ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ យកអំណោយជូនលោក​​យាយ​ស្លា.ប់​មួយ​ចំហៀង​ខ្លួន​

7 ឆ្នាំ មុន

​ខេត្តកណ្តាល ៖ កាលពី​ព្រឹក​ថ្ងៃទី២៤ ​មិថុនា ​២០១៦ ​សមាជិក​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ តំណាង​លោកម៉ឹង ពន្លក ប្រធាន​ចលនា​​យុវជន​កម្ពុជា​ក្រុម​១៥៧ បាន​នាំ​យកជា​រទេះ​ជន​ពិការ ដែល​ជា​​អំណោយ​ដ៏​​ថ្លៃថ្លា​របស់សម្តេច​តេ​ជោ ហ៊ុន សែន និងសម្តេច​

​ខេត្តកណ្តាល ៖ កាលពី​ព្រឹក​ថ្ងៃទី២៤ ​មិថុនា ​២០១៦ ​សមាជិក​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ តំណាង​លោកម៉ឹង ពន្លក ប្រធាន​ចលនា​​យុវជន​កម្ពុជា​ក្រុម​១៥៧ បាន​នាំ​យកជា​រទេះ​ជន​ពិការ ដែល​ជា​​អំណោយ​ដ៏​​ថ្លៃថ្លា​របស់សម្តេច​តេ​ជោ ហ៊ុន សែន និងសម្តេច​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត នូវ​​គ្រឿងឧបភោគ បរិ​ភោគ និង​ថវិកា​របស់​ចលនា​យុវជន​កម្ពុជាក្រុម​១៥៧ ទៅ​ជូន​​លោកយាយ ញឹក អាយុ​៦៩​ឆ្នាំ ពិការ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ អស់​រយៈពេល​១៣​ឆ្នាំ​មក​ហើយ ដោយលោក​យាយ​រស់​នៅ​ជាមួយ​ក្មួយ ​ហើយ​​កូន​ៗ​ត្រូវ​​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ស្រុក​ឆ្ងាយ រស់នៅ​ក្នុងភូមិ​ព្រែក​ក្មេង ឃុំ​ព្រែក​ក្មេង ស្រុក​ល្វាឯម ខេត្តកណ្តាល​ ។

អំណោយត្រូវផ្តល់ជូនលោកយាយ​មាន​រទេះ​ជន​ពិការ​១​គ្រឿង​, អង្ករ​៥០​គីឡូក្រាម, មី​២​កេស, ត្រីខ​២​យួរ, ទឺ​ក​ត្រី​១​យួរ, ទឹកស៊ីអ៊ីវ១​យួរ, អំបិល១​គីឡូ, ស្ករ.ស​១​​គីឡូ, ប៊ី​ចេ​ង​១​គីឡូ, ប្រេង​ឆា​១​ដប និង​ថវិកា​២០​ម៉ឺន​​រៀល ។