ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានដេញតាមម៉ូតូ លុះ​តាមទាន់ផ្អើលផ្លូវណតប្រ៊ីត ព្រោះតែ​កញ្ចក់​មួយ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ប៊ីត​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​បាន​ធ្វើ​សកម្មភាព​លើកជើង​ធាក់​បំបាក់​កញ្ចក់​មើល​

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ប៊ីត​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​បាន​ធ្វើ​សកម្មភាព​លើកជើង​ធាក់​បំបាក់​កញ្ចក់​មើល​ក្រោយ​របស់​រថយន្ត​តូ​យ៉ូ​តា​ព្រូស​មួយ​គ្រឿង​ដែល​កំពុង​ឈប់​រង់ចាំ​ស្តុ​ប​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ តាម​បណ្ដោយ​ផ្លូវ​ហាណូយ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន ហើយ​បុរសរូបនោះ​​បាន​ជិះ​ម៉ូតូ​គេច​ដែរ តែ​ត្រូវ​​ម្ចាស់​​រថយន្ត​បើក​ដេញ​តាម​ និង​ស្ទាក់​ចាប់​បាន​នៅ​ត្រង់​ចំណុច​ខាង​មុខ​ស្ថានីយប្រេងឥន្ធនៈ​​មួយកន្លែង​ តាម​បណ្ដោយ​ផ្លូវ​ណ​តប្រ៊ី​ត​ កែង​នឹង​ផ្លូវ​២០០២ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ រាជ​ធានីភ្នំពេញ បង្កការ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​​​១និង​​​៥០នាទីឈានចូលព្រឹកថ្ងៃទី​​១៨ មករា ឆ្នាំ​២០២១ ។

ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​ 2BG-0441 បើកបរដោយ​​បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។ ចំណែក​ភាគី​​ខាង​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ហុងដា​ប៊ីត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង​ 1U-9393 បើកបរដោយ​បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក ​ព្រូស ធ្វើដំណើរ​​តាម​បណ្តោយ​ផ្លូវ​ហាណូយ ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះដល់​ចំណុចស្តុ​ប​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ រថយន្ត​នោះ​ក៏​បាន​ឈប់​រង់ចាំ​ស្តុ​ប​ពណ៌​បៃតង ខណៈ​ពេល​នោះ​ក៏​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ប៊ីត បើកបរ​​ដោយ​បុរស​ម្នាក់ ​ក្នុង​ទិស​ដៅ​ស្រប​​គ្នា តាម​ពីក្រោយ​រថយន្ត​ រួច​ក៏​បាន​ជិះ​វ៉ា​ខាងឆ្វេង​រថយន្ត និង​បាន​លើកជើង​ធាក់​កញ្ចក់​មើល​ក្រោយ​ចំហៀង​ខាងឆ្វេង​រថយន្ត​ បណ្ដាល​ឲ្យ​បាក់​ដាច់​ចេញពី​ទ្វារ​ ក៏​បន្ថែម​ល្បឿន​ម៉ូតូ​ជិះ​​គេច​ខ្លួនដែរ​ តែ​​ម្ចាស់​​រថយន្ត​ក៏​បាន​បើក​ដេញ​តាម​ពីក្រោយ​រហូត​ឃាត់​ចាប់​បាន​នៅ​ត្រង់​ចំណុច​ខាង​មុខ​ស្ថានីយប្រេងឥន្ធនៈ​​ខាងលើ​​តែ​ម្ដង​។

តាម​​ប្រភពពី​ម្ចាស់​រថយន្ត​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គាត់​បាន​បើករថយន្ត​តាម​បណ្ដោយ​ផ្លូវ​ហាណូយ ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​បើក​ដល់​ចំណុច​ស្តុ​ប​ផ្សារ​ដី​ហុយ ក៏​បាន​ជួប​ជាមួយ​ម៉ូតូ​មួយ​​ខាងលើដែរ តែ​រថយន្ត​របស់​គាត់​ និង​ម៉ូតូ​មិន​បាន​ប៉ះពាល់​គ្នា ឬ​​មាន​ជម្លោះ​ជាមួយ​គ្នា​អ្វី​នោះ​ទេ ។ គាត់​ក៏​បាន​បើករថយន្ត​បន្តដំណើរ​ជា​ធម្មតា​រហូត​ដល់​ចំណុច​ស្តុ​ប​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ គាត់​ក៏​បាន​ឈប់​រថយន្ត​ដើម្បី​រង់ចាំ​ស្តុ​ប​ពណ៌​បៃតង ស្រាប់តែ​អ្នកបើកបរ​ម៉ូតូ​រូប​នោះ​បាន​ជិះ​តាម​ពីក្រោយ​រថយន្ត​ និង​បាន​ធ្វើ​សកម្មភាព​ធាក់​បំបាក់​កញ្ចក់​រថយន្ត​របស់​គាត់ រួច​ក៏​ព្យាយាម​បើក​​គេច​ ទើប​គាត់​បើករថយន្ត​ដេញ​តាមតែ​ម្តង​។

តាម​​ប្រភពពី​ម្ចាស់​ម៉ូតូ​បាន​ឆ្លើយ​បដិសេធ​ថា​ រូប​គាត់​មិន​បាន​លើកជើង​ធាក់​បំបាក់​កញ្ចក់​រថយន្ត​នោះ​ទេ គឺ​គាត់​បាន​ជិះ​វ៉ា​ជែង​ធ្វើ​ឲ្យ​ទាក់​នឹង​ដៃចង្កូត​ម៉ូតូ​ប៉ុណ្ណោះ ទើប​គាត់​ព្យាយាម​ជិះ​រត់គេច​ខ្លួន​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍ និង​បាន​ឲ្យ​ភាគី​ទាំង​ពីរ​ធ្វើ​ការ​ចរចា​គ្នា ហើយ​ភាគី​ខាង​រថយន្ត​បាន​ទាមទារ​សំណង​ចំនួន​១០០​ដុល្លារ តែ​ដោយ​ភាគី​ខាង​ម៉ូតូ​មាន​លទ្ធ​ភាព​ត្រឹមតែ​៧០​ដុល្លារ ដោយ​មិន​ចង់​មានរឿង​រ៉ាវ​វែង​ឆ្ងាយ ​ភាគី​ខាង​រថយន្ត​ក៏​ព្រម​ទទួលយក​សំណង​ត្រឹម​៧០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ​​តែម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ