ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំព្យូទ័រ​ថាច់​ស្គ្រីន​ម៉ាក Acer Iconia ​អេ​ក្រង់២មក​ដល់​កម្ពុជា

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មកទល់នឹង​​ពេលនេះ បច្ចេកវិទ្យា​កុំ​ព្យូទ័រ​​​យួរ​ដៃ​​​ម៉ាក Acer Iconia គឺកាន់​តែ​ធ្វើ​​ឱ្យ​​អតិថិជន​​អ្នក​ប្រើប្រាស់​​​មានការ​ភ្ញាក់​ផ្អើល​​​​ខ្លាំង​ឡើង​ៗ ​ដោយ​សារតែ​​កុំ​ព្យូទ័រ​​​យួរដៃ​ម៉ាក Acer ស៊េរីថ្មី ​បាន​បង្ហាញ​​​អំពី​​សមត្ថ​ភាព​​ថាច់ស្គ្រីន​ជំនួស​​​ឱ្យ​ការ​​ប្រើប្រាស់​​ក្តារ​ឃីបត ធ្វើ​​ឱ្យគេ​​មើល​​​ឃើញ​វា​មានអេក្រង់​​​ដល់ទៅ​២ គឺ​អេ​ក្រង់​​ខាងលើ​​ដូចកុំព្យូទ័រ​​ធម្មតា និង​អេ​ក្រង់​​ខាង​ក្រោម​​​អាច​ប្រើ​​ជា​ថាច់ស្គ្រីន​​​​ជំនួស​ឱ្យ​ក្តារ​ឃី​បត​វិញ ។​

ឃើញ​​ហើយ​​​គ្មានអតិថិជន​​ណាមួយ​ថា មិន​ភ្ញាក់​​ផ្អើល​នោះ​ទេ ឃើញ​ហើយចង់បាន​​​​ប្រើ​​​ដោយសារតែ​កុំព្យូទ័រ​​នេះ​មាន​​បច្ចេកវិទ្យា​​កាន់តែ​​ទាន់សម័យ​​ ពេញ​​និយម ដោយ​​កញ្ចក់​​ទាំង​​​២​មាន​​​ទំហំ​​​១៤អ៊ីញ ទំហំ​ក្រាហ្វិក 1366×768 HD ធានា​​ថា​ រូប​ភាព​​ភ្លឺ​ច្បាស់​​ត្រជាក់​ភ្នែក ​ហើយ​​ប្រព័ន្ធ​​​​ដំណើរការ​​របស់​វា​គឺ​ប្រើប្រាស់ CPU ដ៏​មាន​​​អានុភាព​ម៉ាក Intel core.i5 ជាមួយ Ram DDR3 ទំហំ​ 4GB និង​មាន​ថាស​រឹង​ផ្ទុក​​ទិន្ន​ន័យ​​ទំហំដល់ទៅ​​ 750 GB ​ឯណោះ ។​

ដើម្បី​​​បម្រើ​ផលប្រយោជន៍​​របស់​អតិថិជន​​​ឱ្យ​កាន់តែ​​​មាន​កម្រិត​ខ្ពស់​​ កុំ​ព្យូទ័រម៉ាក Acer តែង​តែ​​ធ្វើការ​​អភិវឌ្ឍ​បច្ចេកវិទ្យា​​របស់ខ្លួន​​ឥត​ឈប់​ឈរ​ តួយ៉ាង​​ដូចជា​កុំ​ព្យូទ័រ​​ម៉ាក Acer Iconia ដែលមាន​អេក្រង់​​​២ ឈប់​ប្រើ​ក្តារ​ឃីបត មាន​លក្ខណៈ​​​ជា​ថាច់ស្គ្រីន​​នេះ គឺកាន់តែ​​បង្ហាញ​​​​សមត្ថ​ភាព​​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​​បំផុតដែល​​មិន​ធ្លាប់​​មាន​ពីមុន​មក ​ប្រកួត​ប្រជែង​​ឈ្នះ​​ដាច់គេ​​ទាំង​អស់ ​បើប្រៀបជាមួយនឹង​ផលិត​ផលកុំព្យូទ័រ​​ដទៃ​ទៀត ។​ បច្ចុប្បន្ន​​ កុំព្យូទ័រ​​​​យួរដៃ​​ម៉ាក Acer Iconia នេះ​ត្រូវ​​បាន​​នាំ​ចូល​ និង​ចែកចាយ​​​ដោយ​ក្រុមហ៊ុន ឆាយហុក​កុំព្យូទ័រ ៕​