ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ប្រឹក្សា​ជាតិ​បណ្តោះ​អាសន្ន​លី​ប៊ី​គ្រោង​កាត់​ទោស​លោក​កា​ដា​ហ្វី

15 ឆ្នាំ មុន

ខណៈ​ដែល​កង​កម្លាំង​របស់​ពួក​បះ​បោរ​លី​ប៊ី​ត្រូវ​បញ្ឈប់​នៅ​តាម​ផ្លូវ​ទៅ​កាន់​ទី​ក្រុង​ SYRTE ប្រមុខ​របស់​ក្រុម​ប្រឹក្សា​​ជាតិ​បណ្តោះ​អាសន្ន​លី​ប៊ី​ជា​សម្លេង​ផ្លូវ​ការ​របស់​ពួក​ប្រឆាំង​ក៏​ឱ្យ​ដឹង​ផង​ដែរ​កាល​ពី​យប់​ថ្ងៃ​ទី​២៨ មីនា ពី​សេចក្តី​ត្រូវ​ការ​ជា​បន្ទាន់​នូវ​អាវុធ​ធុន​ស្រាល​។ ប្រមុខ​ក្រុម​ប្រឹក្សា​នេះ​ លោក MOUSTA-PHA ABDELJALIL ថ្លែង​កាល​ពី​យប់​ថ្ងៃ​ទី​២៨ មីនា ថា លោក​មូ​អាម៉ា​ កា​ដា​ហ្វី នឹង​ត្រូវ​កាត់​ទោស​នៅ​លី​ប៊ី​ក្រោយ​ជ័យ​ជំនះ​របស់​ពួក​បះ​បោរ​។ ក្នុង​បទ​សម្ភាសន៍​មួយ​ចេញ​ផ្សាយ​ដោយ​​ទូរ​ទស្សន៍​បារាំង FRANCE-2 លោក​ MOUSTAPHA អះ​អាង​ថា យើង​នឹង​កាត់​ទោស​លោក​កា​ដា​ហ្វី​នៅ​លី​ប៊ី​ពី​បទ​ឧក្រិដ្ឋ​កម្ម​ទាំង​ឡាយ​ដែល​លោក​បាន​ប្រព្រឹត្ត​។ លោក​បន្ត​ថា យើង​នឹង​សាក​ល្បង​​កសាង​ប្រទេស​សេរី​ និង​ប្រជា​ធិប​តេយ្យ​មួយ​ដែល​គោរព​សិទ្ធិ​មនុស្ស​ និង​ពហុ​បក្ស​។ លោក​វាយ​តម្លៃ​ថា ប្រជា​ជន​លី​ប៊ី​បាន​ធ្វើ​នូវ​ការ​ជ្រើស​រើស​ដ៏​លំបាក​ គឺ​ការ​ប្រឈម​មុខ​នឹង​របប​បិសាច​មួយ​។
ខណៈ​ដែល​ការ​ប្រយុទ្ធ​គ្នា​នៅ​តែ​ខ្លាំង​ក្លា​ក្នុង​ប្រទេស​អតីត​រដ្ឋ​ម​ន្ត្រី​ក្រសួង​យុត្តិ​ធម៌​រូប​នេះ​ដែល​បច្ចុប្បន្ន​រស់​នៅ​លាក់​ខ្លួន​បាន​លើក​ឡើង​ពី​សេចក្តី​ត្រូវ​ការ​ជា​បន្ទាន់​នូវ​អាវុធ​ធុន​ស្រាល​ទាំង​ឡាយ៕