ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​នារី​ម្នាក់ ទិញ​គ្រឿងញៀ.ន​ពី​ភ្នំពេញ ឲ្យ​ផ្ញើ​តាម​ក្រុមហ៊ុន វី​រៈ ប៊ុ​ន​ថាំ មក​ខេត្តបាត់ដំបង

3 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២២ ទទួល​បាន​ព័ត៌មាន​ករណី​គ្រឿងញៀន ពី​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​រាយការណ៍​មក​ថា…

ខេត្តបាត់ដំបង ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២២ ទទួល​បាន​ព័ត៌មាន​ករណី​គ្រឿងញៀន ពី​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​រាយការណ៍​មក​ថា មាន​បញ្ញើ​គ្រឿងញៀន តាម​រយៈ​ក្រុមហ៊ុន​ដឹក​ជញ្ជូន វី​រៈ ប៊ុ​ន​ថាំ ពី​ក្រុងភ្នំពេញ ឆ្ពោះ​មក​ខេត្តបាត់ដំបង ។

ក្រោយ​ទទួល​បាន​ដំណឹង​នេះ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​លោក​វរសេនីយ៍ឯក សុខ និមល នាយការិយាល័យ​ជំនាញ បាន​ចុះ​ទៅ​ដល់​ក្រុមហ៊ុន​ដឹក​ជញ្ជូន វី​រៈ ប៊ុ​ន​ថាំ សាខា​ខេត្តបាត់ដំបង និង​បាន​សហការ​ជាមួយ​ដំណាង​សាខា​ក្រុមហ៊ុន ធ្វើការ​ឆែកឆេរ ពិនិត្យ​ឃើញ​បញ្ញើ​ឥ​វ៉ា​ន់​មួយ​មាន​ផ្ទុក​សារធាតុ​ញៀន ក្នុង​កញ្ចប់​នោះ ។

បន្ទាប់​មក កម្លាំង​សមត្ថកិច្ច​ជំនាញ​បន្ត​ស្រាវជ្រាវ ដោយ​បន្លំ​ខ្លួន​ធ្វើ​ជា​អ្នក​ដឹក​ជញ្ជូន ហើយ​បាន​ដឹក​កញ្ចប់​ឥ​វ៉ា​ន់​នោះ យក​ទៅ​ឲ្យ​មេខ្លោង​ដែល​កុម្ម៉ង់​ទិញ នៅ​ចំណុច​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

ជា​លទ្ធផល ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ឈ្មោះ ជា សុវណ្ណ​បញ្ច​កា ភេទ​ស្រី អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិប​វេ​ល​១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង និង​វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន ៖ ទូរ​សព្ទ​ចំនួន ០១​គ្រឿង ។

បច្ចុប្បន្ន ស្ត្រី​សង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ