ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​ម្នាក់​ចំណាយពេល​ជាង​2​ទសវត្សរ៍​សង់​ផ្លូវ​រថភ្លើង

7 ឆ្នាំ មុន

លោកតា​Roy James វ័យ​៧២​ឆ្នាំ នៅ​កោះ​Isle of Sheppy តំបន់ Kent ប្រទេស​អង់គ្លេស បាន​ចំណាយពេល​តាំងពី​អំឡុង​ឆ្នាំ​១៩៩០ រហូត​ដល់​បច្ចុប្បន្ន​ដើម្បី​សាងសង់​ផ្លូវ​រថភ្លើង តូច​ៗ​ក្នុង​សួនច្បារ​របស់​គាត់ ។

លោកតា​Roy James វ័យ​៧២​ឆ្នាំ នៅ​កោះ​Isle of Sheppy តំបន់ Kent ប្រទេស​អង់គ្លេស បាន​ចំណាយពេល​តាំងពី​អំឡុង​ឆ្នាំ​១៩៩០ រហូត​ដល់​បច្ចុប្បន្ន​ដើម្បី​សាងសង់​ផ្លូវ​រថភ្លើង តូច​ៗ​ក្នុង​សួនច្បារ​របស់​គាត់ ។

លោកតា Roy James  បាន​ចំណាយ​ប្រាក់​៣៥​ម៉ឺន​ដុល្លារ​សាងសង់​ផ្លូវ​រថភ្លើង​លើ​ផ្ទៃដី​ប្រមាណ​២៧៨​ម៉ែត្រការ៉េ ។ គាត់​បាន​ប្រមូល​របស់របរ​រួម​មាន​រថភ្លើង តូច​ៗ​ជាង​១០០ រថយន្ត​៤០០​គ្រឿង ហើយ​សង់​ស្ថានីយ​ចំនួន​១៦ ។ ក្រៅពី​នេះ​មាន​ស្តង់ និង​ក្រុមហ៊ុន​មួ​ួ​យ​ចំនួន​ទៀត​ក្បែរ​ស្ថានីយ នីមួយ​ៗ ។ រថភ្លើង​អាច​ធ្វើ​ដំណើរ​ចំនួន​៣០​ខ្សែ ក្នុង​ពេល​តែ​មួយ​ដោយ​ចាកចេញ​ទៅ​កាន់​ស្ថានីយ​ផ្សេង​គ្នា ។

លោកតា Roy James មាន​ប្រសាសន៍​ថា «​ខ្ញុំ​ចូល​ចិត្ត​រថភ្លើង​តាំងពី​កុមារភាព​ក្នុង​ទសវត្សរ៍​ទី១៩៥០ និង​ទសវត្សរ៍​ទី​១៩៦០​មក​ម្ល៉េះ ។ ការ​សាង់សង់​ផ្លូវ​រថភ្លើង និង​សំណង់​អគារ តូច​ៗ​ពិតជា​លំបាក​ជាង​ការ​គិត ព្រោះ​វា​ជា​វត្ថុ តូច​ៗ​ត្រូវ​ប្រមូល​ឱ្យ​គ្រប់​ចំនួន​ទើប​អាច​សង់​បាន​លេច​ជា​រូបរាង​ឡើង ។ ម្យ៉ាងវិញទៀត​រចនាសម្ព័ន្ធ​របស់​វា​ភ្ជាប់​ពី​ជនបទ​ទៅ​នឹង​ទីក្រុង​ដែល​ចាំបាច់​ឱ្យ​មានការ​រចនា​ផ្ទាំង​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​» ។

ផ្លូវ​រថភ្លើង​របស់​លោកតា Roy James គួរ​ឱ្យ​ចង់​ទស្សនា ដោយ​ស្នាដៃ​របស់​គាត់​ប្រៀប​ដូច​ជា​អ្នកជំនាញ​វិស្វករ​សង់​ផ្លូវ​រថភ្លើង ៕