ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​ដើរ​ឆបោក​ម្នាក់ ត្រូវ​បាន​អស់លក្ខណ៍

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពី​បទ​ឆបោក​អង្ក​ពី​ដេប៉ូ​លក់​អង្ក​ចំនួន​២​បេ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​៤០​នាទី​ល្ងាច

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពី​បទ​ឆបោក​អង្ក​ពី​ដេប៉ូ​លក់​អង្ក​ចំនួន​២​បេ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ ត្រង់​ចំណុច​មុខ​ហាង​គុយទាវ ជា សំណាង ស្ថិត​នៅ​មុខ​ស្ថានីយ៍ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ជន​រង​គ្រោះ​មានឈ្មោះ ដួង សុខរ​ត្ន័ អាយុ​៤៤​ឆ្នាំ មុខរបរ​លក់​អង្ករ ស្នាក់​នៅផ្ទះ​លេខ​១៨​បេ ផ្លូវ​K៤A ក្រុម​៦ ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ជនសង្ស័យ​មានឈ្មោះ ហឿ​ន ណា​លិ ហៅ​អា​ត្រេ​ន អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុង​បូ​រី​កីឡា សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៦ ជនសង្ស័យ​បាន​ចូល​ទៅ​ក្នុង​ដេប៉ូ​លក់​អង្ករ​របស់​ជន​រង​គ្រោះ បាន​ជួប​ជាមួយ​ប្រពន្ធ​របស់​គាត់​ហើយ​បាន​សុំ​នាម​ប​ណ្ណ័​របស់​កន្លែង​លក់​អង្ករ​របស់​គាត់​មួយ​សន្លឹក​ព្រោះ​គេ​ចង់​កុម្ម​ង់​អង្ករ​នៅ​ថ្ងៃក្រោយ លុះ​មក​ដល់​ថ្ងៃ​កើតហេតុ​ជនសង្ស័យ​ខាងលើ​បាន​ទូរ​សព្ទ័​កុម្ម​ង់​អង្ករ​ពីរ​បាវ​ពី​ដេប៉ូ​លក់​អង្ករ​របស់​ជន​រង​គ្រោះ​យក​ទៅ​ឲ្យ​គេ​នៅ​មុខ​ហាង​គុយទាវ ជា សំណាង ក្រោយមក​ពេល​ជន​រង​គ្រោះ​បាន​យក​អង្ករ​ទៅ​ដល់​កន្លែង​ណាត់​ហើយ​ជនសង្ស័យ​បាន​ឲ្យ​គាត់​លើក​អង្ក​ដាក់​លើ​រ៉ឺ​មក​កង់​បី​ដែល​បាន​ជួល​មក​រួច​ជា​ស្រេច ហើយ​ពេល​នោះ​ជនសង្ស័យ​បាន​ឲ្យ​រ៉ឺ​មក​កង់​បី​ដែល​ដឹក​អង្ករ​នោះ​បើក​ចេញ​បាត់​ទៅ​ហើយ​ជនសង្ស័យ​បាន​ឲ្យ​ជន​រង​គ្រោះ​ចូល​ទៅ​យក​លុយ​នៅ​ក្នុង​ហាង​គុយទាវ​ខាងលើ​ហើយ​ជនសង្ស័យ​ប្រើ​ល្បិច​ជា​ហៅ​ទូរ​សព្ទ័​រួច​ក៏​ដើរ​សសៀរ​តាម​ច្រក​ផ្លូវ​តូច​បម្រុង​គេចខ្លួន​តែ​ដោយពេល​នោះ​ជន​រង​គ្រោះ​មានការ​សង្ស័យ ក៏​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​នោះ និង​សួរនាំ​ចុះឡើង តែ​ពេល​នោះ​ជនសង្ស័យ​បាន​ប្រាប់​ថា​ចាំ​គេ អោយ​អ្នក​ផ្សេង​យក​លុយ​មក​ឲ្យ តែ​ជន​រង​គ្រោះ​មិន​ព្រម​ក៏​បាន​ឲ្យ​ជនសង្ស័យ​ទូរ​សព្ទ័​ហៅ​រ៉ឺ​មក​កង់​បី​ត្រឡប់​មក​វិញ ។

ពេល​រ៉ឺ​មក​កង់​បី​មក​ដល់​ចំណុច​កើតហេតុ​វិញ ម្ចាស់​កង់​បី​បាន​ទារ​លុយ​ថ្លៃ​កង់​បី​ដែល​ជនសង្ស័យ​បាន​ជួល​មក​តែ​ជនសង្ស័យ​មិន​មាន​លុយ​នៅ​ក្នុង​ខ្លួន​ទើប​ធ្វើ​ឲ្យ​បែក​ការណ៍ ហើយ​ពេល​នោះ​អ្នក​រត់​រ៉ឺ​មក​កង់​បី​បាន​យក​ទូរ​សព្ទ័​ជនសង្ស័យ​ជា​ថ្នូរ​នៃ​ការ​ជួល​រ៉ឺ​មក​កង់​បី​គាត់ ហើយក៍​បាន​ជិះ​ចេញ​ទៅ​បាត់​ទៅ ។ ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​នាំ​ខ្លួន​រួម​ទាំង​វត្ថុ​តាង​មាន​អង្ករ​ពីរ​បាវ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី ។ គួរ​បញ្ជាក់​ថា​ជនសង្ស័យ​ខាងលើ​ជា​អ្នក​សកម្ម​ក្នុង​ការ​ប្រើ​ល្បិច​មួយ​នេះ​ដើម្បី​ឆបោក​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង តែ​ដោយសារ​តែ​លើក​នេះ​ប្រជាពលរដ្ឋ​មានការ​វាងវៃ ទើប​អាច​វែកមុខ​ជន​ឆបោក​ម្នាក់​នេះ​កុំ​ឲ្យ​ដើរ​ប្រព្រឹត្ត​អំពើ​បែប​នេះ​ទៀត ៕