ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដ្រី​១៤.២៧១​រូប​កំពុង​បំរើ​ការ​ក្នុង​ស្ថាប័ន​ជាតិ​ទាំង​៣

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សុន្ទរ​កថា​របស់​លោក​សោម អូន ប្រធាន​អង្គការសង្គម​ស៊ី​វិល​កម្ពុជា​អាស៊ាន (CACSO) និង ជា​ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា​ថ្លែងក្នុង​ឱកាស​អបអរសាទរ​ខួប​ទី​៩៩ ទិវា​អន្ដរជាតិ​នារី​៨​មីនា ឆ្នាំ​២០១០ ក្រោម​ប្រធានបទ “​រួម​គ្នា​បង្កើត​សក្ដានុពល​របស់​ស្ដ្រី និងយុវវ័យ ដើម្បី​អភិវឌ្ឍន៍​សង្គម​ជាតិ​”

រាជធានី​ភ្នំពេញ ៖ យោង​តាម​សុន្ទរ​កថា​របស់​លោក​សោម អូន ប្រធាន​អង្គការសង្គម​ស៊ី​វិល​កម្ពុជា​អាស៊ាន (CACSO) និង ជា​ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា​ថ្លែងក្នុង​ឱកាស​អបអរសាទរ​ខួប​ទី​៩៩ ទិវា​អន្ដរជាតិ​នារី​៨​មីនា ឆ្នាំ​២០១០ ក្រោម​ប្រធានបទ “​រួម​គ្នា​បង្កើត​សក្ដានុពល​របស់​ស្ដ្រី និងយុវវ័យ ដើម្បី​អភិវឌ្ឍន៍​សង្គម​ជាតិ​” ដែលប្រារឰ​ធ្វើ​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ នាព្រឹក​ថ្ងៃ​ទី​៧ មីនា បានឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ២០០៩-២០១០ ស្ដ្រី​បាន​ចូលរួម​ការងារ​នៅក្នុង​ស្ថាប័ន​កំពូល​ៗ​ទាំង​៣​របស់​ជាតិ​មានចំនួន​១៤.២៧១​រូប ។

ក្នុង​សុន្ទរកថា​របស់​លោក​សោម អូន បាន​បង្ហាញ​ថា ស្ដ្រី​កំពុង​បំរើ​ការងារ​នៅ​ក្នុងស្ថាប័ន​ព្រឹទ្ធសភា​៩​រូប ស្ថាប័ន​រដ្ឋសភា​២៧​រូប ស្ថា​ប័​ប​រាជរដ្ឋាភិបាល​ថ្នាក់​ឧបនាយករដ្ឋមន្ដ្រី​១​រូប រដ្ឋមន្ដ្រី​២​រូប រដ្ឋលេខាធិការ​១៦​រូប អនុរដ្ឋលេខាធិការ​៣១​រូប អភិបាលរង​ខេត្ដ និងរាជធានី​២៤​រូប អភិបាលរង​ស្រុក​-​ខណ្ឌ​១៩៧រូប សមាជិកា​ក្រុមប្រឹក្សា​ខេត្ដ​-​រាជធានី ៣៧​រូប សមាជិកា​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ១.៧១៧​រូប មេ​ភូមិ​១២.២១០​រូប ។ យោងតួលេខ​នេះ​បាន​បង្ហាញ​ថា គំលាត​ក្នុង​សង្គម ការងារ​រវាង​បុរស​និង​ស្ដ្រី​នៅ​ក្នុង​ស្ថាប័ន​ជាតិឃើញ​ថា ខុស​គ្នា​ឆ្ងាយ​ណាស់ ។ លោក​សោម អូន បាន​បញ្ជាក់​ថា យើង​គាំទ្រ​ចំពោះ​ស្ដ្រី​ដូចជា ១-​លើកកំពស់​លក្ខខណ្ឌ​ការងារ​សំរាប់​ស្ដ្រី ២-​លើកកំពស់​ការ​អប់រំ​បណ្ដុះបណ្ដាល​ដល់ស្ដ្រី និង​កុមារ ៣-​លើកទឹកចិត្ដ​ឱ្យ​ស្ដ្រី​ក្លាហាន និង​ក្លាយជា​អ្នកដឹកនាំ ៤-​ជំរុញ​ស្ដ្រី​ឱ្យ​ចូលរួម ក្នុង​ការងារ​ដឹកនាំ​លើ​វិស័យ​នយោបាយ សេដ្ឋ កិច្ច សង្គមកិច្ច​ចាប់ពី​ថ្នាក់​មូលដ្ឋាន រហូត​ដល់ថ្នាក់​ជាតិ និង​៥-​ចូលរួម​លុប​បំបាត់​ការ​រើសអើ​ង និង​អំពើ​ហិង្សា​គ្រប់​រូបភាព​មក​លើ​ស្ដ្រី និង​កុមារ​នៅ​កន្លែង​ការងារ និង​នៅ​តាម​ផ្ទះ​។

នៅ​ចុងបញ្ចប់​នៃ​កម្មវិធី លោក​សោម អូន បាន​នាំ​យក​សារុង និង​ថវិកា​ជា​អំណោយ របស់​លោក​ឧបនាយករដ្ឋមន្ដ្រី​សុខ អាន ចែក ជូន​សមាជិក សមាជិកា​ចូលរួម​ចំនួន​១៦០ នាក់ ក្នុង​ម្នាក់​ៗ​សារុង​១ ថវិកា​២​ម៉ឺន​រៀល និង​ទទួល​បាន​អាហារ​សាមគ្គី​មួយ​ពេល​នៅ ក្នុង​ភោជនីយដ្ឋាន​ទន្លេបាសាក់ ៕