ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Sony លែង​ផលិត​ស្មា​ត​ហ្វូ​ន​នៅ​ប្រេ​ស៊ី​ល

7 ឆ្នាំ មុន

Sony ដែល​ជា​ក្រុមហ៊ុន​ពហុ​សាជីវកម្ម​ជប៉ុន​បាន​ប្រកាស​ថា លែង​ផលិត​ស្មា​ត​ហ្វូ​ន​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ទៀត​ហើយ បន្ទាប់​ពី​រដ្ឋាភិបាល​ប្រទេស​ប្រេ​ស៊ី​ល​ចាប់ផ្តើម​យកពន្ធ​ឡើង​វិញ​លើ​ផលិតផល​ស្មា​ត​ហ្វូ​ន​ផលិត​ក្នុង​តំបន់

Sony ដែល​ជា​ក្រុមហ៊ុន​ពហុ​សាជីវកម្ម​ជប៉ុន​បាន​ប្រកាស​ថា លែង​ផលិត​ស្មា​ត​ហ្វូ​ន​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ទៀត​ហើយ បន្ទាប់​ពី​រដ្ឋាភិបាល​ប្រទេស​ប្រេ​ស៊ី​ល​ចាប់ផ្តើម​យកពន្ធ​ឡើង​វិញ​លើ​ផលិតផល​ស្មា​ត​ហ្វូ​ន​ផលិត​ក្នុង​តំបន់ និង​កុំព្យូទ័រ ។

ការ​ប្រកាស​លែង​ផ្គត់ផ្គង់​ស្មា​ត​ហ្វូ​ន និង​កុំព្យូទ័រ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​កើតឡើង​បន្ទាប់​ពី​នាយក​ទីផ្សារ​និយាយ​ថា ទោះជា​គ្មាន​ការ​យកពន្ធ​ឡើង​វិញ​ពី​រដ្ឋាភិបាល​ប្រេ​ស៊ី​ល​ក៏​ដោយ​ក៏​ចំណែក​ទីផ្សារ​របស់​ក្រុមហ៊ុន​មាន​សភាព​យ៉ាប់​យឺ​ុ​ន​ដែរ ។ ជាមួយ​គ្នា​នេះ​ដែរ​ក្រុមហ៊ុន Sony បាន​បញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Foxconn និង​ក្រុមហ៊ុន Arima ដែល​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ជា​ដៃគូ​ផលិត​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​របស់​ខ្លួន ។

ព័ត៌មាន​នោះ​បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ប្រកាស​ពី​គម្រោង ធំ​ៗ​ដើម្បី​ពង្រីក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ក្នុង​ប្រទេស​ប្រ​ស៊ី​ល​៕