លុយលេខ1 កន្ទុយលេខ2
នៅតាមដងផ្លូវជាតិ ផ្លូវលំនានាទូទាំងប្រទេស…ឱ្យតែជាតំបន់ប្រជាពលរដ្ឋរកស៊ីដឹកជញ្ជូន…ជាតំបន់សេដ្ឋកិច្ច…កើតមានកុងត្រូលជជុះ និងមិនជជុះ…
ដុះមមិះស្អេកស្កះ…

ដុះមមិះស្អេកស្កះ…។ ក្រុមប៉ុស្តិ៍ត្រួតពិនិត្យទាំងអស់…និយាយឱ្យវាសច្ចៈទៅចុះ…មិនមែនដើម្បី
ប្រមូលប្រាក់ពន្ធចូលរដ្ឋដោយត្រឹមត្រូវទេ…ចូលហោប៉ៅក្រុម…ហោប៉ៅខ្លួនឯង…ប្រយោជន៍ផ្ទាល់ខ្លួន…កុំថាគេមិនដឹង !!
នយោបាយបង្កើតស្នាក់ការ…បង្កើតប៉ុស្តិ៍ត្រួតពិនិត្យ…បង្កើតពាក្យថា ចល័ត…។ល។ ជានយោបាយចែកគ្នារស់…នយោបាយធ្វើឱ្យអ្នករកស៊ីទាំងឡាយឈឺចាប់…។ ស្ត្រីច្រើននាក់ហើយខាងដឹកទំនិញបង្កើតបានពាក្យថា…មួយឆ្នាំៗរកស៊ីចិញ្ចឹមតែប្តីគេ…ឱ្យលុយទៅបានរួចខ្លួន…បើមិនឱ្យទេ…គេចាប់ទុក…។ បើដឹកត្រី ត្រីងាប់…បើដឹកជ្រូក ជ្រូកងាប់…ម្ល៉ោះហើយបើមិនបង់ឱ្យទេ…មិនបាច់រកស៊ីទេ !
មិនទៅចាប់អ្នកកាប់ឈើទេ…ចាំចាប់ពេលដឹកឈើតាមផ្លូវ…ចាប់យកតែលុយ ។
មិនទៅចាប់នៅព្រំដែនដែលទំនិញឆ្លងចូលទេ…មកស្ទាក់ចាប់តាមផ្លូវ…ចាប់យកតែលុយ…ឱ្យតិចមិនយកទេ…យកទាល់តែអស់ចំណេញ !
នយោបាយធ្វើឱ្យមានសន្តិភាពផ្លូវចិត្តរបស់អ្នករកស៊ីដឹកជញ្ជូនតាមដងផ្លូវ…បើធ្វើបានយូរ គឺល្អបំផុត ។
មិនមែនធ្វើមិនបានទេ…ធ្វើបានតែពេលណាដែលប្រមុខដឹកនាំប្រទេសស្រែក…មួយដង្ហើមចង្រិត ក្រោយមកដដែល…ឱ ! អ្នកមានអំណាចអើយ…
បើបានទៅកាន់ប៉ុស្តិ៍កុងត្រូលតាមដងផ្លូវ…តាមបណ្តាខេត្តនានា…ដូចបានទៅកើបប្រាក់…ហេ ! ហេ !
សម័យនេះគេតំណាលថា លុយលេខ១…កន្ទីកន្ទុយលេខ២…ប៉ាកទីលេខ៣…។ ម្ល៉ោះហើយអត់កម្ចាត់បានទេ អារឿងប្រមូលតាមដងផ្លូវនេះ ៕
អាឡេវ
ចែករំលែកព័តមាននេះ