ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការ​ពិត​​ដឹង​​ហើយ! ​​ករណី​មនុស្ស​ចង.​ក​ក្នុងរោងដីឡូត៍​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ ​បាន​ធ្វើការ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិច័យ​​សព​យុវជន​ម្នាក់​​ចង​.​ក​នៅ​រោង​ដី​ឡូត៍​​នោះ​ ​​គិត​ត្រឹម​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា នេះ លទ្ធផល​​ឃើញ​ថា ជន​រង​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ ​បាន​ធ្វើការ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិច័យ​​សព​យុវជន​ម្នាក់​​ចង​.​ក​នៅ​រោង​ដី​ឡូត៍​​នោះ​ ​​គិត​ត្រឹម​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា នេះ លទ្ធផល​​ឃើញ​ថា ជន​រង​គ្រោះ​​ពិត​ជា​​បាន​ចង​.​ក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ។ ហើយ​ជន​រង​គ្រោះ​ អាច​មនុស្ស​ញៀន​ថ្នាំ​ទៀត​ផង បន្ទាប់​ពី​ប្រទះ​ឃើញ​វត្ថុ​តាង​មួយ​​ចំនួន​។

ប្រភព​បន្ត​ថា រីឯ​ការ​ប្រទះ​ឃើញ​ស្បែកជើង​៥​គូ ​បន្សល់​ជិត​កន្លែង​កើតហេតុ​នោះ ត្រូវ​សមត្ថកិច្ច​សន្និដ្ឋានថា អាច​មាន​មនុស្ស​​មក​ជិត​​កន្លែង​កើតហេតុ ហើយ​ឃើញ​​សព​​ចង​.​​ក​នៅ​ក្នុង​​រោង​​នោះ ទើប​នាំ​គ្នា​រត់​ចោល​ស្បែកជើង​តែម្តង​ ។ ដែល​ការ​សន្និដ្ឋាន​នេះ បន្ទាប់​ពី​ពលរដ្ឋ​ខ្លះ​ដឹង​​ថា កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ដដែល​នោះ ​មាន​មនុស្ស​ប្រុស​-​ស្រី ​បាន​មក​ជិត​កន្លែង​កើតហេតុ​​ ។ ដោយឡែក សាក្សី​​ម្នាក់​ទៀត​ ក៏​បានឱ្យ​ដឹង​ដែរ​​ថា គេ​​ឃើញ​ជន​រង​គ្រោះដែលស្លាប់​ មក​​អង្គុយ​ផឹកស្រា​ជាមួយ​យុវជន​ម្នាក់​ទៀត តែ​គេ ក៏​​មិន​បាន​ចាប់​អារម្មណ៍​ដែរ ។ លុះ​នៅ​​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា ក៏​មានការ​ភ្ញាក់ផ្អើល​ឃើញ​សាកសព​តែ​ម្តង ។

គួរ​បញ្ជាក់​ថា មានការ​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ដើរ​ក៏​ប្រទះ​ឃើញ​សាកសព​យុវជន​ម្នាក់​ចង​.​ក​នឹង​ខ្សែពួ​ភ្ជាប់​ជាមួយ​ធ្នឹម​នៅ​ក្នុង​រោង​ដី​ឡូត៍​មួយ​កន្លែង កាលពី​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា ២០១៦ នេះ ស្ថិត​នៅ​ចំណុច​ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

ជំហាន​ដំបូង គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​សាកសព​នោះ សព​មាន​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ដោយ​សមត្ថកិច្ច​កំពុង​សង្ស័យ​ថា ករណី​នេះ អាច​ជា​ករណី​ឃាតកម្ម​ច្រើន​ជាង ព្រោះ​នៅ​កន្លែង​កើតហេតុ បាន​ប្រទះ​ឃើញ​មាន​ស្បែកជើង​៥​គូ​ទុក​ចោល​នៅ​ទីនោះ ។

ទោះបីជា​យ៉ាងណា គិត​មក​ដល់​ម៉ោង​នេះ សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ត្រួតពិនិត្យ​យ៉ាង​យកចិត្ត​ដាក់​បំផុត ។