ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខណ្ឌដង្កោ​នាំ​យក​អំណោយ​កាកបាទក្រហម ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា កុមារ​កំព្រា និង​អ្នកមាន​ជំងឺ​ចំនួន​៤១​គ្រួសារ ដែល​រស់នៅ ក្នុង​សង្កាត់​គង​ន​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា កុមារ​កំព្រា និង​អ្នកមាន​ជំងឺ​ចំនួន​៤១​គ្រួសារ ដែល​រស់នៅ ក្នុង​សង្កាត់​គង​ន​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ បាន​ទទួល​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា តាម​រយៈ​លោក នុ​ត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ និង​ជា​ប្រធានកិត្តិយស​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌដង្កោ ដែល​នាំ​ទៅ​ចែក​ជូន​ដល់​ដៃ​ពួក​គាត់ កាលពី​វេលា ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៦​។

នៅ​ក្នុង​ឱកាស​នោះ​លោក នុ​ត ពុធ​ដា​រ៉ា បាន​ផ្តាំផ្ញើ​ការ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ដែល​ជា​និច្ចកាល​សម្តេច​តែង​គិតគូ​ពី​ការ​លំបាក ខ្វះខាត​នានា​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​រូប​ក្នុង​មូលដ្ឋាន ហើយ​ក៏​បាន​លើក​ឡើង​អំពី​ការ​យកចិត្តទុកដាក់​របស់​លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ ដែល​តែង​បាន​ផ្តាំផ្ញើ​ឲ្យ​អនុ​សាខា​កាកបាទក្រហម​គ្រប់​ខណ្ឌ​យកចិត្តទុកដាក់​ខ្ពស់​ដល់​បងប្អូន​ដែល​ជួប​ការ​លំបាក មាន​ជីវភាព​ខ្វះខាត និង​ជួប​នៅ​បញ្ហា​ប្រឈម​នានា និង​មិន​ត្រូវ​ទុក​ឲ្យ​បងប្អូន​មាន​ភាព​ឯកោ​នោះ​ឡើយ​។

លោក​អភិបាល​ខណ្ឌ ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​យកចិត្តទុកដាក់​ថែរក្សា​សុខភាព ខិតខំ​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ អនាម័យ​ការ​រស់នៅ ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត និង​ទទួលយក​ថ្នាំ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​ពី​គ្រូពេទ្យ​ជំនាញ ដើម្បី​បន្ត​រស់នៅ​បាន​យូរអង្វែង មើល​ការ​អភិវឌ្ឍ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​។ បន្ទាប់​មក​លោក​ក៏​បាន​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​៤១​គ្រួសារ​ទាំងនោះ ដែល​ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន ៖ អង្ករ​៣០​គីឡូក្រាម មី​១​កេះ ត្រីខ​១០​កំប៉ុង ឃី​ត​១​កញ្ចប់​មាន​(​មុង​១+​ភួយ​១+​ក្រមា​១+​សា​រ៉ុ​ង​១) និង​ថវិកា​ចំនួន​៣​ម៉ឺន​រៀល​។

ដោយឡែក​ព្រះ​គ្រូ ម៉ា ធា​រី ចៅអធិការ​វត្ត​ឬ​ស្សី​សាញ់ សង្កាត់​ព្រៃ​ស ដែល​និមន្ត​ចូលរួម​ក្នុង​ឱកាស​នោះ​ដែរ បាន​ឧបត្ថម្ភ​បន្ថែម​ក្នុង​មួយ​គ្រួសារ​ៗ គ្រឿង​ឧបភោគ បរិភោគ​០១​កញ្ចប់ រួម​មាន ស្ករស តែ ទឹកដោះគោ ទឹកក្រូច និង​មី​។ ជាមួយ​គ្នា​នេះ​លោក​អភិបាល​ខណ្ឌ ក៏​បាន​ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​ទៅ​ដល់​ផ្ទះ​របស់​បងប្អូន​ដែល​កំពុង​មាន​ជំងឺ​ហើយ​សម្រាក​ព្យាបាល​នៅ​លើ​គ្រែ ចំនួន​៣​គ្រួសារ ព្រមទាំង​បាន​ឧបត្ថម្ភ​ថវិកា​បន្ថែមចំនួន​១៥​ម៉ឺន​រៀល ដល់​អ្នកជំងឺ​ម្នាក់​ដែល​ទើបនឹង​វះកាត់ ហើយ​មិន​មាន​លទ្ធភាព​ដើម្បី​ទិញ​ថ្នាំ​ព្យាបាល​ផង​ដែរ​៕