ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! ដំបូង​មក​ម្នាក់​លួច​ឆក់​មិន​សម្រេច បក្សពួក​មក​បន្ថែម​ផ្ទុះអាវុធ​ផ្អើល​មុខ​ខុន​ដូ

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ជា​ជនសង្ស័យ​១​ក្រុម​មាន​បក្សពួក​ចំនួន​៤​នាក់ បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក AIR BLADT ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ​កំពង់ស្ពឺ ១F-៧៧២០ និង​រថយន្ត​១​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក បាន​ធ្វើ​សកម្មភាព

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​១​ក្រុម​មាន​បក្សពួក​ចំនួន​៤​នាក់ បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក AIR BLADT ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ​កំពង់ស្ពឺ ១F-៧៧២០ និង​រថយន្ត​១​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក បាន​ធ្វើ​សកម្មភាព​ប្រដាប់​ដោយ​អាវុធ​ប្លន់​យក​កាបូប​របស់​ជនជាតិ​ចិន​ម្នាក់ តែ​មិន​បាន​សំរេច ហើយ​ជនសង្ស័យ​ទាំងនោះ​ក៏​បាន​ទុក​ម៉ូតូ​ចោល រួច​នាំ​គ្នា​រត់ឡើង​រថយន្ត​បើក​គេច​បាត់​ស្រមោល​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​ខុន​ដូរ​មួយ​កន្លែង តាម​ផ្លូវ​បេតុង​កែង​ផ្លូវ​ព្រះ​នរ​ត្ដម ស្ថិត​នៅ​ក្នុងភូមិ​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

បើ​តាម​ប្រភព​ព័​ត៍​មាន​ពី​សាក្សី​ឃើញ​ហេតុការណ៍​ដែល​ជា​បុរស​សន្តិសុខ​ឯកជន​យាម​ខុន​ដូ​នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​បាន​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​បើករថយន្ត PORSCHE ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២AF-៨៨៦៨ ដោយ​មាន​ដឹក​ស្ត្រី​នៅ​លើ​រថយន្ត​ចំនួន​២​នាក់​ទៀត ។

បុរស​ជា​សន្តិសុខ​រូប​នេះ​បន្ត​ថា លុះ​ពេល​បើករថយន្ត​មក​ដល់​ខុន​ដូ​ក៏​ចត​នៅ​មុខ រួច​ឈប់​រថយន្ត​បើកទ្វារ​ចុះ​មក​ខាងក្រៅ ស្រាប់​តែ​មាន​ជនសង្ស័យ​ម្នាក់​លេចមុខ​មក​ដណ្ដើម​យក​កាបូប​ពី​បុរស​ជនជាតិ​ចិន តែ​បុរស​ជនជាតិ​ចិន​រង​គ្រោះ​បាន​ទាញ​កាបូប​យក​មក​វិញ ហើយ​ពេល​នោះ​ក៏​មាន​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត​ក៏​លេចមុខ​មក និង​ម្នាក់​ដក​កាំភ្លើង​បាញ់​ឡើង​លើ​មេឃ​ចំនួន​២​គ្រាប់ តែ​ផ្ទុះ​តែ​១​គ្រាប់ និង​មួយ​គ្រាប់​ទៀត​អត់​ផ្ទុះ​នោះ​ទេ ។ ក្រោយ​ពេល​កើតហេតុ មាន​ប្រជាពលរដ្ឋ​បាន​ស្រែក​ឆោឡោ​ផ្អើល ធ្វើ​ឱ្យ​ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ទុក​ចោល​នៅ​ផ្លូវ​ព្រះ​នរោត្ដម និង​បាន​នាំ​គ្នារ​ត់ទៅ​ជិះ​រថយន្ត​១​គ្រឿង​ផ្សេង​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

បើ​តាម​សមត្ថកិច្ច​ក៏​បាន​បញ្ជាក់​ដែរ​ថា ករណី​ខាងលើ​នេះ នៅ​មិន​ទាន់​ដឹង​ថា តើ​ជន​រង​គ្រោះជា​ជនជាតិ​ចិន​រូប​នោះ បាន​បាត់​សម្ភារ​:​ដែរ​ឬទេ? តែបើ​យោង​តាម​កាមេរ៉ា​សុវត្ថិភាព គឺ​កាបូប​របស់​ជន​រង​គ្រោះ​មិន​បាន​បាត់​នោះ​ទេ ដោយសារ​តែ​ជន​រង​គ្រោះ​បាន​ដណ្ដើម​យក​ពី​ជនសង្ស័យ​មក​វិញ​បាន​ហើយ លុះ​ពេល​កម្លាំង​សមត្ថកិច្ច​យើង​មក​ដល់ ជន​រង​គ្រោះ​បាន​ហៅ​កង់​បី​ជិះ​ទៅ​ពេទ្យ​លាង​របួស​រលាត់​ដៃជើង​ស្រាល​ទៅ​ហើយ ។

សមត្ថកិច្ច​បន្ត​ថា ចំណែក​សម្ភារៈ​ដែល​ដកហូត​បាន​រួម​មាន ម៉ូតូ​១​គ្រឿង និង​កាំភ្លើងខ្លី​ចំនួន​១​ដើម​ដែល​ត្រូវ​បាន​បញ្ជាក់​ថា ជា​របស់​ជនសង្ស័យ ក៏​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​មូលដ្ឋាន​ខណ្ឌចំការមន យក​ទៅ​រក្សា​ទុក​ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ក្រុម​ជនសង្ស័យ​ដែល​ប្រព្រឹត្ត​ករណី​ប្លន់​ប្រដាប់​ដោយ​អាវុធ​ខ្លី​នេះ ចាប់ខ្លួន​យក​មក​ដាក់ទោស​តាម​ផ្លូវច្បាប់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ