ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​រៀបចំ​ថ្នាល​បណ្ដុះ និង​សាបគ្រាប់​បន្លែ និងបច្ចេកទេស​ដាំ​ដំណាំ​ដោយ​ប្រើ​គំរប ដើម្បី​កែ​លំអ​ជីជាតិ​ដី

13 ឆ្នាំ មុន

របៀប​រៀបចំ​ថ្នាល​បណ្ដុះ និង​សាបគ្រាប់​បន្លែ
ជា​ទូទៅគ្រាប់​ដំណាំ​ភាគច្រើន​ដូច​ជា ល្ពៅ សណ្ដែក ឃ្លោក ត្រឡាច​។​ល​។ គេ​ដាំផ្ទាល់​នៅ​ក្នុង​សួន​ដំណាំ​តែ​ម្ដង ប៉ុន្ដែ​ចំពោះដំណាំ​ដែល​មាន​គ្រាប់​តូច​ៗ​ដូច​ជា សាលាដ៍ ប៉េងប៉ោះ ស្ពៃ ជាដើម គេ​ត្រូវ​បណ្ដុះ​វា​ជា​មុនសិន ទើប​យក​ទៅ​ស្ទូង​នៅ​លើ​រង ។ ដូច្នេះ យើង​គប្បី​រៀបចំ​ថ្នាល​បណ្ដុះ​កូន​ឱ្យ​បាន​ល្អ ដើម្បី​ឱ្យ​កូន​ដំណាំ​ដុះ​មក​រឹង​មាំ និង​មាន​សុខភាពល្អ​ដែរ ។
ថ្នាល​ដែល​យើង​បំរុង​សាប​គ្រាប់ ត្រូវរៀបចំ​ឱ្យ​ស្អាត​ដោយ​ដក​យក​សំរាម ថ្ម ក្រួស ចេញពី​ថ្នាល​បណ្ដុះ រួច​លើក​រង​ឱ្យ​មានកំ​ពស់១​តឹក​កន្លះ ។
នៅ​លើ​ថ្នាល​សាបយើង​គួរ​លាយ​ដីខ្សាច់ខ្លះ​ដើម្បី​ជួយ​ឱ្យ​ដី​ជ្រាប​ទឹកបាន​ ល្អ កុំឱ្យ​ដី​ដក់ទឹក ចៀស​ផុត​ពី​ការ​បំផ្លាញ​របស់​ជំងឺផ្សិត ។ ដើម្បី​សាប​គ្រាប់​ឱ្យ​បាន​ដុះ​ល្អ ត្រូវ​អនុវត្ដ​តាម បច្ចេកទេស​ខាងក្រោម ៖

របៀប​រៀបចំ​ថ្នាល​បណ្ដុះ និង​សាបគ្រាប់​បន្លែ
ជា​ទូទៅគ្រាប់​ដំណាំ​ភាគច្រើន​ដូច​ជា ល្ពៅ សណ្ដែក ឃ្លោក ត្រឡាច​។​ល​។ គេ​ដាំផ្ទាល់​នៅ​ក្នុង​សួន​ដំណាំ​តែ​ម្ដង ប៉ុន្ដែ​ចំពោះដំណាំ​ដែល​មាន​គ្រាប់​តូច​ៗ​ដូច​ជា សាលាដ៍ ប៉េងប៉ោះ ស្ពៃ ជាដើម គេ​ត្រូវ​បណ្ដុះ​វា​ជា​មុនសិន ទើប​យក​ទៅ​ស្ទូង​នៅ​លើ​រង ។ ដូច្នេះ យើង​គប្បី​រៀបចំ​ថ្នាល​បណ្ដុះ​កូន​ឱ្យ​បាន​ល្អ ដើម្បី​ឱ្យ​កូន​ដំណាំ​ដុះ​មក​រឹង​មាំ និង​មាន​សុខភាពល្អ​ដែរ ។
ថ្នាល​ដែល​យើង​បំរុង​សាប​គ្រាប់ ត្រូវរៀបចំ​ឱ្យ​ស្អាត​ដោយ​ដក​យក​សំរាម ថ្ម ក្រួស ចេញពី​ថ្នាល​បណ្ដុះ រួច​លើក​រង​ឱ្យ​មានកំ​ពស់១​តឹក​កន្លះ ។
នៅ​លើ​ថ្នាល​សាបយើង​គួរ​លាយ​ដីខ្សាច់ខ្លះ​ដើម្បី​ជួយ​ឱ្យ​ដី​ជ្រាប​ទឹកបាន​ល្អ កុំឱ្យ​ដី​ដក់ទឹក ចៀស​ផុត​ពី​ការ​បំផ្លាញ​របស់​ជំងឺផ្សិត ។ ដើម្បី​សាប​គ្រាប់​ឱ្យ​បាន​ដុះ​ល្អ ត្រូវ​អនុវត្ដ​តាម បច្ចេកទេស​ខាងក្រោម ៖

ក​-​យើង​សង្កត់​ដី​ឱ្យ​ហាប់ ដោយ​យក​បន្ទះក្ដារ​មក​ដាក់​លើ​ថ្នាល ។
ខ​-​បន្ទាប់​មក​ទៀត យើង​ឆូត​ជា​គន្លង​នៅលើ​ថ្នាល ដោយ​គន្លង​នីមួយ​ៗ​មាន​ជំរៅ​រាក់ ។
គ​-​ក្រោយ​ពី​ឆូត​ហើយ យើង​សាប​គ្រាប់នៅ​តាម​គន្លង​នោះ រួច​លុប​ដី​សើរ​ៗ ។
ឃ​-​បន្ទាប់​ពី​លុប​ដី​មក យើង​បង្ហាប់ដី​ឱ្យណែន ដោយ​ដាក់​បន្ទះក្ដារ​ពីលើ រួច​ឡើង​ជាន់សង្កត់​លើ​បន្ទះក្ដារ​នោះ ។ ជាទី​បញ្ចប់ យើងដក​បន្ទះក្ដារ​ចេញ ហើយ​គ្រប​ចំបើង​ឱ្យ​ស្ដើង​ៗ ហើយ​ស្រោច​ទឹកជា​ធម្មតា ៕

បច្ចេកទេស​ដាំ​ដំណាំ​ដោយ​ប្រើ​គំរប ដើម្បី​កែ​លំអ​ជីជាតិ​ដី
កសិករ​វុ​ធ វ​ណ្ណី រស់នៅ​ភូមិ​ក្នុង​ព្រែក ឃុំ ព្រែក​គយ ស្រុក​ស្អាង ខេត្ដកណ្ដាល ។ គាត់ ចូល​ចិត្ដ​ដាំ​ដំណាំ​បន្លែ​ដូច​ជា ស្ពៃចង្កឹះ ស្ពៃ ក្រញាញ់ ខាត់ណា​ឈើ​ជាដើម ។ ក្នុង​ផលិតកម្ម​ដំណាំ​បន្លែ គាត់​បាន​ធ្វើការ​កែ​លំអ​ជីជាតិដី​រៀង​រាល់​ឆ្នាំ ។ ខាងក្រោម​នេះ​ជា​បទពិសោធន៍​របស់​គាត់ ក្នុង​ការ​កែ​លំអ​ជីជាតិ ដី ។

ដើម្បី​កែប្រែ​ដី​ឱ្យ​បាន​ល្អ គាត់​បាន​ប្រើគំរប​គ្រប​លើ​ដំណាំ​ដូច​ជា ស្លឹក​អំពៅ ទន្ទ្រាន ខែត្រ ស្លឹក​សង្កែ ចក កំ​បោ្លក ចំបើង​។​ល​។ ដោយឡែក ក្នុង​ការ​ដាំ​ដំណាំ​ស្ពៃចង្កឹះ​កន្លងមក​ថ្មី​ៗ​នេះ គាត់​បាន​ប្រើ​ស្លឹក​អំពៅ​ងាប់​ៗ ដោយ​កាប់​ចិញ្ច្រាំ​ជា​កង់​ខ្លី​ៗប្រវែង​១​តឹក រួចយក​ទៅ​ក្រាល​លើ​រង​ដំណាំក្នុង​មួយ​រង​ដែលមាន​ទទឹង​១​ម៉ែត្រ និង​បណ្ដោយ​២២​ម៉ែត្រ ក្នុង​បរិមាណ​៣​បង្គី ។ ក្រោយ​ពី​ប្រើ​គំរប​លើ​រង​ដំណាំ​មក គាត់ មាន​ចំណាប់អារម្មណ៍​ថា ៖
-​ការ​ប្រើ​គំរប​ច្រើន រាល់​លើក​នៃ​ការ​ដាំ ដុះ​ធ្វើ​ឱ្យ​ដី​ផុស​ល្អ ។
-​ដី​មាន​ពណ៌​ខ្មៅ មាន​សំណើម​បាន​យូរ និង​គ្មាន​ស្លែ​កាន់
-​សំបូរ​សត្វល្អិត​ក្នុង​ដី​ដែល​ជួយ​ធ្វើ​ឱ្យ​គំរប ឆាប់​ពុក
-​ប្រើ​គំរប ធ្វើ​ឱ្យ​ឫស​អំបោះ​ចេញ​មក​លើ ហើយ​ស្រូប​ជីជាតិ​បាន​ច្រើន ។
-​នៅ​ពេល​មាន​ភ្លៀង ឬ​ស្រោច​ទឹក​មិន មាន​ដី​ខ្ទាត​ប៉ះ​លើ​ស្លឹក​ដំណាំ
-​ដំណាំ​ដុះ​លូតលាស់​ល្អ និង​លឿន​ជាង ធម្មតា (​សាប​គ្រាប់​ក្រោយ​គេ​៣​ថ្ងៃ ប្រមូល ផល​មុនគេ​៥​ថ្ងៃ ដោយ​ធៀប​ជាមួយ​អ្នក​ជិត ខាង​) ។
ដូច្នេះ​យើង​ឃើញ​ថា ការ​ប្រើ​គំរប​លើ​រង ដំណាំ​វា​មានគុណ​ប្រយោជន៍​ច្រើន​ក្នុង​ការ បង្កើន​ទិន្នផល​ដំណាំ ៕ (ដកស្រង់ចេញពីទស្សនាវដ្តីកសិកររបស់អង្គការសេដាក)