ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ចំណាស់​គ្មាន​ទីពឹង​ដេក​នៅ​កន្ទេលដង្ហោយ​រក​សប្បុរសជន

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ស្ត្រី​វ័យ​ចំណាស់​អាយុ​៨៤​ឆ្នាំ​កំពុង​តែ​ដេក​ដួល​នៅ​នឹង​កន្ទេល​គ្មាន​ទីពឹង បាន​ដង្ហោយ​រក​សប្បុរសជន​ពី​ទី​ជិត​ទី​ឆ្ងាយ​ជួយ​ឧបត្ថម្ភ​នូវ​ម្ហូបអាហារ​ដើម្បី​កំដរ​ជីវិត​ចុង​ក្រោយ​

ខេត្តឧត្តរមានជ័យ ៖ ស្ត្រី​វ័យ​ចំណាស់​អាយុ​៨៤​ឆ្នាំ​កំពុង​តែ​ដេក​ដួល​នៅ​នឹង​កន្ទេល​គ្មាន​ទីពឹង បាន​ដង្ហោយ​រក​សប្បុរសជន​ពី​ទី​ជិត​ទី​ឆ្ងាយ​ជួយ​ឧបត្ថម្ភ​នូវ​ម្ហូបអាហារ​ដើម្បី​កំដរ​ជីវិត​ចុង​ក្រោយ​មុន​ពេល​លា​ចាក​លោក​ទៅ ។

ស្ត្រី​ចាស់ជរា​ឈ្មោះ ផ​ន សយ អាយុ​៨៤​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ គ្មាន​ប្តី គ្មាន​កូន​ទីពឹង រស់នៅ​ក្នុងភូមិ​អូរ​ចិញ្ចៀន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ បាន​លើកដៃ​សំពះ​បញ្ចេញ​សម្លេង​ខ្សាវ​ៗ​ថា សូម​សប្បុរសជន​ទី​ជិត​ទី​ឆ្ងាយ​អាណិតអាសូរ​ដល់​រូប​គាត់​ផង ជួយ​ឧបត្ថម្ភ​ជា​ម្ហូបអាហារ​ណា​ដែល​មាន​រសជាតិ​ឆ្ងាញ់​ៗ​បាន​ទទួលទាន​មុន​ពេល​លាចាក​​លោក​នេះ​ផង ។

ស្ត្រី​ម្នាក់​ឈ្មោះ កែវ សុ​ផា អាយុ​៥៣​ឆ្នាំ ប្តី​ឈ្មោះ ជុំ អឿ​ន អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៦​នេះ​ថា ស្ត្រី​ចាស់ជរា​រូប​នេះ​កាលពី​មិន​ទាន់​ដេក​ដួល រូប​គាត់​បាន​ដើរ​រើស​អេ​ត​ចាយ​លក់​ចិញ្ចឹមជីវិត ហើយ​បាន​មក​សុំ​សំ​យ៉ាប​ផ្ទះ​គាត់​ស្នាក់​នៅ​បណ្តោះអាសន្ន ។ បន្ទាប់​ពី​រូប​គាត់​មាន​ជម្ងឺ​ក៏​ដេក​នៅ​លើ​កន្ទេល​ ក៏​មាន​អ្នក​ភូមិ​ដែល​រស់នៅ​ជិតខាង រួម​ទាំង​រូប​គាត់​ជា​ម្ចាស់ផ្ទះ​បាន​យក​បាយ​ម្ហូបអាហារ​ជូន​គាត់​ពិសារដែរ តែ​ជួន​ពេល​ខ្លះ អ្នក​រស់នៅ​ជិតខាង​មានការ​ខ្វះខាត​ដែរ ហើយ​ជាប់រវល់​ចេញ​ទៅ​រកស៊ី​បាត់​អស់ពី​ផ្ទះ ដូច្នេះ​រូប​គាត់​នឹង​ដេក​ដាច់​អាហារ​ក៏​មាន​ដែរ ៕