ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពីថ្ងៃ១៩ ដល់២៥មករាកម្ពុជារងឥទ្ធិពល សម្ភាធខ្ពស់ពីចិន និងសម្ពាធទាបពីឥណ្ឌូនេស៊ីធ្វើឲ្យមានភ្លៀង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​២៥ មក​រា​ខាង​មុខ​នេះ កម្ពុជា​រង​ឥទ្ធិពល​ទ្រនុង​ខ្ពស់​ពី​ចិន និង​ទាប​ពី​ឥណ្ឌូ​នេ​ស៊ី​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​២៥ មក​រា​ខាង​មុខ​នេះ កម្ពុជា​រង​ឥទ្ធិពល​ទ្រនុង​ខ្ពស់​ពី​ចិន និង​ទាប​ពី​ឥណ្ឌូ​នេ​ស៊ី​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​២៥ មក​រា របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​១៨ មក​រា ឆ្នាំ​២០២២ បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​ទី​១៩ ខែមករា ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់ (​ចិន​) ក្នុង​កម្រិត​ខ្សោយ ។ នៅ​ថ្ងៃ​ទី​២០-២៥ ខែមករា ឥទ្ធិពល​ជម្រាប​នៃ​សម្ពាធ​ទាប (​ឥណ្ឌូ​នេ​ស៊ី​) ក្នុង​កម្រិត​ខ្សោយ ។

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២២-២៥​អង្ស​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣០-៣៣ អង្សា​សេ ក្នុង​អំឡុង​ថ្ងៃ​ទី​២១-២៥ ខែមករា អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ​ដោយ​អន្លើរ ។

ចំណែក​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២១-២៤ អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា មាន​ពី​២៩-៣២​អង្សា​សេ ។ នៅ​ថ្ងៃ​ទី​២២-២៥ ខែមករា អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ​ដោយ​អន្លើរ​នៅ​តំបន់​ខ្ពង់រាប​ឦសាន និង​ភាគ​ខាងកើត ។

ដោយឡែក​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២០-២៣ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ២៨-៣១ អង្ស​ស​សេ នៅ​ថ្ងៃ​ទី​១៩-២៥ ខែមករា អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ ៕