ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេសជ្ជៈផ្អែមៗ អាចជាឃាតុករលាក់មុខសម្រាប់សុខភាពបេះដូងអ្នក

2 ឆ្នាំ មុន

តើអ្នកចូលចិត្តផឹកភេសជ្ជៈផ្អែមៗ ត្រជាក់ៗ នៅពេលស្រេកទឹកដែរឬទេ? ប្រសិនបើអ្នកចូលចិត្ត ចូរកាត់បន្ថយវាទៅ។ នេះក៏ព្រោះតែទម្លាប់បែបនេះ ត្រូវបានគេរកឃើញថា អាចបង្កើនការប្រឈមនឹងជម្ងឺបេះដូង។ គ្រាន់តែ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​ក៏​អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​​។ ការសិក្សា​បាន​រកឃើញថា…

តើអ្នកចូលចិត្តផឹកភេសជ្ជៈផ្អែមៗ ត្រជាក់ៗ នៅពេលស្រេកទឹកដែរឬទេ? ប្រសិនបើអ្នកចូលចិត្ត ចូរកាត់បន្ថយវាទៅ។ នេះក៏ព្រោះតែទម្លាប់បែបនេះ ត្រូវបានគេរកឃើញថា អាចបង្កើនការប្រឈមនឹងជម្ងឺបេះដូង។

គ្រាន់តែ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​ក៏​អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​​។ ការសិក្សា​បាន​រកឃើញថា បុរស​ដែល​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ចាប់ពី​ពីរ​កំប៉ុង​ឡើងទៅ​ក្នុង​មួយថ្ងៃ មានការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺខ្សោយបេះដូង​ជា​មធ្យម ២៣​ភាគរយ​។

​ការសិក្សា​នេះ​មាន​ការចូលរួម​ពី​បុរស​ជនជាតិស៊ុយអែត ច្រើនជាង ៤២០០០​នាក់ អាយុ​ចាប់ពី ៤៥​ទៅ​៧៩​ឆ្នាំ ហើយក៏​បាន​ប៉ាន់ស្មាន​ទៅលើ​អត្រា​នៃ​ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ជា​ប្រចាំថ្ងៃ​របស់​ពួកគេ​តាមរយៈ​ការបំពេញ​កម្រង​សំណួរ​ទាក់ទង​នឹង​ចំណីអាហារ​ក្នុង​ឆ្នាំ ១៩៩៧​។

ក្រោយពី​ធ្វើ​ការតាមដាន​រយៈពេល​ជាង ១២​ឆ្នាំ​រួច​មក បុរស​ដែល​ប្រាប់ថា ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ចាប់ពី​ពីរ​កែវ​ឡើងទៅ ឬ​ចំណុះ​៤០០​មី​លី​លីត្រ​ឡើងទៅ ក្នុង​មួយ​ថ្ងៃ​ទំនង​ជា​ងាយ​កើត​ជា​ការ​ខ្សោយបេះដូង​រហូតដល់ ២៣​ភាគរយ​នៅពេល​ប្រៀបធៀប​ជាមួយនឹង​អ្នក​ដែឡ​មិន​បាន​ញ៉ាំ​សោះ​។

​យ៉ាងណាមិញ ការសិក្សា​នេះ​មាន​ដែន​កំណត់​មួយ​ចំនួន ដែល​វា​មិន​បាន​គិត​ទៅលើ​ការ​ញ៉ាំ​ប្រៃ​ទេ ហើយ​នេះ​ត្រូវបាន​គេ​ដឹងថា ធ្វើឲ្យ​សម្ពាធ​ឈាមឡើង​ខ្ពស់ ហើយ​ក៏​នាំឲ្យ​កើត​ជំងឺខ្សោយបេះដូង​ដែរ​។ លើសពីនេះទៅទៀត ការសិក្សា​នេះ​គ្រាន់តែ​បញ្ចូល​មនុស្ស​វ័យ​កណ្តាល និង​មនុស្ស​ចាស់​ប៉ុណ្ណោះ ដូច្នេះ​លទ្ធផល​គឺ​មិន​អាច​ប្រើប្រាស់​ជាទូទៅ​សម្រាប់​មនុស្ស​គ្រប់រូប​បានឡើយ​។

​ដូច្នេះ​នៅ​ពេល​អ្នក​ស្រេកទឹក ជម្រើស​ដ៏​ល្អ​បំផុត សុខភាព​បំផុត និង​ថោក​បំផុត​នោះ​គឺ​ទឹក​ធម្មតា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ