ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Microsoft ចេញ​​លុយ​សង​​ស្ត្រីម្នាក់

7 ឆ្នាំ មុន

តាម​ប្រភព​ព័​ត៌​មាន ​BBC ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​យក្ស​ខាង​ផ្នែក​បច្ចេកវិទ្យា Microsoft បាន​យល់ព្រម​សង​សំណង​ជា​ទឹកប្រាក់​ចំនួន​១០០០០​ដុល្លារ ​ដល់​ស្ត្រី​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ ដែល​​កុំព្យូទ័រ​របស់​គាត់​បាន​គាំង​ បន្ទាប់​ពី​មានការ​អាប់​ដេ​តទៅ Window10 ដោយ​ស្វ័យប្រវត្តិ ​។

តាម​ប្រភព​ព័​ត៌​មាន ​BBC ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​យក្ស​ខាង​ផ្នែក​បច្ចេកវិទ្យា Microsoft បាន​យល់ព្រម​សង​សំណង​ជា​ទឹកប្រាក់​ចំនួន​១០០០០​ដុល្លារ ​ដល់​ស្ត្រី​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ ដែល​​កុំព្យូទ័រ​របស់​គាត់​បាន​គាំង​ បន្ទាប់​ពី​មានការ​អាប់​ដេ​តទៅ Window10 ដោយ​ស្វ័យប្រវត្តិ ​។

ស្ត្រី​នោះ​មាន​ឈ្មោះ​​ថា Teri Goldstein ​រស់នៅ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា ស​ហ​រដ្ឋ​អា​មេ​រិ​ក ​។ គាត់​បាន​ប្រាប់​ថា កុំព្យូទ័រ​របស់​គាត់​បាន​ធ្វើការ​អាប់​ដេ​តទៅ Window10 ដែល​ជា Window ចុង​ក្រោយ​របស់ Microsoft ដោយ​ឯកឯង ​គ្មាន​ការ​យល់ព្រម​ពី​រូប​​គាត់ ​។ គាត់​ក៏​បាន​បន្ត​ទៀត​​ថា ដោយសារ​តែ​ការ​អាប់​ដេ​ត​នេះ​ហើយ ​បាន​ធ្វើ​ឲ្យ​កុំព្យូទ័រ​របស់​គាត់​ដើរ​មិន​ស្រួល​ (​គាំង​​) ដែល​ធ្វើ​ឲ្យ​គាត់​ខាត​ការ​រកស៊ី​របស់​គាត់​ ។

គួរ​បញ្ជាក់​​​ថា Microsoft ​បាន​ខំ​ជំរុញ​Window10​ចុង​ក្រោយ​របស់​ខ្លួន​ ឱ្យ​មានការ​ដំឡើង​ពី​សំណាក់​អ្នក​ដែល​កំពុង​​ប្រើប្រាស់ Window7 និង Window​8 ​។ ផ្ទុយ​ទៅ​វិញ មាន​មនុស្ស​ជា​ច្រើន ​ដែល​មិន​ព្រម​ទទួលយក​ការ​អាប់​ដេ​តទៅ Window ក៏​ថ្មី​ចុង​ក្រោយ​នេះ ព្រោះតែ​ពួក​គេ​កំពុង​ប្រើប្រាស់​ម៉ាស៊ីន​កុំព្យូទ័រ​ស៊េរី​ចាស់​ៗ និង​កម្មវិធី​មួយ​ចំនួន​ដែល​មិន​​អាច​ប្រើប្រាស់​ជាមួយនឹង Window10 ​បាន ​។

នៅ​ខែកុម្ភៈ ក្រុមហ៊ុន​ Microsoft បាន​ដាក់​ឲ្យ​មាន​លោត​នូវ​ការ​ឆេ​ក​មើល Security របស់ Software ហើយ​ជំរុញ​អ្នក​ប្រើប្រាស់​ឱ្យសម្រេចចិត្ត​ធ្វើការ​អាប់​ដេ​ត​ ដើម្បី​ដោះ​ស្រាយ​​បញ្ហា​នេះ​។ អ្នកខ្លះ​យល់​ថា ការ​ជម្រុញ​ឲ្យ​អាប់​ដេ​តរបស់​ក្រុមហ៊ុន Microsoft​​ នេះ​ ប្រៀប​ដូច​ជា​ការ​បញ្ឆោត​ឲ្យ​អ្នក​ប្រើប្រាស់​ធ្លាក់​ក្នុង​ការ​អាប់​ដេ​ត​ទាំង​ខ្លួន​មិន​ចង់​
សោះ​ ។

យោង​តាម​ព័ត៌​មាន Seattle Times បាន​ប្រាប់​ឲ្យ​ដឹង​ថា កុំព្យូទ័រ​របស់​អ្នកស្រី Goldstein ដើ​រគើម​ៗ​ដូច​វារ បន្ទាប់​ពី​ធ្វើការ​អាប់​ដេ​ត ​។ «​ខ្ញុំ​មិន​ដែល​ដឹង​ថា​ Window10 ហ្នឹង​ជា​អ្វី​ទេ ហើយ​គ្មាន​នរណា​ម្នាក់​ធ្លាប់​សួរ​ខ្ញុំ​ថា​ ចង់​អាប់​ដេ​ត​នោះ​ឡើយ​» ។ ​