ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វ៊ុនស៊ិនប៉ិច ប្រកាស​ពី​ការសម្រេច​យាង​សម្តេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឡើងជា​ព្រះប្រធាន​បក្ស​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៧ ខែមករា​នេះ ការិយាល័យ​អ្នកនាំពាក្យ​គណៈកម្មាធិការ​នាយក​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច បានចេញ​សេចក្តីប្រកាស​ព័ត៌មាន រម្លឹក​ពី​ការសម្រេច​របស់​អង្គប្រជុំ​គណៈកម្មាធិការ​នាយក​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២១ ដែល​បានសម្រេច​ជា​ឯកច្ឆន្ទ…

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៧ ខែមករា​នេះ ការិយាល័យ​អ្នកនាំពាក្យ​គណៈកម្មាធិការ​នាយក​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច បានចេញ​សេចក្តីប្រកាស​ព័ត៌មាន រម្លឹក​ពី​ការសម្រេច​របស់​អង្គប្រជុំ​គណៈកម្មាធិការ​នាយក​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២១ ដែល​បានសម្រេច​ជា​ឯកច្ឆន្ទ យាង​សម្តេចព្រះ​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី អនុប្រធាន​ទី​១ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឡើងជា​ព្រះប្រធាន​គណបក្ស ជំនួស​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​។​

​សេចក្តីប្រកាស​បញ្ជាក់ថា ការយាង​សម្តេចព្រះ​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី បំពេញ​ព្រះ​តួនាទី ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ក្នុង​រចនាសម្ព័ន្ធ​គណបក្ស ដើម្បី​លើកស្ទួយ​ព្រះកិត្តិនាម សម្តេចក្រុមព្រះ អតីត​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ចូលរួម​ថែរក្សា​ស្នា​ព្រះ​ហ​ស្ថ​ដ៏​ថ្លៃថ្លា​នៃ​អតីត​ព្រះមហាវីរក្សត្រ ព្រះករុណា​ព្រះបាទ​សម្តេច នរោត្តម រណឫទ្ធិ ព្រះ​បរម​រតន​កោដ្ឋ ព្រះបិតា​ស្ថាបនិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។

​ក្នុង​សេចក្តីប្រកាស ការិយាល័យ​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់​សាជាថ្មី​ថា «​ការជ្រើសតាំង​ប្រធាន​គណបក្ស ជា​សមត្ថកិច្ច​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​នាយក ហើយ​បេក្ខភាព អាច​ក្លាយជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គឺ​ឥស្សរជន ដែល​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ ដូច​មានចែង​ក្នុង​លក្ខន្តិកៈ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​»​។​

​សូម​រម្លឹកថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​យាង​ចូល​ព្រះ​ទិវង្គត នៅ​ថ្ងៃអាទិត្យ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ៩៖៤០​ព្រឹក នៅ​ប្រទេស​បារាំង ត្រូវ​នឹង​ម៉ោង ៣៖៤០​នាទី​រសៀល ម៉ោង​នៅ​កម្ពុជា ក្នុង​ព្រះជន្ម ៧៧​ព្រះវស្សា​។ ព្រះ​សព​ព្រះអង្គ ត្រូវបាន​ដង្ហែ​មក​មាតុភូមិនិវត្តន៍ កាលពី​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២១ ហើយ​នៅ​ថ្ងៃទី​៨ ខែធ្នូ ព្រះ​សព​ព្រះអង្គ ត្រូវបាន​ថ្វាយ​ព្រះ​ភ្លើង បូជា​នៅមុខ​វត្ត​បទុម​វ​តី ក្នុង​រាជធានី​ភ្នំពេញ​។​

​មុន​សម្តេចក្រុមព្រះ យាង​ចូល​ព្រះ​ទិវង្គត ក៏មាន​ជម្លោះ​ដណ្តើម​ត្រា​រវាង​ព្រះ​បុត្រា​ព្រះអង្គ នរោត្តម ច​ក្រា​វុ​ឌ្ឍ ប្រធានស្តីទី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ក្រុមមន្ត្រី​ចាស់ៗ​នៅ​ហ្វ៊ុនស៊ិនប៉ិច ដឹកនាំ​ដោយ​លោក ចាប ញ៉ាលីវុធ ដែលជា​ព្រះអនុជ​ឪពុក​ទីទៃ​ជាមួយ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ផងដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ