ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​ប៉េ​កាំ​ងរ​ក​ឃើញ​ករណី​ឆ្លង​អី​មី​ក្រុង​លើក​ដំបូង ខណៈ​កីឡា​អូ​ឡាំ​ពិ​ក​ជិត​ចូល​មក​ដល់

2 ឆ្នាំ មុន

ចិន ៖ ទីក្រុង​ប៉េ​កាំ​ង​បាន​រាយការណ៍​ករណី​ឆ្លង​កូ​វី​ដ​១៩ បំប្លែង​ថ្មី «​អូ​មី​ក្រុង​» ជា​លើក​ដំបូង ពោល​គឺ​នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​មុន​ពេល​

ចិន ៖ ទីក្រុង​ប៉េ​កាំ​ង​បាន​រាយការណ៍​ករណី​ឆ្លង​កូ​វី​ដ​១៩ បំប្លែង​ថ្មី «​អូ​មី​ក្រុង​» ជា​លើក​ដំបូង ពោល​គឺ​នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​មុន​ពេល​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា ដែល​នឹង​ចាប់ផ្តើម​នៅ​ដើមខែ​ក្រោយ​។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បានឱ្យ​ដឹង​ថា អ្នក​ឆ្លង​រស់នៅ និង​ធ្វើការ​ក្នុងស្រុក Haidian ភាគ​ពាយ័ព្យ​នៃ​ទីក្រុង ហើយ​មិន​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ទីក្រុង​ប៉េ​កាំ​ង​អស់​រយៈពេល​២​ស​ប្តា​ហ៍​កន្លង​មក​ហើយ​។

មន្ត្រី​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៥ ខែមករា ថា បុគ្គល​រូប​នោះ បាន​បង្ហាញ​រោគ​សញ្ញា​កាលពី​ថ្ងៃ​ទី​១៣ ខែមករា ហើយ​ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​បំប្លែង​ថ្មី​អូ​មី​ក្រុង នៅ​ថ្ងៃ​ទី​១៤ ខែមករា​។

ការ​ឆ្លង​នេះ កើតឡើង​តិច​ជាង​៣​ស​ប្តា​ហ៍​មុន​ពេល​ពិធី​បើក​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ទី​៤ ខែកុម្ភៈ ខាង​មុខ​នេះ​។ ហើយ​ប្រហែល​២​ស​ប្តា​ហ៍​មុន​ពេល​ចាប់ផ្តើម​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នៅ​ក្នុង​ប្រទេស​ចិន​។

រហូត​មក​ដល់​ពេល​នេះ ទីក្រុង​ជា​ច្រើន​របស់​ចិន​បាន​រាយការណ៍​ករណី​ឆ្លង​កូ​វី​ដ​បំប្លែង​ថ្មី​អូ​មី​ក្រុង ក្នុង​នោះ​រួម​ទាំង​ទីក្រុង​សៀង​ហៃ និង​ទីក្រុង​មួយ​ចំនួន​ក្បែរ​ទីក្រុង​ប៉េ​កាំ​ង​ផង​ដែរ​។ ស្រប​ពេល​មន្ត្រី​ទូ​ទាំង​ប្រទេស​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ស្នាក់​នៅ​ក្នុង​ទីក្រុង​របស់​ពួក​គេ​សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ជា​ជាង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​។

រដ្ឋាភិបាល​ចិន​បាន​អនុវត្ត​គោលនយោបាយ «​សូន្យ​-​កូ​វី​ដ​» ដ៏​តឹងរ៉ឹង​របស់​ខ្លួន ដោយ​ក្នុង​នោះ​រួម​ទាំង​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ក្រុង​ផង​ដែរ ដែល​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​លុប​បំបាត់​ការ​ឆ្លង​ក្នុង​សហគមន៍​។

ប្រទេស​ចិន​បាន​រាយការណ៍​ករណី​ឆ្លង​កូ​វី​ដ​-១៩ ចំនួន​១១៩​ករណី កាលពី​ថ្ងៃ​ទី​១៥ ខែមករា ក្នុង​នោះ ៦៥​ករណី​ជា​ករណី​ក្នុងស្រុក ដែល​នាំ​ឱ្យ​ករណី​ឆ្លង​សរុប​កើន​ដល់​១០៤,៨៦៤​ករណី គិត​ចាប់តាំងពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​នេះ​ជា​លើក​ដំបូង​៕ (​ដកស្រង់​ចេញពី​ទីភ្នាក់ងារសារព័ត៌មាន AP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ