ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Sony នឹង​លក់​ឧបករណ៍​ហ្គេ​ម PlayStation VR 6​លាន​គ្រឿង

7 ឆ្នាំ មុន

វិទ្យាស្ថាន Topology Research Institute ដែល​មាន​មូលដ្ឋាន​នៅ​តៃប៉ិ​បាន​ព្យាករ​ថា​ក្រុមហ៊ុន Sony នឹង​លក់​ឧបករណ៍​ហ្គេ​ម​ពាក់​ក្បាល PlayStation VR ចំនួន​៦​លាន​គ្រឿងក្នុង​ឆ្នាំ​២០១៦ ។

វិទ្យាស្ថាន Topology Research Institute ដែល​មាន​មូលដ្ឋាន​នៅ​តៃប៉ិ​បាន​ព្យាករ​ថា​ក្រុមហ៊ុន Sony នឹង​លក់​ឧបករណ៍​ហ្គេ​ម​ពាក់​ក្បាល PlayStation VR ចំនួន​៦​លាន​គ្រឿងក្នុង​ឆ្នាំ​២០១៦ ។ ហើយ​ក្រុមហ៊ុន​នឹង​វាយលុក​លើ​ទីផ្សារ​សាកលលោក​នៅ​ថ្ងៃ​ទី​១៣ តុលា ដោយ​រំពឹង​ថា​នឹង​បាន​លទ្ធផល ។ ថ្វីបើ​តួលេខ​នោះ​មាន​ចំនួន​ច្រើន​ពិបាក​នឹង​សម្រេច​គោលដៅ​បាន តែ​វា​អាច​នឹង​ផ្អែក​លើ​ការ​លក់​បើក​ឆាក​ដំបូង​ក្នុង​ប្រទេស​ជប៉ុន កាលពី​ពាក់កណ្តាល​ខែមិថុនា​កន្លង​ទៅ ។ 

បើសិនជា​ការ​ព្យាករ​លក់​ពិតប្រាកដ​មាន​ន័យ​ថា ឧបករណ៍ PlayStation VR ទំហំ​៥.៧​អីុ​ង​នឹង​គ្រប់គ្រង​ទីផ្សារ​ប្រមាណ​ជា​៦៧% នៃ​ការ​លក់​ឧបករណ៍​ពាក់​ក្បាល​លើ​ពិភព​លោក​។ ដោយឡែក​ចំនួន​នៃ​ការ​លក់​ឧបករណ៍​ពាក់​ក្បាល Oculus Rift របស់​ក្រុមហ៊ុន​អា​មេ​រិ​ក​ក្នុងអំឡុងពេល​ដូច​គ្នា​ត្រូវ​គេ​រំពឹង​ថា​មាន​ចំនួន​២,៣​លាន​គ្រឿង ។ រីឯ​ផលិត​ផល​របស់​ក្រុមហ៊ុន​តៃវ៉ាន់ HTC  គឺ HTC Vine នឹង​មាន​ ទោះជា​យ៉ាងណា​ក៏​ដោយ បណ្តា​ក្រុមហ៊ុន​នោះ​នឹង​ជួយ​ជម្រុញ​កំណើន​ការ​ប្រើប្រាស់​ឧបករណ៍​ហ្គេ​ម​ពាក់​ក្បាល​៥៣,៥% នៅ​ឆ្នាំ​នេះ ពោល​គឺ​ឧបករណ៍​សរុប​៩​លាន​គ្រឿង នឹង​ទៅ​ដល់​ដៃ​អ្នក​ប្រើប្រាស់​នៅ​ទូ​ទាំង​សាកលលោក ។ បើសិនជា​តួលេខ​បន្ត​ហក់​ឡើង​នៅ​ឆ្នាំ​២០២០ នឹង​មាន​ចំនួន​៥០​លាន​គ្រឿង ៕