ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​បំផ្លាញ​ដំណាំ​ប្រជាពលរដ្ឋ និង​ផ្លូវថ្នល់

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​មួយ​គ្រួសារ​រង​គ្រោះ​ដោយសារ​ទឹកជំនន់​មានការ​ខូចខាត​ដំណាំ​អស់​ជា​ច្រើន​។ ប្រជាពលរដ្ឋ​រង​គ្រោះ​ខាងលើ​មានឈ្មោះ ង៉ែត គី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រង្សី​ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក…

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​មួយ​គ្រួសារ​រង​គ្រោះ​ដោយសារ​ទឹកជំនន់​មានការ​ខូចខាត​ដំណាំ​អស់​ជា​ច្រើន​។ ប្រជាពលរដ្ឋ​រង​គ្រោះ​ខាងលើ​មានឈ្មោះ ង៉ែត គី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រង្សី​ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី និង​ប្រពន្ធ​ឈ្មោះ  កែវ វ៉ា​ត អាយុ​៤៣​ឆ្នាំ អ្នក​ទាំង​ពីរ​ទៅ​រស់នៅ​ភូមិ​មេ​មុំ ឃុំរ​យ៉ ស្រុក​កោះ​ញែក មុខរបរ​ធ្វើ​ចំការ តែ​ឥឡូវ​ត្រូវ​ទឹក​ជន់​លិច​អស់ហើយ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា​នេះ លោក ផា​ន ប៊ុ​ន​ធឿ​ន មេ​បញ្ជា​រការ​សឹក​រង​ស្រុក​កោះ​ញែក​បាន​ដឹកនាំ​កំលាំង​ចុះ​អន្តា​រាគ​មន៍ និង​នាំ​យក​ថវិកា​មាន អង្ករ​មួយ​ចំនួន​ទៅ​ផ្ដល់​ជូន​ជន​រង​គ្រោះ​ខាងលើ​ដែល​កំពុង​ជួប​ការ​លំបាក និង​មានការ​ចូលរួម​ពី​សហជីព​សហ​ព​ន្ធ័​យុវជន​ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដើម្បី​ជួយ​ជញ្ជូន​សំ​ម្ភា​រ​ផង​ដែរ​។ មិនតែប៉ុណ្ណោះ​ទឹកជំនន់​បាន​ឆក់​យក​ផ្លូវលំ​អស់​ចំនួន​បី​ខ្សែ ទី​១.​ផ្លូវ​ទៅ​កោះ​រំ​យើ​ល ស្ថិត​ក្នុងភូមិ​កោះ​រំ​យើ​ល ឃុំ​ន​ង​ឃី​លឹ​ក ស្រុក​កោះ​ញែក ទី​២.​ភូមិរ​យ៉​លើ និង​ទី​៣.​ភូមិរ​យ៉​ក្រោម ៕