ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើអ្នកគួរទទួលទានអ្វី ពេលកំពុងតែផ្តាសាយ?

2 ឆ្នាំ មុន

ជម្ងឺផ្តាសាយគឺត្រូវបានគេឃើញកើតមានឡើងភាគច្រើននៅរដូវធ្លាក់ខ្យល់ និង ពេលមានអាកាសធាតុប្រែប្រួលលឿនៗ។​ នៅពេលកើតវាម្តងៗ គឺមិនស្រួលក្នុងខ្លួននោះទេ ជាពិសេសនៅពេលកូវីដកំពុងផ្ទុះបែបនេះ ក៏ព្រោះតែវាអាចច្រលំគ្នានៅពេលចេញរោគសញ្ញាដំបូងៗ។ ពេលឈឺ អ្នកត្រូវតមអាហារជាច្រើន ហើយត្រូវសម្រាកឱ្យស្រួល…

ជម្ងឺផ្តាសាយគឺត្រូវបានគេឃើញកើតមានឡើងភាគច្រើននៅរដូវធ្លាក់ខ្យល់ និង ពេលមានអាកាសធាតុប្រែប្រួលលឿនៗ។​ នៅពេលកើតវាម្តងៗ គឺមិនស្រួលក្នុងខ្លួននោះទេ ជាពិសេសនៅពេលកូវីដកំពុងផ្ទុះបែបនេះ ក៏ព្រោះតែវាអាចច្រលំគ្នានៅពេលចេញរោគសញ្ញាដំបូងៗ។ ពេលឈឺ អ្នកត្រូវតមអាហារជាច្រើន ហើយត្រូវសម្រាកឱ្យស្រួល ដើម្បីឆាប់ជា។ ជាមួយគ្នានេះដែរ អ្នកគួរស្វែងយល់ពីអាហារមួយចំនួនដែលជួយឱ្យអ្នកឆាប់ជាពីជម្ងឺនេះ។ ខាងក្រោមនេះ គឺជាអាហារ៣យ៉ាង ដែលអ្នកគួរទទួលទាននៅពេលមានជំងឺផ្តាសាយ។

១. ខ្ញី

តែខ្ញីមួយពែងក្តៅ អាចជាមិត្តដ៏ល្អបំផុតរបស់អ្នក ពេលអ្នកកំពុងមានជម្ងឺផ្តាសាយ។ មើមដ៏អស្ចារ្យនេះមានប្រសិទ្ធិភាពខ្ពស់ ធ្វើជាថ្នាំអាឡែហ្ស៊ីនិងប្រឆាំងនឹងការរលាក ដែលជួយក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស។ ខ្ញីបំបាត់ការកកស្ទះក្នុងច្រមុះ បំបាត់ការក្អក និងធ្វើឱ្យបំពង់ករបស់អ្នកធូរស្បើយ។ ដូច្នេះហេតុអ្វីមិនសាកល្បងប្រើវា?

២. ស៊ុបមាន់

ស៊ុបសាច់មាន់ចំហុយគឺជាអាហារចាំបាច់នៅពេលដែលអ្នកមានជម្ងឺផ្តាសាយ ហើយមិនមែនដោយសារតែម៉ាក់ឬយាយរបស់អ្នកនិយាយដូច្នោះទេ។ វាធ្វើឱ្យអ្នកមានជាតិទឹកគ្រប់គ្រាន់នៅក្នុងខ្លួន មានជីវជាតិល្អ ផ្តល់ភាពកក់ក្តៅក្នុងសារពាង្គកាយ និងការសិក្សាបានបង្ហាញថា វាមានឥទ្ធិពលប្រឆាំងនឹងការរលាក ដែលអាចជួយឱ្យរោគសញ្ញារបស់អ្នកធូរស្បើយបានលឿន។

៣. ផ្សិត

វាមិនត្រឹមតែមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែផ្សិតក៏មានលក្ខណៈសម្បត្តិសុខភាពល្អៗជាច្រើនផងដែរ។ ពួកវាជាភ្នាក់ងាររំញោចភាពស៊ាំនិងជាប្រភពសំបូរទៅដោយសេលេញ៉ូម ម៉ាញ៉េស្យូម និងស័ង្កសី។ លក្ខណៈសម្បត្តិប្រឆាំងវីរុសដ៏រឹងមាំរបស់វា ធ្វើឱ្យវាក្លាយជាអាហារប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយដ៏អស្ចារ្យ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ