ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សធ្លាក់បាក់ឌុប ប្រមាណជិត២០០នាក់កំពុងតវ៉ាមុខក្រសួងសុំធ្វើកំណែឡើងវិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី ១៧ ខែមករា ឆ្នាំ​២០២២ នេះ​មាន​សិស្សានុសិស្ស​ប្រមាណ​ជិត ២០០ នាក់​បាន​ប្រមូលផ្តុំ​គ្នា​មុខក្រសួង អប់រំ…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី ១៧ ខែមករា ឆ្នាំ​២០២២ នេះ​មាន​សិស្សានុសិស្ស​ប្រមាណ​ជិត ២០០ នាក់​បាន​ប្រមូលផ្តុំ​គ្នា​មុខក្រសួង អប់រំ យុវជន និង​កីឡា ទាមទារ​សុំ​ក្រសួង​ធ្វើ​កំណែ​វិញ្ញាសារ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ។

រូបផ្តល់ឲ្យ

ក្រុម​សិស្ស​ដែល​តវ៉ា​បាន​លើក​ឡើង​ថា ពួក​គាត់​មិន​អស់ចិត្ត​នឹង​លទ្ធផល​នោះ​ទេ ទើប​ទាមទារ​ឱ្យ​មានការ​កែ​វិញ្ញាសារ​ឡើង​វិញ ។

ចំណែកអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា ទាក់ទងលោក អត់ទាន់បាននារសៀលនេះដែរ ។

រូបផ្តល់ឲ្យ
រូបផ្តល់ឲ្យ

សូមបញ្ជាក់ថា ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​២០២១ ក្នុង​នោះ​ជាប់​បាក់​ឌុ​ប​ជាប់​និ​ន្ទេ​ស​A១៧៥៤​នាក់ B៥២១៥​នាក់ និង​C១១៦៣៤​នាក់ ។

​យោង​តាម​ការ​ប្រកាស​លទ្ធផល​នា​រសៀល ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២២ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២២ សម្រាប់​ខេត្ត​ដទៃ​ទៀត ។ បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន ៧២០១៦ នាក់ ត្រូវជា ៦៥.៦៥%(​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ ចំនួន ៦៨.៦២%) ក្នុង​នោះ​បេក្ខជន​ដែល​ទទួល​បាន​និទ្ទេស A មាន​ចំនួន ១៧៥៣ នាក់ (​ឆ្នាំ​២០១៩ ចំនួន ៤៤៣ នាក់​), និទ្ទេស B មាន​ចំនួន ៥ ២១៥ នាក់ (​ឆ្នាំ​២០១៩ ចំនួន ២ ៤៣០ នាក់​), និទ្ទេស C មាន​ចំនួន ១១ ៦៣៤ នាក់ (​ឆ្នាំ​២០១៩ ចំនួន ៥៨៤៧ នាក់​), និទ្ទេស D មាន​ចំនួន ២៣ ៤៩៩ នាក់ (​ឆ្នាំ​២០១៩ ចំនួន ១៤ ១០០ នាក់​), និង​និទ្ទេស E មាន​ចំនួន ២៩ ៩១៥ នាក់ (​ឆ្នាំ​២០១៩ ចំនួន​៥៦២៣២​នាក់​)​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ