ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

TCL ប្រហែល​ផលិត​ស្មា​ត​ហ្វូ​ន​ឱ្យ BlackBerry

7 ឆ្នាំ មុន

យោង​តាម​លោក John Chen នាយក​ប្រតិបត្តិ​របស់ BlackBerry ឱ្យ​ដឹង​ថា​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​កា​ណា​ដា BlackBerry នឹង​ត្រូវ​ប្រកាស​នៅ​ខែ​ក្រោយ ។ លោក​ធ្លាប់​លើក​ឡើង​កាលពីមុន​ថា ក្រុមហ៊ុន​នឹង​ផ្តល់​នូវ​ស្មា​ត​ហ្វូ​ន

យោង​តាម​លោក John Chen នាយក​ប្រតិបត្តិ​របស់ BlackBerry ឱ្យ​ដឹង​ថា​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​កា​ណា​ដា BlackBerry នឹង​ត្រូវ​ប្រកាស​នៅ​ខែ​ក្រោយ ។ លោក​ធ្លាប់​លើក​ឡើង​កាលពីមុន​ថា ក្រុមហ៊ុន​នឹង​ផ្តល់​នូវ​ស្មា​ត​ហ្វូ​ន​តម្លៃ​ថោក​សមរម្យ​ចំនួន​ពីរ​ម៉ូ​ដែល​ក្នុងឆ្នាំនេះ ពោល​គឺ​ប្រៀបធៀប​ជាមួយ​ស្មា​ត​ហ្វូ​ន BlackBerry Priv ពួក​វា​មាន​តម្លៃ​ថោក​ជាង  ។ ជាមួយ​គ្នា​នេះ​ដែរ​ពួក​វា​ត្រូវ​ផលិត​ឡើងជា​ពីរ​ជម្រើស គឺ​មាន​ក្តារ​ចុច Keyboard នៅ​ជាប់ ហើយ​មួយទៀត​គ្មាន​ទេ ។

ស្មា​ត​ហ្វូ​ន​ស៊េរី​ក្រោយ​ប៉ះ​លើ​អេ​ក្រង់​ទាំង​ពីរ​គ្រឿង​នេះ​នឹង​លេច​រូបរាង​ពេល​ណាមួយ​ក្នុង​ខែកក្កដា ហើយ​ក្រុមហ៊ុន​ចិន TCL ដែល​ផលិត​ទូរស័ព្ទ​ឱ្យ​ក្រុមហ៊ុន​បារាំង Alcatel អាច​នឹង​ទទួល​បាន​សិទ្ធិ​ផលិត​ស្មា​ត​ហ្វូ​ន​ជំនាន់​ក្រោយ​ឱ្យ Blackberry ទៀត​ផង ។ ស្មា​ត​ហ្វូ​ន​ដែល​មាន​កូដ​ឈ្មោះ​ថា Hamburg និង Rome នឹង​ជួយ​ស្តារ​មុខមាត់​ឱ្យ​ក្រុមហ៊ុន​ឡើង​វិញ​បន្ទាប់​ពី​វត្តមាន​របស់ BlackBerry Priv ហាក់បីដូចជា​ប្រតិបត្តិការ​មិនសូវ​អំណោយផល​ប៉ុន្មាន​ទេ ៕