ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ​បត់​ជំនាន់​ទី​2​របស់​សាំ​ស៊ុ​ង​ជិត​ចេញ​លក់​ហើយ

7 ឆ្នាំ មុន

ក្រុមហ៊ុន​សាំ​ស៊ុ​ង​អាច​នឹង​ផលិត​ទូរស័ព្ទ​បត់​ជំនាន់​ទី​២​គឺ Galaxy Folder 2 ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​អតិថិជន​របស់​ខ្លួន​

ក្រុមហ៊ុន​សាំ​ស៊ុ​ង​អាច​នឹង​ផលិត​ទូរស័ព្ទ​បត់​ជំនាន់​ទី​២​គឺ Galaxy Folder 2 ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​អតិថិជន​របស់​ខ្លួន​ដែល​និយម​ប្រើ​ប្រភេទ​ទូរស័ព្ទ​បត់ ។

លក្ខណៈ​ពិសេស Galaxy Folder 2 គឺ​ទំហំ ៣.៨​អីុ​ញ កម្រិត​ភ្លឺ​ច្បាស់​៨០០​គុណ​នឹង​៤៨០​ភិ​ច​ស៊ែ​ល ។ Processor ប្រភេទ Quad-Core របស់​ក្រុមហ៊ុន​អា​មេ​រិ​ក Qualcomm មាន​ល្បឿន ១.៤​ជី​ហ្គា​ហឺត ។ ទំហំ RAM ប្រហែល ២​ជី ។ ខណៈ​កាមេរ៉ា​មុខ​-​ក្រោយ​ទំនង​ជាង​៥ មេ​ហ្គា​ភិ​ច​ស៊ែ​ល​ដូច​គ្នា ។

លក្ខណៈ​ពិសេស​របស់ Galaxy Folder 2 មាន​លក្ខណៈ​ស្រ​ដៀង​នឹង​ទូរស័ព្ទ​បត់​ជំនាន់​ទី​១ Galaxy Folder បង្ហាញ​វត្តមាន​លើ​ទីផ្សារ​កាលពី​ខែកក្កដា ២០១៥ ពោល​គឺ​រយៈពេល​ជិត​១​ឆ្នាំ​ហើយ ៕​