចាស់​រថយន្ត​រង​គ្រោះ​ចេះ​និយាយ​ភាសា​ចិន ក៏​បាន​និយាយ​ច​ចារ​គ្នា ដោយ​ភាគី​រថយន្ដ​រង​គ្រោះ​ទាមទារ​សំណង​២០0​ដុល្លារ ដើម្បី​ជួសជុល​រថយន្ត ។ ចំណែក​ភាគី​ខាង​រថយន្ត​បង្ក​វិញ​មិន​និយាយ​អ្វី​ច្រើន​ទេ ក៏​ដើរ​សំដៅ​ទៅ​រថយន្ត រួច​ទាញ​ដំបង​វាយ​កូន​បាល់ ហើយ​ក៏​ដេញ​វាយ​នារី​រង​គ្រោះ​ផ្អើល​ពេញ​កន្លែង​កើតហេតុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ជួយ​ឃាត់ និង​ចាប់ចង រួច​ប្រគល់​ឱ្យ​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​១ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​ក្រុងភ្នំពេញ បាន​ចុះ​ដល់​កន្លែង​កើតហេតុ រួច​ធ្វើការ​ស្ទូច​រថយន្ត​ទាំង​ពីរ​គ្រឿង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោ ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​នៅ​ពេល​ក្រោយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ