ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់ម្នាក់ របួសធ្ងន់​​​២នាក់ ក្រោយ​រឺម៉កម៉ូតូជួបគ្រោះ​​តាម​​ផ្លូវជាតិ​លេខ​៦

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត និង​២​នាក់​ទៀត​រង​របួសធ្ងន់ ​ក្នុងហេតុការណ៍​​គ្រោះថ្នាក់​ចរាចរណ៍រវាង​រថយន្ត​ម៉ាក​

រាជធានី​ភ្នំពេញ ​៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត និង​២​នាក់​ទៀត​រង​របួសធ្ងន់ ​ក្នុងហេតុការណ៍​​គ្រោះថ្នាក់​ចរាចរណ៍រវាង​រថយន្ត​ម៉ាក​ព្រូសបុ.កជាមួយ​​​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​​យ៉ាង​ពេញទំហឹង​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២២ ​នៅ​ទល់មុខ​រោងចក្រ​កាត់ដេរ ជូ ស៊ីង​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ ។

ភាគី​ខាង​​រថយន្ត​មួយគ្រឿង​ម៉ាក​ព្រូស​ ពណ៌​ស ​មួយ​គ្រឿង ពាក់​ស្លា​កល​ខ ភ្នំពេញ​ 2BM-9729​ អ្នកបើកបរ​មិនស្គាល់អត្តសញ្ញាណ ។​ ចំណែកភាគីខាង​ជនរងគ្រោះដែលស្លា.ប់ម្នាក់ និង​របួសធ្ងន់​​២នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ ។ ជនរងគ្រោះទាំង៣នាក់​ជិះ​រ៉ឺម៉កម៉ូតូ ។​

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញរថយន្តម៉ាកព្រូស​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ​រ៉ឺ​ម៉ក​​មួយគ្រឿង​ បើកបរ​ដោយ​​បុរសម្នាក់ និង​មាន​អ្នក​រួម​ដំណើរ​ចំ​នួន​២​នាក់ ។ ​លុះ​​មក​ដល់​ចំណុច​កើតហេតុ​ ទល់មុខ​រោងចក្រ​កាត់ដេរ​​ខាងលើ គេ​ឃើញ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉កបត់​ឆ្វេង​ឆ្លងផ្លូវ​ត្រឡប់​ក្រោយ រថយន្ត​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៍បាន​បុ.ក​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លា.ប់ និង​បុរស​២​នាក់​ទៀត​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ រួច​ធ្វើការ​ទាក់ទង​ទៅ​កាន់​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍​ក្រុង​ចុះ​មក ធ្វើការ​វាស់វែង យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​។ រីឯ​ស.ព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​​ទៅ​ឱ្យ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ