ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើល្បិច​ខ្ចី​ម៉ូតូ​ថៅកែ ទៅ​ទិញ​បាយ​​មួយភ្លែត​ ក៏​​​បាត់​រហូត លុះ៣​ថ្ងៃក្រោយ​អស់លក្ខណ៍​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​​លាង​រថយន្ត​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ​ឃាត់ខ្លួន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​​លាង​រថយន្ត​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ​ឃាត់ខ្លួន ប្រគល់​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​ទំពន់​ទី​២ រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​ ពាក់ព័ន្ធ​ករណី​រំលោ.ភ​លើ​សេចក្តី​ទុកចិត្ត ដោយ​បាន​ខ្ចី​ម៉ូតូ​ថៅកែ ហើយ​យក​ទៅ​បាត់​ជា​ច្រើន​ថ្ងៃ ។

​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​ហ្កា​រ៉ា​ស់លាង​រថយន្ត​មួយ​កន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​69BT ក្នុងភូមិ​ត្នោត​ជ្រុំ​៦ សង្កាត់​បឹង​ទំពន់​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះជា​ថៅកែឈ្មោះ សាន្ត សៀ​ប ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ស្នាក់​នៅ​​ភូមិឃុំ​កើតហេតុ​ខាងលើ​ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ សោ ម៉ៅ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ។

តាម​ប្រភព​ពី​លោក​វរសេនីយ៍ត្រី ឃុន ឡេ​ង នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​ទំពន់​ទី​២ បានអោយ​ដឹង​ថា ​មុនពេលកើតហេតុ ជនសង្ស័យ​បានខ្ចី​ម៉ូតូ​ថៅកែ​មួយគ្រឿង​ ម៉ាក​​ហុង​ដា ធុន​​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2EA-2578 ដោយ​ប្រាប់​ថា ទៅ​ទិញ​បាយ​នៅ​ក្រៅ​ហូប​មួយ​ភ្លែ​ត ។ លុះ​តាំងពី​វេលា​​ខ្ចីម៉ូតូ​នោះ​មក ជនសង្ស័យ​​មិនត្រឡប់​មក​វិញ​ឡើយ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​ឆ្នាំ​ដដែល ពោលគឺ​​រំលង​១​ថ្ងៃ ទើប​បុរស​ជា​ថៅកែ​បាន​សម្រេច​ទៅ​ដាក់​​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​មូលដ្ឋាន ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​សមត្ថកិច្ច ក្នុង​ការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ ។

​​​តាម​ប្រភព​ដដែល​បាន​​បន្ត​ថា បន្ទាប់​ពី​ដាក់​ពាក្យបណ្តឹង​រួច បុរស​ជា​ថៅកែ ដោយ​បាន​ស្គាល់​លំនៅ​ឋាន​របស់​ជនសង្ស័យ​តាម​រយៈកម្មករ​ផ្សេង​ទៀត​ដែល​បម្រើ​ការងារ​ក្នុង​ហ្កា​រ៉ា​ស់លាង​រថយន្ត​របស់​ខ្លួន​ដែរ​នោះ ក៏​បាន​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ដល់​ផ្ទះ​ជនសង្ស័យ នៅ​ឯ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ហើយ​ក៏​រក​ឃើញ​ជនសង្ស័យ​នៅ​ទីនោះ ​ទើប​ប្តឹង​សមត្ថកិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត អោយ​ជួយ​អន្តរាគមន៍​​ឃាត់ខ្លួន​តែ​ម្តង​ទៅ ។

បន្ទាប់​ពី​មានការ​ឃាត់ខ្លួន​ហើយ​នោះ ជន​រង​គ្រោះ​ក៏​បាន​រាយការណ៍​បន្ត​ទៅ​កាន់​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​ទំពន់​ទី​២ ហើយ​សមត្ថកិច្ច​ប៉ុស្តិ៍ ក៏​បាន​ទៅ​ទទួលយក​ជនសង្ស័យ​ពី​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត មក​កាន់​រាជធានី​ភ្នំពេញ​វិញ ដើម្បី​ចាត់ការ​បន្ត​នីតិវិធី​ច្បាប់​តែ​ម្តង​ទៅ ។ ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ សមត្ថកិច្ច​ក៏​បាន​ដកហូត​យក​ម៉ូតូ​ជន​រង​គ្រោះ​មក​វិញ នឹង​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​ផង​ដែរ ក្រោយ​ផ្ទៀត​ផ្ទាត់​រួច ។

បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​ទំពន់​ទី​២ រង​ចាំ​កសាង​សំណុំរឿង ប​ញ្ចូ​ន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​​ច្បាប់​នៅ​ពេល​ក្រោយទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ