ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្ធនាគារ​សម្រាប់​ដាក់​អ្នកទោស​ស្រី មាន​ទារកដ្ឋាន​ចិញ្ចឹម​ក្មេង

7 ឆ្នាំ មុន

ខាងក្រោយ​ជញ្ជាំង​ថ្ម​ដ៏​រឹង​មាំ អ្នក​មិនដឹង​មុខជា​ស្មានថា ក្នុង​ពន្ធនាគារ​មាន​សុទ្ធតែ​អ្នកទោស​ស្រី តែ​តាម​ពិត​មាន​ទារកដ្ឋាន​សម្រាប់​ចិញ្ចឹម​បីបាច់​ទារក និង​ក្មេង តូច​ៗ​ទៀត​ផង។ រៀង​រាល់​ល្ងាច​ពេល​ចប់​ការងារ​ពលកម្ម និង​ហូប​អាហារ​រួច

ខាងក្រោយ​ជញ្ជាំង​ថ្ម​ដ៏​រឹង​មាំ អ្នក​មិនដឹង​មុខជា​ស្មានថា ក្នុង​ពន្ធនាគារ​មាន​សុទ្ធតែ​អ្នកទោស​ស្រី តែ​តាម​ពិត​មាន​ទារកដ្ឋាន​សម្រាប់​ចិញ្ចឹម​បីបាច់​ទារក និង​ក្មេង​តូច​ៗ​ទៀត​ផង។ រៀង​រាល់​ល្ងាច​ពេល​ចប់​ការងារ​ពលកម្ម និង​ហូប​អាហារ​រួច អ្នក​ម្តាយ​ដែល​ជា​អ្នកទោស​តែង​ឈរ​តម្រៀបជួរ​គ្នា​នៅ​ខាង​មុខ​ទារកដ្ឋាន​ចាំ​ទទួល​កូន​យក​ទៅ​កន្លែង​រៀងខ្លួន ។ ប៉ុន្តែ​ពន្ធនាគារ​របៀប​នេះ សព្វថ្ងៃ​មាននៅ​តែ​ប្រទេស​មួយ​ចំនួន​ប៉ុណ្ណោះ ។

ពន្ធនាគារ Brasilia នៅ​ប្រទេស​ប្រេ​ស៊ី​ល
រៀង​រាល់​ឆ្នាំ ពន្ធនាគារ​សម្រាប់​ដាក់​អ្នកទោស​ស្រី​នៅ​ទីក្រុង Brasilia ប្រទេស​ប្រេ​ស៊ី​ល តែង​ចាត់តាំង​ពិធី​ប្រឡង​បវរកញ្ញា​ក្នុង​ពន្ធនាគារ​ដែល​គេ​ហៅ​ថា Miss Penitentiary ដោយ​អំពាវនាវ​អ្នកទោស​ស្រី ស្អាត​ៗ​ចូលរួម ។ អ្នកគ្រប់គ្រង​ពន្ធនាគារ​ឱ្យ​ដឹង​ថា កម្មវិធី​នេះ​ជួយ​ឱ្យ​អ្នកទោស​ស្រី​មាន​គោលដៅ និង​មោទនភាព ហើយ​ខិតខំ​កែខ្លួន ។

ពិធី​ប្រឡង​បវរកញ្ញា​ក្នុង​ពន្ធនាគារ​លើក​ទី​៦ ដែល​ទើប​កន្លង​ផុត ថ្មី​ៗ​កន្លង​មក មាន​អ្នកទោស​ស្រី ស្អាត​ៗ​ទូ​ទាំង​ប្រទេស​ប្រេ​ស៊ី​ល​ចំនួន​១០០​នាក់​ចូលរួម ។ ចំណោម​បេ​ក្ខ​នារី​១០០​នាក់​នោះ គណៈកម្មការ​ផ្តល់​ពិន្ទុ​ជ្រើសរើស​បាន​១២​នាក់ សម្រាប់​ជុំ​ផ្តាច់ព្រ័ត្រ ។ បេ​ក្ខ​នារី​ទទួល​បាន​សន្លឹក​ឆ្នោត​គាំទ្រ​ច្រើន​ជាងគេ​ឈ្មោះ Paira Paixao ដែល​កំពុង​ទទួលទោស​ជាប់​ពន្ធនាគារ​៦​ឆ្នាំ​២​ខែ​ពី​បទ​ប្លន់​ប្រដាប់​អាវុធ ។ រួម​ជាមួយ​អ្នកទោស​ស្រី​ឯទៀត នាង​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​ចិញ្ចឹម​កូន​ក្នុង​ពន្ធនាគារ ។ បាន​ធ្វើ​ម្តាយ​នៅ​កន្លែង​ទទួលទោស​បែប​នេះ នាង​តាំងចិត្ត​ខំ​កែខ្លួន សម្លឹង​ឃើញ​ជីវិត​ស្រស់បំព្រង​ជា​និច្ច ហើយ​បង្កើន​ការ​រាប់អាន​គ្នា​ក្នុង​សហគមន៍ ។

ពន្ធនាគារ​នៅ​ទីក្រុង Buenos Airels ប្រទេស​អា​ហ្ស​ង់​ទី​ន
ក្នុង​ពន្ធនាគារ​នេះ មាន​អ្នកទោស​ស្រី​ជិត​៣០០​នាក់ ដែល​អ្នកខ្លះ​កំពុង​មាន​ផ្ទៃពោះ ។ ក្រៅពី​អ្នកទោស​ស្រី​ជិត​៣០០​នាក់ នៅ​មាន​ទារក​-​ទារិកា និង​ក្មេង តូច​ៗ៦៣​នាក់​ទៀត កំពុង​ទទួល​ការ​ចិញ្ចឹម​បីបាច់​ក្នុង​ទារកដ្ឋាន ដែល​ជា​កូន​របស់​អ្នកទោស​ស្រី​ទាំងនោះ ។ ពួក​គេ​មាន​សិទ្ធិ​រស់នៅ​ក្រោម​ការ​បីបម​របស់​ម្តាយ​រហូត​ដល់​អាយុ​៤​ឆ្នាំ ។ ក្មេង តូច​ៗ​មួយ​ចំនួន​ដែល​ម្តាយ​ត្រូវ​ជាប់​ទោស​យូរ​ឆ្នាំ ហើយ​ខ្លួន​អស់សិទ្ធិ​រស់​ក្នុង​ពន្ធនាគារ​ពេល​គម្រប់​អាយុ​៤​ឆ្នាំ សម​នឹង​ម្តាយ​ជា​មនុស្ស​មានជីវិត​ឯកោ គ្មាន​បងប្អូន​ទៀត​នោះ ច្រើន​តែ​ក្លាយជា​ក្មេង​កំព្រា ឬ​មានសំណាង​បាន​គ្រួសារ​ណាមួយ​អាណិតអាសូរ​ទទួល​ចិញ្ចឹម​រហូត​ដល់​ម្តាយ​ចប់​អាណត្តិ​ជាប់​ទោស បាន​ចេញ​មក​ខាងក្រៅ​វិញ ។

អា​ហ្ស​ង់​ទី​ន​ជា​ប្រទេស​មួយ​ចំណោម​ប្រទេស​តិចតួច​ដែល​អនុញ្ញាត​ឱ្យ​អ្នកទោស​ស្រី​អាច​រក្សា​កូន​ក្នុង​ពន្ធនាគារ​បាន ។

ពន្ធនាគារ​នៅ Maxare-Sharif ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន
តាម​របាយការណ៍ ថ្មី​ៗ ពន្ធនាគារ​របស់​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន Maxare-sharit សព្វថ្ងៃ​មាន​អ្នកទោស​ស្រី និង​ក្មេង​ស្រី​ជាង​៤០០​នាក់​។ ក្មេង​ស្រី​ច្រើន​តែ​ជាប់​ពន្ធនាគារ​ពី​បទ​ខុសសីលធម៌ រួម​មានការ​ដើរ​ចោលផ្ទះ ព្រោះ​ទទួល​រង​អំពើ​ហិង្សា​រាល់ថ្ងៃ ឬ​គេច​ពី​អាពាហ៍ពិពាហ៍​បង្ខិតបង្ខំ ។ បច្ចុប្បន្ន​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន វិន័យ​មាន​លក្ខណៈ​អយុត្តិធម៌​ចំពោះ​នារី​មិន​ទាន់​ត្រូវ​បាន​កែ​លម្អ​នៅឡើយ ។ ប៉ុន្តែ​ពន្ធនាគារ​នេះ​មាន​ចំណុច​ល្អ​មួយ គឺ​អនុញ្ញាត​ឱ្យ​អ្នកទោស​ស្រី​អាច​ចិញ្ចឹម​បីបាច់​កូន តូច​ៗ​ក្នុង​ពន្ធនាគារ​បាន ។

ពន្ធនាគារ​នៅ Tingsor ប្រទេស​រ៉ូ​ម៉ា​នី
ពន្ធនាគារ Tirgsor ស្ថិត​នៅ​ខាងជើង​រដ្ឋធានី​ប៊ុ​យ​ដា​ប៉េ​ស ប្រមាណ​៧០​គីឡូម៉ែត្រ ជា​ពន្ធនាគារ​តែ​មួយ​គត់​នៅ​រូ​ម៉ា​នី ដែល​ដាក់​សុទ្ធតែ​អ្នកទោស​ស្រី ។ មាន​ស្រី្ត​១០០​នាក់ កំពុង​ជាប់​ទោស​នៅ​ទីនោះ ជា​ហេតុ​នាំ​ឱ្យ​ចង្អៀត បង្ក​ឱ្យ​មានការ​វាយតប់​គ្នា​ជា​ញឹកញាប់ ។ ប៉ុន្តែ​គណៈ​គ្រប់គ្រង​ពន្ធនាគារ​បានឱ្យ​ដឹង​ថា នឹង​កសាង​អគារ​បន្ថែម​ក្នុង​ពេល ឆាប់​ៗ​នេះ ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ផង កូន តូច​ៗ​របស់​អ្នកទោស​ស្រួល​រស់នៅ​ជាមួយ​ម្តាយ​ផង ។

ពន្ធនាគារ​នៅ Santa Martha Acatitla ប្រទេស​ម៉ិក​ស៊ិ​ក
ចំណោម​អ្នកទោស​ស្រី​ដែល​កំពុង​ទទួលទោស​ក្នុង​ពន្ធនាគារ Santa Martha Acatitla ពី​បទ​សម្លាប់​មនុស្ស​, ជួញដូរ​គ្រឿងញៀន​, ចាប់ជម្រិត​មនុស្ស នៅ​មាន​ក្មេង តូច​ៗ៥០​នាក់​ទៀត ។ តាម​ការ​កំណត់​របស់​រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ក ក្មេង​ដែល​កើត​ក្នុង​ពន្ធនាគារ​មាន​សិទ្ធិ​រស់​ក្នុង​រង្វង់​ដៃ​អ្នក​ម្តាយ​ដែល​ជា​អ្នកទោស​រហូត​ដល់​អាយុ​៦​ឆ្នាំ ។

ស្រី្ត​អ្នកទោស​ម្នាក់​ឈ្មោះ Lucia អាយុ​២៣​ឆ្នាំ ដែល​ត្រូវ​ទទួលទោស​២៥​ឆ្នាំ ពី​បទ​ចាប់ជម្រិត មានកូន​ប្រុស​ឈ្មោះ Mario អាយុ​២​ឆ្នាំ នៅ​ក្នុង​ពន្ធនាគារ ។ រយៈពេល​២​ឆ្នាំ រស់​ជាមួយ​ម្តាយ កុមារ​តូច Mario ត្រូវ​យក​ចេញពី​ដៃ​ម្តាយ​៣​ដង ព្រោះ​ម្តាយ​ពេល​ខ្លះ​មួម៉ៅ​ខុស​ទំនង ប្រព្រឹត្ត​មិន​គប្បី​ចំពោះ​កូន ៕