ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Naomi Osaka កា្ល​យ​ជា​អត្ត​ព​លិ​ក​ស្ត្រី​រក​ចំណូល​បាន​​ច្រើន​បំផុត​ប្រចាំឆ្នាំ ២០២១

2 ឆ្នាំ មុន

បរទេស ៖ កីឡាការិនី​វាយ​កូន​បាល់ Naomi Osaka ក្លាយជា​អត្ត​ព​លិ​ក​ស្ត្រី​ដែល​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាងគេ​បំផុត​របស់​

បរទេស ៖ កីឡាការិនី​វាយ​កូន​បាល់ Naomi Osaka ក្លាយជា​អត្ត​ព​លិ​ក​ស្ត្រី​ដែល​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាងគេ​បំផុត​របស់​ពិភពលោក​សម្រាប់​ឆ្នាំ ២០២១ នេះ​បើ​យោង​តាម​បញ្ជីចេញ​ផ្សាយ​ដោយ​ទស្សនាវដ្តី​ពាណិជ្ជកម្ម Forbes របស់​សហរដ្ឋអាមេរិក​។
កីឡាការិនី​ជប៉ុន Naomi Osaka វ័យ​២៤​ឆ្នាំ ដែល​បាន​ដើរតួ​យ៉ាង​សំខាន់​ជួយ​លើកកម្ពស់​ដល់​ការ​យល់​ដឹង​អំពី​បញ្ហា​សុខភាព​ផ្លូវចិត្ត​នៅ​ក្នុង​វិស័យ​កីឡា​រូប​នេះ រក​ចំណូល​បាន ៥៧.៣​លាន​ដុល្លារ​អា​មេ​រិ​ក​កាលពី​ឆ្នាំ​មុន ដែល​បាន​មក​ពី​ប្រាក់​រង្វាន់​ការ​ប្រកួត និង​ក្រុមហ៊ុន​ជា​ដៃគូ​។

ម្ចាស់​ជើងឯក Grand Slam ៤​សម័យកាល​រូប​នេះ មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន Tag Heuer និង Louis Vuitton បន្ថែម​ពីលើ​ភាព​ជា​ដៃគូ​ជាមួយ Nike, Beats by Dre និង Mastercard ក្នុង​ចំណោម​ក្រុមហ៊ុន​ជា​ច្រើន​ផ្សេង​ទៀត​។ លើស​ពី​នេះ នាង​ក៏​ជា​ម្ចាស់​ភាគហ៊ុន​ក្រុមហ៊ុន BodyArmor និង Hyperice ហើយ​ក៏​ជា​អ្នក​វិនិយោគ​នៃ​ក្លិប​បាល់ទាត់​ស្ត្រី North Carolina Courage នៅ​លី​គ​កំពូល​អា​មេ​រិ​ក​ផង​ដែរ​។

ខាងក្រោម​ជា​បញ្ជី​ឈ្មោះ​អត្ត​ព​លិ​ក​ស្ត្រី​ទាំង​១០ ដែល​រក​ប្រាក់​ចំណូល​បាន​ច្រើន​ប្រចាំឆ្នាំ ២០២១៖
-Naomi Osaka|​ជប៉ុន (​វាយ​កូន​បាល់​) ៥៧.៣​លាន​ដុល្លារ
-Serena Williams|​អា​មេ​រិ​ក (​វាយ​កូន​បាល់​) ៤៥.៩​លាន​ដុល្លារ
-Venus Williams|​អា​មេ​រិ​ក (​វាយ​កូន​បាល់​) ១១.៣​លាន​ដុល្លារ
-Simone Biles|​អា​មេ​រិ​ក (​កាយសម្ព័ន្ធ​) ១០.១​លាន​ដុល្លារ

-Garbine Muguruza|​អេ​ស្ប៉ា​ញ (​វាយ​កូន​បាល់​) ៨.៨​លាន​ដុល្លារ
-Ko Jin-young|​កូរ៉េ​ខាងជើង (​វាយ​កូន​ហ្គោ​ល​) ៧.៥​លាន​ដុល្លារ
-PV Sindhu|​ឥណ្ឌា (​កីឡា​វាយ​សី​) ៧.២​លាន​ដុល្លារ
-Ashleigh Barty|​អូស្ត្រាលី (​វាយ​កូន​បាល់​) ៦.៩​លាន​ដុល្លារ
-Nelly Korda|​អា​មេ​រិ​ក (​វាយ​កូន​ហ្គោ​ល​) ៥.៩​លាន​ដុល្លារ
-Candace Parker|​អា​មេ​រិ​ក (​បាល់បោះ​) ៥.៧​លាន​ដុល្លារ​៕ (​ដកស្រង់​ចេញពី Sky Sports)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ