ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនេសាទ​ឮ​សំឡេង​ស្រែក​ឱ្យ​ជួយ​នៅ​កណ្តាលទន្លេ ក៏​ចេញ​ទូក​ភ្លាម​ឃើញ​បុរស​ម្នាក់​ផ្អើល

2 ឆ្នាំ មុន
  • ភ្នំពេញ

មាន​បុរស​ម្នាក់​បាប​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ ដោយ​ខឹង​ចិត្ត​ក៏​បាន​ដើរ​សំដៅ​ឡើង​ស្ពាន​ជ្រោយចង្វារ រួច​លោ​.​ត​ទឹកស​ម្លា​.​ប់​ខ្លួន តែ​បែរជា​ហែល​ទឹក​មក​ច្រាំង​វិញ​ហើយ​ក៏​ស្រែក​រក​គេ​ឱ្យ​ជួយ បង្ក​ឱ្យ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​បុរស​ម្នាក់​បាប​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ ដោយ​ខឹង​ចិត្ត​ក៏​បាន​ដើរ​សំដៅ​ឡើង​ស្ពាន​ជ្រោយចង្វារ រួច​លោ​.​ត​ទឹកស​ម្លា​.​ប់​ខ្លួន តែ​បែរជា​ហែល​ទឹក​មក​ច្រាំង​វិញ​ហើយ​ក៏​ស្រែក​រក​គេ​ឱ្យ​ជួយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​ស្ពាន​ជ្រោយ​ថ្មី ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

បុរស​ដែល​គិត​ខ្លី​ប៉ុនប៉ង​លោ​.​ត​ទឹកតែ​មិន​បាន​សម្រេច​ខាងលើ​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា មានឈ្មោះ រិ​ទ្ធ អាយុ​៣២​ឆ្នាំ មុខរបរ​លក់​ដូរ ស្នាក់​នៅ​ក្រោយ​ប៉ុស្តិ៍​ជ្រោយចង្វា សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ទាំង​ស្ថានភាព​ស្រវឹង​ស្រឿង​ៗ និង​​ភាព​នឿយហត់​អស់កម្លាំង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ (​តែ​មិន​បញ្ជាក់​ថា ឈ្លោះ​រឿង​អ្វី​​នោះ​ទេ​) ហើយ​ដោយ​​សារ​គាត់​ខឹង​ខ្លាំង​ពេក គាត់​ក៏​ចេញពីផ្ទះ​​ រួច​ដើរ​សំដៅ​​ឡើង​ទៅ​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី​តែ​ម្តង ។

បុរស​រូប​នេះ​បន្ត​ថា លុះ​ពេល​មក​ដល់​ពាក់កណ្ដាល​ស្ពាន គាត់​ក៏​លោ​.​ត​ចុះ​ភ្លាម​ៗ ដោយ​គ្មាន​ភាព​ស្ទាក់ស្ទើរ​នោះ​ទេ តែ​ពេល​ធ្លាក់​មក​ដល់​ក្នុង​ទឹក​ភ្លាម​ៗ​នោះ​គាត់​មិន​បាន​លង់ទឹក​ស្លា​.​ប់​​ទេ ព្រោះតែ​គាត់​ចេះ​ហែល​ទឹក ក៏​ព្យាយាម​ហែល​មក​កៀន​ច្រាំង​វិញ​តែ​ហែល​មិន​រួច ក៏​ស្រែក​ឆោឡោ​រក​គេ​ឱ្យ​ជួយ​តែ​ម្តង តែ​សំណាងល្អ​បាន​បងប្អូន​ខ្មែរ​-​អ៊ិ​ស្លា​ម ដែល​ជា​អ្នកនេសាទ​បាន​មក​ជួយ​សង្គ្រោះ​គាត់​ទាន់​ពេលវេលា ។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកនេសាទ​វិញ បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បានលឺ​សម្លេង​បុរស​ម្នាក់​ស្រែក​ចេញពី​ក្នុង​ទឹក​កណ្ដាលទន្លេ​អោយ​គេ​ជួយ ភ្លាម​ៗ​នោះ​ពួក​គាត់​ក៏​ចេញ​ទូក​ទៅ​ជួយ​សង្គ្រោះ ក៏​ស្រាប់តែ​ឃើញ​បុរស​ម្នាក់​កំពុង​តែ​ហែល​ទឹក​ទាំង​ស្ថានភាព​ទន់ខ្សោយ ហើយ​ពួក​គាត់​ក៏​ស្រង់​បុរស​រូប​នោះ​ឡើង​លើ​ទូក រួច​ដឹក​សំដៅ​ទៅ​ច្រាំង​ទន្លេ​ប៉ុស្តិ៍​នគរបាល​ជ្រោយចង្វា​វិញ ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​សង្គ្រោះ​បន្ត​ទៀត​។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ស្រង់​បុរស​ខាងលើ​មក​ដល់​លើគោក​វិញ សមត្ថកិច្ច​ក៏​បាន​និយាយ​លួងលោម និង​បាន​ឌុ​ប​បុរស​រូប​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ