ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមរភូមិ​អ្នក​ប្រយុទ្ធ​ជើងឯក​គោ​ជល់​ចាប់ផ្ដើម​នៅ​ថ្ងៃអាទិត្យ​ស​ប្ដា​ហ៍​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​រវាង​អ្នក​ស្នង​មរតក​គុន​ខ្មែរ និង​មិត្ត​រួម​អាជីព​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម នឹង​ត្រូវ​ចាប់ផ្ដើម​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​PNN ថ្ងៃអាទិត្យ ទី​៣

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​រវាង​អ្នក​ស្នង​មរតក​គុន​ខ្មែរ និង​មិត្ត​រួម​អាជីព​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម នឹង​ត្រូវ​ចាប់ផ្ដើម​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​PNN ថ្ងៃអាទិត្យ ទី​៣ កក្កដា ខាង​មុខ​នេះ​ហើយ ។

តាម​ការ​ឱ្យ​ដឹង​ពី​លោក សំណព្វ អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​PNN​ថា ក្នុង​ចំណោម​អ្នក​ប្រដាល់​កម្ពុជា​-​ថៃ​ទាំង​៨​រូប​ដែល​ត្រូវ​ជួប​ប្រកួត​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍​សមរភូមិ​អ្នក​ប្រយុទ្ធ​ជើងឯក​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម កីឡាករ​កម្ពុជា​មាន ឡុ​ង សុវណ្ណ​ឌឿ​ន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​, ពេជ្រ សីហា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​, សរ រាជសីហ៍ មក​ពី​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ និង​ឡេះ តើក មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ព្រែក​តា​ទែន ។ ចំណែក​កីឡាករ​ថៃ​មាន Chokdee Sor Thanapetch, Sumaee Sor Weerawan,Thilek Eminen Air​និង​Inseedang Bangfarm Gym ។

តាម​ការ​ឱ្យ​ដឹង​បន្ថែម ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ចំនួន​១២​ស​ប្ដា​ហ៍​តាម​រូបមន្ត​សន្សំ​ពិន្ទុ​ដើម្បីរ​កជើង​ខ្លាំង​ដែល​មាន​ពិន្ទុ​ច្រើន​ជាងគេ​តែ​២​រូប ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​១​និង​លេខ​២ ។ ចំណាត់ថ្នាក់​លេខ​១ ទទួល​បាន​ពាន​១ និង​ប្រាក់​រង្វាន់​២០​លាន​រៀល និង​លេខ​២​ទទួល​បាន​១០​លាន​រៀល ។

លោក​ឧត្តមសេនីយ៍ តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា ដែល​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​សណ្ឋាគារ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៩ មិថុនា បាន​មាន​ប្រសាសន៍​ផ្ដាំផ្ញើ​ដល់​គ្រូបង្វឹក​និង​កីឡាករ​ទាំងអស់​ត្រូវ​គោរព​វិន័យ​ឱ្យ​បាន​ល្អ មាន​សីលធម៌ និង​ចូលរួម​ថែរក្សា​វិស័យ​កីឡាប្រដាល់​ដែល​ជា​កេរដំណែល​របស់​ដូនតា​យើង​ឱ្យ​បាន​គង់វង្ស​។ ជាង​នេះ​ទៅ​ទៀត កីឡាករ​ទាំងអស់​ត្រូវ​ចេះ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ចាញ់​ឈ្នះ​ជា​រឿង​ធម្មតា សំខាន់​ធ្វើ​យ៉ាងណា​កុំឱ្យ​ខូច​កម្មវិធី​របស់​គេ ។ ចំណែក​អ្នក​ដែល​មាន​ចេតនា​មិនល្អ មាន​បំណង​ធ្វើ​ផ្ដេសផ្ដាស បើ​រក​ឃើញ​នឹង​ត្រូវ​ដាក់​ពិន័យ​តាម​ច្បាប់​ប្រកួត​របស់​សហព័ន្ធ​ជាក់​ជា​ពុំខាន​ឡើយ ៕