ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Microsoft នឹង​ឈប់​ផលិត Surface 3 នៅ​ចុងឆ្នាំ​នេះ

7 ឆ្នាំ មុន

ក្រុមហ៊ុន Microsoft បាន​ប្រកាស​ថា ខ្លួន​នឹង​លែង​ផលិត​លែ​ប​ថប Surface 3 នៅ​ចុងឆ្នាំ ២០១៦ នេះ ។ ក្រុមហ៊ុន​ឱ្យ​ដឹង​ថា ចាប់តាំងពី​វត្តមាន​របស់ Surface ជំនាន់​ទី​៣ ជាង​១​ឆ្នាំ​លើ​ទីផ្សារ​កន្លង​មក​មើលឃើញ​ថា​វា​មានការ​ទាក់ទាញ

ក្រុមហ៊ុន Microsoft បាន​ប្រកាស​ថា ខ្លួន​នឹង​លែង​ផលិត​លែ​ប​ថប Surface 3 នៅ​ចុងឆ្នាំ ២០១៦ នេះ ។ ក្រុមហ៊ុន​ឱ្យ​ដឹង​ថា ចាប់តាំងពី​វត្តមាន​របស់ Surface ជំនាន់​ទី​៣ ជាង​១​ឆ្នាំ​លើ​ទីផ្សារ​កន្លង​មក​មើលឃើញ​ថា​វា​មានការ​ទាក់ទាញ និង​ពេញ​និយម​ខ្លាំង​ពី​អតិថិជន ។ យ៉ាងណាមិញ​ដោយសារ​តែ​សារពើ​ភណ្ឌ​មាន​កំណត់​ក៏​សម្រេចចិត្ត​ឈប់​ផលិត Surface ៣ ទៀត​ហើយ ពោល​គឺ​នៅ​ចុងឆ្នាំ​នេះ​តែ​ម្តង ។

ផលិតផល​នោះ​បច្ចុប្បន្ន​លែង​មាន​ក្នុង​ស្តុក​លក់​តាម Online របស់​ក្រុមហ៊ុន Microsoft ជា បណ្តើរ​ៗ​ហើយ ។  Surface 3 ប្រកាស​ជា​ផ្លូវការ​កាលពី​ខែឧសភា ២០១៥ ដោយ​មាន​លក្ខណៈ​ពិសេស​គឺ​១០.៨​អីុង ។ ទំហំ RAM ២​ជី និង​៤​ជី ។ កាមេរ៉ា​មុខ​៣.៥ ម៉េ​ហ្កា​ភិ​ច​សែ​៊​ល និង​កាមេរ៉ា​ក្រោយ​៨ ម៉េ​ហ្កា​ភិ​ច​ស៊ែ​ល​។ ថាមពល​ថ្ម​របស់​វា​ប្រើប្រាស់​រហូត​ដល់​១០ ម៉ោង ខណៈ​តម្លៃ​ចាប់ពី​៤៩៩​ដុល្លារ ឡើង​ទៅ​ជា​តម្លៃ​លើ​គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន Microsoft តែ​ម្តង ៕