ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​លក់​មាន់​អាំង​នៅ​ស្រុក​ប្រាសាទបាគង អាច​រក​ប្រាក់​ចំណូលបានមិន​ធម្មតា​ទេ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រាប ៖ ប្រជាពលរដ្ឋរស់នៅ​ក្នុងស្រុក​ប្រាសាទបាគង ដែល​ប្រកប​មុខរបរ​លក់​មាន់​អាំង​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ក្បែរ​គល់​ស្ពាន​ក្អែក ស្ថិត​ក្នុងភូមិ​លលៃ ស្រុក​ប្រាសាទបាគង អាច​រក​ប្រាក់ចំណូល​បាន​ពី២០ម៉ឺន​រៀល ទៅ​១​លាន​រៀល​ក្នុង​មួយ​ថ្ងៃឯណោះ ដោយអ្នកខ្លះគិតថា…


ខេត្ត​សៀម​រាប ៖ ប្រជាពលរដ្ឋរស់នៅ​ក្នុងស្រុក​ប្រាសាទបាគង ដែល​ប្រកប​មុខរបរ​លក់​មាន់​អាំង​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ក្បែរ​គល់​ស្ពាន​ក្អែក ស្ថិត​ក្នុងភូមិ​លលៃ ស្រុក​ប្រាសាទបាគង អាច​រក​ប្រាក់ចំណូល​បាន​ពី២០ម៉ឺន​រៀល ទៅ​១​លាន​រៀល​ក្នុង​មួយ​ថ្ងៃឯណោះ ដោយអ្នកខ្លះគិតថា ​មិនបាច់ចេញ​ទៅ​ក្រៅប្រទេសស៊ីឈ្នួល​គេទេ​។

ក្នុង​បទ​សម្ភាសន៍ផ្ទាល់ជាមួយ​ប្អូនស្រីម្នាក់ ​ឈ្មោះ ចាប ច្រៀប អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀម​រាប មុខរបរ​អ្នកលក់​មាន់​អាំង ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ក្បែរគល់​ស្ពាន​ក្អែក បាន​លើក​ឡើង​ថា ការ​លក់​មាន់​អាំង​និង​គ្រឿង​ឧបភោគ បរិភោគ ​កន្លង​មក​ក្នុង​មួយ​ថ្ងៃ​ៗ យើង​លក់ដាច់​គួរសម ដែរ​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន​ល្អ​ប្រសើរ​ជាង​មុន ។ ខណៈ​ពេល​នោះ វិបត្តិ​កូ​វីត​១៩​មក​ដល់ តាម​សណ្ឋាគារ និង​ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​មួយ​ចំនួន ត្រូវ​បាន​បិទ គឺ​ប្អូន​លក់​មិន​សូវ​​ដាច់ ដោយសារ​មិនសូវ​មាន​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់ ព្រោះ​ត្រូវ​បិទ​ខ្ទប់​ទៀត​។​

​ប្អូនស្រីបន្ត​ថា ការដែលប្រកប​មុខរបរ​លក់​មាន់​អាំង​នេះ គឺ​ប្អូន​លក់​អស់​រយ​:​ពេល​ជាង​៣​ឆ្នាំ​មក​ហើយ ដែល​កាលពីមុន​ធ្លាប់​ធ្វើការ​នៅ​តាម​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​សៀមរាប ​ប៉ុន្តែ​ប្រាក់ខែ​តិច​ពេក​មិន​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន​ប្រសើរ ដូច្នេះ​ទើប​ប្អូន​សម្រេច ចិត្ត​ផ្លាស់​ប្តូរ​ពី​ការងារ ហើយ​ងាក​មក​រកស៊ី​លក់​មាន់​អាំង​វិញ ។ ប្អូនស្រី​ឈ្មោះ ចាប ច្រៀប បានឱ្យ​ដឹង​ទៀត​ថា ជា​ការ​ពិត​ណាស់​សម្រាប់​ថ្ងៃ​ធម្មតា ពួក​យើង​អាច​លក់​មាន់​អស់​ចាប់ពី៣០​ក្បាល រហូត​ទៅ​ដល់៤០​ក្បាល ក្នុង​មួយ​ថ្ងៃ​ៗ តែបើ​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ ឬ​ក៏​ថ្ងៃ​បុណ្យ​ទាន​នានា ពួក​យើង​អាច​លក់​បាន រហូត​ដល់​ទៅ​ចំនួន​១០០​ក្បាល​ជាង​ឯណោះ ដែល​ជា​មធ្យម​យើង​អាច​រក​ប្រាក់​ចំណូល​បាន​ពី​២០ ម៉ឺន​រៀលទៅ១លាន​រៀល​ក្នុង​មួយ​ថ្ងៃ ដែល​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​រស់នៅ​ប្រចាំ​ថ្ងៃ​បាន​យ៉ាង​សុខ​ស្រួល ។

ចំណែក លោក ហេង សុខ​លី អាយុ​៤៧​ឆ្នាំ រស់នៅភូមិ​បាគង ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប មុខរបរលក់​មាន់​អាំង នៅ​ជិត​គ្នា បាន​បង្ហាញ​នូវ​ទស្សនៈ​ស្រ​ដៀង​ៗ​គ្នា​ថា យើង​បាន​រកស៊ី​លក់​មាន់​អាំង​នេះ ជា​ច្រើន​ឆ្នាំ​មក​ហើយ យើង​ឃើញ​ថា មុខរបរ​មួយ​នេះ វា​មិន​ស្រួល ​ហើយ​ក៏​មិន​ពិបាក​ណាស់ណា​ដែរ តែ​យើង​ទទួល​បាន​កម្រៃ​ទៅ​តាម​ភ្ញៀវ​ដែល​មក​ហូប​នៅ​ទី​នេះ​ផ្ទាល់​តែ​ម្តង បើ​មាន ភ្ញៀវ​ច្រើន​យើង​លក់ដាច់​បាន​ច្រើន បើ​តិច​លក់​បាន​តិច​ប៉ុណ្ណោះ​ឯង ប្រាក់ចំណូល​ដែល​បាន​មក​ពី​ការ​លក់​មាន់​អាំង គឺ​យើង​បាន​បែងចែក​សម្រាប់​ប្រាក់ខែ​បុគ្គលិក សម្រាប់​ឱ្យ​កូន​រៀនសូត្រ និងទូទាត់​ប្រាក់​ដើម​ដែល​យើង​បាន​ចំណាយ​ទៅ​លើ​គ្រឿង​ឧបភោគបរិភោគ ក្រៅពី នោះ នៅ​សល់​ប៉ុន្មាន គឺ​ទុក​ធ្វើ​ដើមទុន​បន្ត​មុខរបរ​នេះ​ទៀត ។

លោក ហេង សុខ​លី បាន​បន្ថែម​ថា ពាក់ព័ន្ធ​នឹង​ផ្នែក​សេវាកម្ម​នោះ គឺ​មិន​មាន​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ឡើយ កន្លែង​យើង​មានការ​រាក់​ទាក់​ចំពោះ​ភ្ញៀវ​ជា​និច្ច ជាពិសេស មាន​រសជាតិ​ឆ្ងាញ់ មាន​តម្លៃសមរម្យ មាន​អនាម័យ​ល្អ និងបរិស្ថាន​ល្អ ហើយ​សម្ភារ​សម្រាប់​បម្រើ​ឱ្យ​ការ​វិច​ខ្ចប់​នោះ គឺ​យើង​ប្រើ​ដោយ​ស្លឹក​ឈូក​ដ៏​ប្រណិត ដែល​មើលទៅ​គួរ​ឱ្យ​ទាក់ទាញ​។ លោក​បន្ថែម​ទៀត​ថា ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​មុន​នេះ ពួក​ខ្ញុំ លក់ មិន សូវ​ដាច់ និង មិន បាន​លក់ ដោយ​មាន វិបត្តិ​សេដ្ឋកិច្ច ដោយសារ កូ​វី​ដ ១៩ បាន វាយលុក ទូ​ទាំង​ពិភព​លោក ជា​ពិសេស នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​វាយលុក​ចូល​សហគមន៍ រហូត​មានការ​បិទ​ខ្ទប់ ថែម ទៀត ធ្វើ​ឱ្យ​គ្មាន​អ្នកដំណើរ​ឆ្លងកាត់ផង​ដែរ ​។

ព័ត៌មានបន្ថែមកោះសន្តិភាពមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ