ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​១១​ខែ! លោកតាវ័យជាង៨០ឆ្នាំ ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​ ​ដល់​១២​ដូ​ស ប្រឈមជាប់គុ.ក

2 ឆ្នាំ មុន

ឥណ្ឌា ៖ ជា​រឿង​ដ៏​ភ្ញាក់ផ្អើល​បំផុត បន្ទាប់​ពី​សារព័ត៌មាន Dailymail បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២២ អំពី​​

ឥណ្ឌា ៖ ជា​រឿង​ដ៏​ភ្ញាក់ផ្អើល​បំផុត បន្ទាប់​ពី​សារព័ត៌មាន Dailymail បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២២ អំពី​​លោកតា​ជនជាតិ​ឥណ្ឌា​ម្នាក់ ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ រហូត​ដល់​១២​ដូ​ស ​ត្រឹម​រយៈពេល​១១​ខែ​ប៉ុណ្ណោះ​។

លោកតា​ Brahamdev Mandal អាយុ​៨៤​ឆ្នាំ រស់នៅ​ក្នុងភូមិ Orai ស្រុក Madhepura រដ្ឋ Bihar បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១២​ដូ​សរួច​មក​ហើយ ក្នុង​រយៈពេល​ត្រឹម​១១​ខែ​ប៉ុណ្ណោះ ពោល​គឺ​នៅ​ចន្លោះ​ថ្ងៃ​ទី​១៣ ខែ​កុ​ម្ភះ ឆ្នាំ​២០២១ ដល់​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២២​ ហើយ​ក្នុង​ចំណោម​១២​ដូ​ស​នោះ មាន​២​ដូ​ស​ចាក់​រំលង​គ្នា​ត្រឹម​៣០​នាទី​ប៉ុណ្ណោះ​ក្នុង​ថ្ងៃ​តែ​មួយ នៅ​មណ្ឌល​សុខភាព Purraini កាលពី​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២១​។

លោក Mandal អតីត​បុគ្គលិក​ប្រៃសណីយ៍​អះអាង​ថា គាត់​អាច​ចុះ​ឈ្មោះ​ចាក់​វ៉ាក់សាំង​ជា​បន្តបន្ទាប់​បាន​ដោយ​ប្រើ​អត្តសញ្ញាណប័ណ្ណ​ផ្សេង​ៗ​គ្នា ដើម្បី​កុហក​មន្ត្រី​សុខាភិបាល​។ គាត់​បន្ត​ថា គាត់​ចង់​មាន​អារម្មណ៍​កាន់តែ​ខ្លាំង អំឡុង​ពេល​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​នេះ ហើយ​វា​ថែម​ទាំង​បាន​ជួយ​បំបាត់​ការ​ឈឺចាប់​បញ្ហា​សន្លាក់​រ៉ាំរ៉ៃ​រយៈពេល​៨​ឆ្នាំ​របស់​គាត់​ផង​ដែរ​។

ប្រភព​ពី Dailymail បន្ត​ថា​លោក Mandal ត្រូវ​អាជ្ញាធរ​ឥណ្ឌា​ចាប់​បាន ក្រោយ​ពេល​ចាក់​ដូ​ស​ទី​១២ ហើយ​ឥឡូវនេះ គាត់​កំពុង​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់ ក្រោយ​រង​ការ​ចោទប្រកាន់​ពី​បទ​ក្លែងបន្លំ​ពី​សំណាក់​ប៉ូលិស​ក្នុងភូមិ​ដែល​គាត់​រស់នៅ និង​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត ដើម្បី​បញ្ជាក់​ការ​ពិត​អំពី​របៀប​ដែល​គាត់​អាច​បំពា.ន​ប្រព័ន្ធ​ចាក់​វ៉ាក់សាំង​សុខាភិបាល​ជាតិ​។

មន្ត្រី​ប៉ូលិស​លោក Deepak Chandra Das បាន​និយាយ​ថា លោកតា Mandal ត្រូវ​បាន​ឃុំខ្លួន​ក្រោម​មាត្រា ១៨៨, ២១៩ និង ៤២០ នៃ​ក្រមព្រហ្មទណ្ឌ​របស់​ឥណ្ឌា ​ប៉ុន្តែ​ទោះជា​យ៉ាងណា ជនជាប់ចោទ​អាច​នឹង​ទទួល​បានការ​បន្ធូរ​បន្ថយទោស ដោយសារ​វ័យ​របស់​គាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ