ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ង៉ែ​ត្រ រ​ដ្ឋា និង​រឿង សោ​ភ័​ណ្ឌ ត្រៀម​កណ្តាប់ដៃ​ស្វាគមន៍​ថៃ​នៅ​ថ្ងៃ​សៅរ៍ខាន​​ស្អែក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​២ កក្កដា ខាន​ស្អែក​នេះ ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ដែល​រៀបចំ​ឡើង​ដោយ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​ត្រូវ​ចាប់ផ្ដើម​ទៀត​ហើយ ដោយ​កីឡាករ​កម្ពុជា​២​រូប និង​ថៃ​២​រូប

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​២ កក្កដា ខាន​ស្អែក​នេះ ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ដែល​រៀបចំ​ឡើង​ដោយ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​ត្រូវ​ចាប់ផ្ដើម​ទៀត​ហើយ ដោយ​កីឡាករ​កម្ពុជា​២​រូប និង​ថៃ​២​រូប នឹង​ឡើង​ប្រកួត​គ្នា​តាម​ការ​គ្រោងទុក​រៀង​រាល់​២​ស​ប្ដា​ហ៍​ម្ដង ។ ព្រឹត្តិការណ៍​ប្រដាល់​មួយ​នេះ ត្រូវ​គេ​រំពឹង​ថា នឹង​មាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ចាប់អារម្មណ៍​ច្រើន ដោយសារ​តែ​សមាសភាព​កីឡាករ​កម្ពុជា និង​ថៃ សុទ្ធតែ​ជា​ជើង​ខ្លាំង និង​ល្បីឈ្មោះ​ដូច​គ្នា ។

ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​ចាប់ពី​ម៉ោង​២​រសៀល កីឡាករ ង៉ែ​ត្រ រ​ដ្ឋា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ នឹង​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ណុំ សា​តឹក ដែល​ល្បីឈ្មោះ និង​ធ្លាប់​បង្ហាញខ្លួន​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ច្រើន​លើក​មក​ហើយ ។ កីឡាករ​ទាំង​ពីរ​នេះ ត្រូវ​គេ​កត់សម្គាល់​ក្រៅពី​មាន​សមត្ថភាព​ខ្លាំង​រៀងខ្លួន ក៏​មាន​អ្នកគាំទ្រ​ស្រឡាញ់​​ពេញចិត្ត​មិន​អន់​ដូច​គ្នា​ដែរ ។ ជាក់ស្ដែង​កីឡាករ​ថៃ ថ្វី​ដ្បិត​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​កម្ពុជា​ប៉ុន្តែ​ក៏​មាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ជា​ជនជាតិ​ខ្មែរ​ស្រឡាញ់​ចូល​​ចិត្ត​​ចំពោះ​សមត្ថភាព​ប្រកួត​របស់​គេ​ដែរ​។ ផ្អែក​តាម​ការ​ប្រកួត​ដែល​មាន​ចំនួន​៨១​លើក ឈ្នះ​៦៣​លើក ចាញ់​១៧​លើក និង​ស្មើ​១​លើក គេ​នៅ​តែ​មើលឃើញ​ថា​កីឡាករ​ថៃ​រូប​នេះ​គឺជា​ឧបសគ្គ​មួយ​ដ៏​ធំ ដែល​ពិបាក​ឱ្យ​កីឡាករ​កម្ពុជា​ទៅ​រួច​ដោយ​ស្រួល​ក្នុង​ពេល​ដែល​កីឡាករ​ទាំង​ពីរ​មិន​មាន​ចំណុចខ្លាំង​លើសខ្វះ​គ្នា ។ កីឡាករ​ថៃ​មាន​មាឌធំ​ជាង ហើយ​កម្លាំង​របស់​គេ​ក៏​ខ្លាំង​មិន​ខុស​ពី​ដំរីសារ​នោះ​ដែរ ថ្វីបើ​អាយុ​អាច​ជ្រេ​ជាង​កីឡាករ​កម្ពុជា ។ កីឡាករ ណុំ សា​តឹក គឺជា​ជើង​ខ្លាំង​ម្នាក់​ដែល​មាន​អ្នក​ស្នេហា​ការ​ប្រដាល់​ច្រើន​យក​ចិត្តទុកដាក់​ថា​មាន​ប្រៀប ប៉ុន្តែ​អ្នកគាំទ្រ​កីឡាករ ង៉ែ​ត្រ រ​ដ្ឋា ក៏​យល់​ឃើញ​ថា កីឡាករ​កម្ពុជា​រូប​នេះ​មាន​ប្រៀប​មិន​អន់​នោះ​ដែរ ។ ថ្វី​ដ្បិត​ធ្លាប់​ប្រកួត​បាន​៦៥​លើក ឈ្នះ​៥៥​លើក ចាញ់​៨​លើក និង​ស្មើ​២​លើក តិច​ជាង​កីឡាករ​ថៃ ប៉ុន្តែ​កីឡាករ​កម្ពុជា​ក៏​មើលទៅ​អាច​តតាំង​គ្នា​បាន​ដែរ ។

លោក ញាណ សុធី អ្នកគ្រប់គ្រង​កម្មវិធី​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​យល់​ថា កីឡាករ​ទាំង​ពីរ​អាច​នឹង​ពិបាក​ស៊ីសង​គ្នា និង​ពិបាក​ប៉ាន់ស្មាន​នៅ​មុន​ការ​ប្រកួត។ លោក​នៅ​តែ​យល់​ថា កីឡាករ​ម្នាក់​ៗ​ឡើង​ប្រកួត​អស់ពី​សមត្ថភាព​នៅ​លើ​សង្វៀន ដោយសារ​តែ​កីឡាក​រង៉ែ​ត្រ រ​ដ្ឋា ក៏​មិន​ធ្លាប់​លាក់​គំនួ​ច​សម្រាប់​ការ​ប្រកួត ហើយ​កីឡាករ​ថៃ ណុំ សា​តឹក ក៏​ជា​កីឡាករ​ល្អ​ម្នាក់​មិនមែន​ធម្មតា ។ លោក​ថា រវាង​ពួក​គេ​ទាំង​ពីរ​សុទ្ធតែ​មាន​ថ្វីដៃ​រៀងខ្លួន ហើយ​បើ​ផ្អែក​លើ​បច្ចេកទេស និង​ភាព​រហ័ស​ដែល​ពួក​គេ​ធ្លាប់​បង្ហាញ​ក៏​មិន​អន់​នោះ​ដែរ ។ អីុ​ចឹ​ង​ហើយ​ទើប​នៅ​ពេល​ប៉ះ​គ្នា​លោក​មាន​ជំនឿ​ថា​នឹង​ល្អមើល​ពេញ​រយៈពេល​៥​ទឹក ដោយ​លោក​បញ្ជាក់​ថា ភាព​ប្រយ័ត្នប្រយែង​របស់​កីឡា​ករ​ទាំង​ពីរ​គឺ​មិន​អាច​កីឡាករ​ណា​ម្នាក់​សន្លប់​នៅ​មុន​ទឹក​ដែល​បាន​កំណត់​នោះ​ឡើយ ។

សម្រាប់​គូ​ទី​២​នៅ​លើ​សង្វៀន​នេះ​វិញ គឺ​កីឡាករ​រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍ នឹង​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ស៊ុប​ពើរ​ឆ័​យ ដែល​ជា​ជើង​ខ្លាំង​ម្នាក់ ។ ការ​ប្រកួត​របស់​ពួក​គេ​ក៏​មាន​អ្នក​ទស្សនា​ចាប់អារម្មណ៍ និង​ចង់​តាមដាន​មិន​អន់​ដែរ ដោយសារ​តែ​ពួក​គេ​ប៉ះ​គ្នា​ក្នុង​តំណែង​គូ​ឯក ហើយ​កីឡាករ​ម្ខាង​ៗ​សុទ្ធតែ​មាន​ក្រេ​ឌី​ត​មិនធម្មតា ។ កីឡាករ​រឿង សោ​ភ័​ណ្ឌ ធ្លាប់​ប្រកួត​បាន​១៣៨​លើក ឈ្នះ​១២៦​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក ក្នុង​ពេល​ដែល​កីឡាករ​ថៃ​ឯណោះ​វិញ ក៏​ធ្លាប់​ប្រកួត​បាន​១២០​លើក ឈ្នះ​១០៤​លើក ចាញ់​១៥​លើក និង​ស្មើ​១​លើក ដែល​មិនមែន​ជា​ជើង​ថ្មី​ដូច​គ្នា ។ កីឡាករ​ទាំង​ពីរ​បាន​ត្រឹមតែ​មាន​គេ​ប៉ាន់​ស្មានថា នឹង​វាយ​គ្នា​ល្អមើល ប៉ុន្តែ​មិន​មាន​អ្នក​ណា​ហ៊ាន​អះអាង​ថា​ភាគី​ខាង​ណា​នឹង​ឈ្នះ​ដោយ​ពិតប្រាកដ​នៅឡើយ​ទេ ដែល​មាន​តែ​ការ​ប្រកួត​ជាក់ស្ដែង​ដល់ទី​បញ្ចប់​ប៉ុណ្ណោះ ទើប​អាច​ដឹង​បាន ។