ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២ ​ខែ​ក្រោយ​បើក​ប្រទេស តម្លៃ​អចលនទ្រព្យ​មិន​ទាន់​ប្រែប្រួល​ឡើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បើក​ប្រទេស​ឡើង​វិញ​កាលពីដើម​ខែវិច្ឆិកា ​២០២១​ កន្លង​ទៅ សកម្មភាព​ជូ​ញ​ដូរ​វិស័យ​អចល​ទ្រព្យ​ហាក់​មិន​ទាន់​មាន​អ្វី​ប្រែប្រួល​ខ្លាំង​នោះ​ទេ ​។ ពិសេស​តម្លៃនៅ​តាម​តំបន់​នានា​ឃើញ​ថា នៅ​ទ្រឹង​នៅឡើយ ​។…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បើក​ប្រទេស​ឡើង​វិញ​កាលពីដើម​ខែវិច្ឆិកា ​២០២១​ កន្លង​ទៅ សកម្មភាព​ជូ​ញ​ដូរ​វិស័យ​អចល​ទ្រព្យ​ហាក់​មិន​ទាន់​មាន​អ្វី​ប្រែប្រួល​ខ្លាំង​នោះ​ទេ ​។ ពិសេស​តម្លៃនៅ​តាម​តំបន់​នានា​ឃើញ​ថា នៅ​ទ្រឹង​នៅឡើយ ​។

លោក សំ សុខ​នឿ​ន ប្រធាន​សមាគម​អចលនទ្រព្យ​សកល​បាន​ឲ្យ​ដឹង​ថា រយៈពេល​ ២​ ខែ​កន្លង​មកនេះ សកម្មភាព​វិនិយោគ​ និង​តម្លៃ​អចលនទ្រព្យ​មិន​ទាន់​មានការ​ប្រែប្រួល​ខ្លាំង​នោះ​ទេ ។ ការ​ទិញ​លក់​អចលនទ្រព្យ​នៅ​ក្រោយ​ការ​បើក​ប្រទេស​ឃើញ​ថា​ មាន​កំណើន​បន្តិចបន្តួច​ ប៉ុន្តែ​សម្រាប់​តម្លៃ​អចលនទ្រព្យ​មិន​ទាន់​មាន​ឃើញ​កំណើន​គួរ​ឱ្យ​កត់​នោះ​ទេ គឺ​នៅ​ទ្រឹង​នៅឡើយ ។

លោក ​ប៉ូ អ៊ា​វ​គង់ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Advance បានឱ្យ​ដឹង​ថា តម្រូវការ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោយ​រដ្ឋាភិបាល​បាន​បើក​ប្រទេស​ឡើង​វិញ ភាគច្រើន​ គឺជា​អ្នក​ក្នុងស្រុក ដោយ​វិនិយោគិន​បរទេស​មិន​ទាន់​មាន​ច្រើន​នៅឡើយ​ទេ ។​ លោក​បន្ត​ថា តម្រូវការ​ជួល​ទីតាំង​ស​ម្រ​ប់​បើក​អាជីវកម្ម​ពី​សំណាក់​វិនិយោគិន​ក្នុងស្រុក​ឃើញ​ថា​ មាន​សកម្មភាព តែ​មិន​ទាន់​ខ្លាំង ពីព្រោះ​តែ​លំហូរ​អ្នក​វិនិយោគ​ចូល​មក​កម្ពុជា​នៅ​តែ​មាន​កម្រិត​នៅឡើយ ។

លោក ​ប៉ូ អ៊ា​វ​គង់ ថា ឆ្នាំ ២០២២ ​នេះ ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅ​តែ​ពឹងផ្អែក​លើ​អ្នក​វិនិយោគក្នុងស្រុក​ដដែល ​។ ដូច្នេះ អ្នក​វិនិយោគ​ក្នុងស្រុក​មាន​តួនាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​អចលនទ្រព្យ​ក្នុង​វិបត្តិ​កូ​វី​ដ​ ១៩ ​។ លោក​បន្ថែម​ថា ពាក់ព័ន្ធ​នឹង​ស្ថានភាព​កូ​វី​ដ ​១៩ ​ប្រភេទ​ថ្មី អូ​មី​ក្រុង​នេះ វា​នឹង​មិន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ និង​អចលនទ្រព្យ​ដូច​ឆ្នាំ ២០២១ ​កន្លង​ទៅ​នោះ​ទេ ពីព្រោះ​អាជ្ញាធរ មានបទពិសោធន៍​ក្នុង​ការ​ទប់ស្កាត់ និង​ប្រឆាំង​ពី​ការ​រីក​រាលដាល​នៃ​កូ​វី​ដ​ ១៩ ​រួច​ទៅ​ហើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ